ចំនេះដឹងបន្ថែម-Blockchain📖
2.83K subscribers
1.85K photos
19 videos
4 files
435 links
ពត៏មានអំពីទីផ្សារគ្រីបតូរ & Blockchain ប្រចាំថ្ងៃ។

រៀនគ្រីបតូរស្វែងយល់ពីគ្រីបតូរ https://theknowledgeplus.com/

💬ទាក់ទង Admin: https://t.me/Rithnia
Download Telegram
Ultra Sound Money? ETH Supply កើនឡើងបន្ថែម 13,349 ETH ត្រឹមរយៈពេល៧ថ្ងៃ។

បន្ទាប់ពី ETH Decand upgrade គោលបំណងគឺកាក់បន្ថយការកើនឡើងកាក់នេះ (Burn) ដោយកើតចេញពីការប្រើប្រាស់លើ Blockchain មួយនេះ។

ក្នុងកុំឡុងពេលប៉ន្មានសប្ដាហ៏ចុងក្រោយនេះចំនួនអ្នកប្រើប្រាស់លើ Blockchain ETH បានធ្លាក់ចុះយ៉ាងខ្លាំងដោយចំនួន Fee ក៏ធ្លាក់ចុះដែលធ្វើអោយការបង្កើតថ្មីច្រើនជាងការប្រើប្រាស់ ដែលអាចជាបញ្ហាសម្រាប់តម្លៃ ETH ប្រសិនបើការចេញកាក់ថ្មីនូវតែបន្តកើតមានច្រើនជាងការប្រើប្រាស់។
👍1
ទីផ្សារនូវតែទិញ BTC ច្រើនជាង altcoins. Max Pain for Altcoins holder!
🔥2👍1
🔥Crypto Projection🔥 ការទស្សទាយពីទីផ្សារដែលខ្ញុំគិតថានឹងអាចឡើងចាប់ពី Q4 ២០២៤។

ជានិច្ចកាលទីផ្សារតែងតែមិនសូវដើរល្អររៀងរាល់ខែ ៥ ហើយនឹងខែ៦។គួបផ្សំជាពេលដែលទីផ្សារដើរមិនសូវល្អវាក៏អាចជាឪកាសសម្រាប់អ្នកវិនិិយោគដែលអាចប្រមូលទិញបន្ថែម។ ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលខ្ញុំគិតថាទីផ្សារអាចនឹងចាប់ផ្ដើមល្អប្រសើរមកវិញចាប់ពី Q4 2024 នេះ។

🔎ហេតុផលទី១: Fed អាចនឹងកាត់បន្ថយអត្រាការប្រាក់មកក្រោមវិញ

ប្រសិនបើអ្្នកឪស្សាហ៏តាមដានពត៏មាន អ្នកប្រហែលជាដឹងមកហើយថា FED បានបន្តតម្លើងការប្រាក់នឹងមកថេរត្រឹម 5.5% អស់ជាច្រើនខែមកហើយ។ការរក្សាលំនឹងអត្រាការប្រាក់នេះគឺដើម្បីកាត់បន្ថយការផលិតលុយថ្មី ជាហេតុអាចកាត់បន្ថយបញ្ហារបស់របរឬទំនិញឡើងថ្លៃ (អតិផរណា)។តែទោះបីនេះជាគោលដៅចំបងរបស់ FED ប្រសិនបើសេដ្ធកិច្ចអាមេរិចបន្តធ្លាក់ចុះ នោះចង់មិនចង់ FED ត្រូវតែធ្វើការទម្លាក់អត្រាការប្រាក់មកវិញ។ជាឧទារហណ៏ ទិន្នន័យពីការអត់ការងារធ្វើរបស់ប្រជាជនអាមេរិចកើតឡើងកាលពីខែមេសាក៏អាចជាសញ្ញាបង្ហាញថា FED នឹងត្រូវចូលខ្លួនមកដោះស្រាយដូចគ្នា។

🤝ហេតុផលទី២:ការរៀបចំការបោះឆ្នោតនូវអាមេរិច

ខែ វិច្ចិកា ២០២៤ នេះ គឺជាពេលដែលអាមេរិចនឹងរៀបចំការបោះឆ្នោត។ជានិច្ចកាលរៀងរាល់ឆ្នាំដែលអាមេរិចរៀបចំការបោះឆ្នោត មិនថាទាំងទីផ្សារ Stock & Crypto តែងតែមានការកើនឡើង។មិនត្រឹមតែការបោះឆ្នោតនេះធ្វើអោយទីផ្សារល្អ ប្រសិនបើលោក Trump ឈ្នះឆ្នោតទៀតនោះ ទីផ្សារគ្រីបតូរកាន់តែមានសន្ទុះល្អប្រសើរលើសដើម។
Please open Telegram to view this post
VIEW IN TELEGRAM
12👍2
🔎តើការកើនឡើងតម្លៃ Gamestop អាចជាសញ្ញាល្អសម្រាប់ទីផ្សារគ្រីបតូរដែលឬទេ?

ប្រសិនបើអ្នកបានមើលលើ បណ្ដាញសង្គម X, ក្នុងពេលថ្មីៗនេះទីផ្សារ Stock របស់ GameStop & Stock តូចៗដូចជា AMC បានកើតឡើងតម្លៃយ៉ាងខ្លាំងក្រោយពីការវិលត្រឡប់មកវិញជាមួយម្ចាស់ X ដែលមានឈ្មោះថា Roaring Kitty.

តើអ្វីជាប្រវិត្តនៃការកើនឡើងរបស់ Gamestop?
តើមានប្រវិត្តទាក់ទងនឹងបុគ្គលខាងលើយ៉ាងម៉េចខ្លះ?តើមូលហេតុអ្វីបាននេះអាចជាសញ្ញាដូចគ្នាទៅនឹងឆ្នាំ២០២១ នៃការឡើនតម្លៃរបស់ Altcoins?

🔥តើអ្វីជា Gamestop?

Gamestop គឺជាហាងលក់ DVD Video Game មួយនូវអាមេរិចដែលមានភាគហ៊ុនរបស់ខ្លួននូវលើ Stock អាមេរិចសម្រាប់ជួញដូរ។ជាមួយនឹងការកើនឡើង Trend ពី Online ភាគច្រើនអ្នកប្រើប្រាស់បានធ្វើការកម្មង់ ជាជាងទៅហាងផ្ទាល់ដែលជាហេតុធ្វើអោយ Stock ក្រុមហ៊ុននេះបន្តធ្លាក់ចុះ ហើយគ្រប់ អ្នកវិនិយោគធំៗភាគច្រើនគឺគេ ធ្វើការលក់ (Short Stock) ពីក្រុមហ៊ុននេះ។

💰ដើមហេតុដែលធ្វើអោយអ្នកវិនិយោគធំៗខាងលុយជាច្រើនជាមួយនឹង Short squeezeរបស់ Gamestop

—————————-និយមន័យ————-
-Short Squeeze កើតឡើងពេលណាដែលតម្លៃរបស់អ្វីមួយកើនឡើងខ្លាំង ហើយអ្នកដែលបើ position short ត្រូវសង់លុយដែលគេខ្ចីបើក short នោះទៅវិញ។

- Call Option: គឺការទិញលើ Stock ដែលរំពឹងថាវានឹងឡើងតម្លៃពេលដល់ថ្ងៃកុំណត់ណាមួយ។
———————————————————-

ដើមហេតុកើតឡើងគឺនូវខែមករា ឆ្នាំ២០២១ ក្រោយពេលមានការធ្វើការពិភាក្សារ ក្នុងបណ្ដាញសង្គម Reddit ក្នុង community របស់ wellstreet bet ដោយ​លោក Keith Gill ដែលក្នុង X ស្គាល់ថា Roaring Kitty​ បានចាប់ផ្ដើមធ្វើការ Post ទាកទងនឹងការផ្ដួលពពួក Hedge Fund នឹងអ្នក Short ​stock របស់ Gamestop. ក្រៅពីការពិភាក្សារក្នុង Reddit លោក Keith Gill ក៏ចាប់ផ្ដើមធ្វើការផ្សព្វផ្សាយយ៉ាងខ្លាំងលើបណ្ដាញសង្គម X & YouTube ដែលគ្រប់គ្នាស្គាល់ថា Roaring Kitty​.

គួរបញ្ជាក់ដែលថាលោកបានធ្វើការទិញ GameStop Call Option តាំងតែពីឆ្នាំ ២០១៩ ក្រោយលោកវាយតម្លៃថាវាក្រោមតម្លៃទីផ្សារ ដែលគួរតែវិនិយោគ។

មិនយូរប៉ុន្មានការខិតខំផ្សព្វផ្សាយរបស់គាត់គឺទទួលបានជោគជ័យដែលថ្ងៃទី ២៨ មករា ២០២១ Stock របស់ Gamestop បានឡើងរហូតដល់ $500 ដែលធ្វើអោយពពួកអ្នក Short ​Stock នេះរង់ការខាងបង់ជាច្រើន។

ការកើនឡើង Stock ​របស់ Gamestop ឆ្នាំ ២០២១នោះ គឺជាចំនុចចាប់ផ្ដើមនៃការកើនឡើងនៃតម្លៃគ្រីបតូរខ្លាំងដូចគ្នា ដែល Memecoin ដូចជា Doge បានកើនឡើងយ៉ាងខ្លាំង នឹងបន្តបន្ទាប់មកដល់គ្រីបតូរផ្សេងៗទៀត។
👍31🔥1
⁉️ការវិលត្រឡប់របស់លោក Roaring Kitty​ ក្នុងឆ្នាំ ២០២៤

ខែឧសភានេះ គេឃើញមានការ Tweet របស់លោក Roaring Kitty​ លើបណ្ដាញសង្គម X ដែលក្រោយពីការ Tweet របស់គាត់ Stock របស់ Gamestop & AMC បានមានការកើនឡើងជាខ្លាំង រហូតដល់មានការផ្អាក់ការជួញដូរ។

តើអ្នកគិតថានេះអាចជាសញ្ញាសម្រាប់ទីផ្សារ Bull មកវិញដែលឬទេ?ក្រោយពីការ Tweet របស់គាត់យើងសង្គេតឃើញថាមាន Memecoin ជាច្រើនបានកើនឡើងតម្លៃ ដូចជា PEPE, Flokie ជាដើម។
3👍2🔥1
ETH/BTC ធ្លាក់មក្រោមចំនុចទាបបំផុត។

ការធ្លាក់មកក្រោមទាបបំផុតនេះអាចអោយយើងដឹងថាការវិនិយោគកាក់ ETH ទទួលបានផលតិចជាងបើប្រៀបធៀបទៅនឹងការទិញ BTC ក្នុងរយៈពេលដូចគ្នា។

ខ្ញុំគិតថាអាចនឹងមានព្រឹត្តិការណ៏ capitulate (ធ្វើអោយធ្លាក់តម្លៃខ្លាំង) សម្រាប់កាក់ ETH នេះពេលណាមួយខាងមុខ ដែលអាចជាពេលល្អសម្រាប់ទិញ។
2👍1🔥1
🙂តោះសម្រាប់អ្នកដែលចង់ស្វែងយល់អ្វីថ្មីៗ ខ្ញុំសូមណែនាំ Platform ភ្នាល់ Polymarket ដែលអាចប្រហែលនឹងមាន​​ Airdrop ក្នុងពេលខាងមុខ។

Polymarket ទទួលបានការវិនិយោគពីបុគ្គលល្បីៗដូចជា Vitalik Buterin នឹងពី Hedge Fund ធំៗមួយចំនួន។ ស្វែងយល់ពីការប្រើប្រាស់លំអិតក្នុង Video ខាងក្រោម៖

youtube.com/watch?v=zfnQzZbqiWQ
Please open Telegram to view this post
VIEW IN TELEGRAM
👍21
ខ្ញុំបានអានអត្ថបទដែលសរសេរឡើងដោយ​ Cobie ទាក់ទងទៅនឹងការសម្រេចចិត្តទិញកាក់ ហើយខ្ញុំនឹងសង្ខេបអោយអ្នកទាំងអស់គ្នាងាយយល់៖

👉អានអត្ថបទពេញ៖New launches (part 1) - private capture, phantom pricing

Keyword ដែលអ្នកនឹងឃើញក្នុង អត្ថបទខាងលើ៖

- Low Float: សំដៅលើ Project ដែលចេញកាក់មកកាន់ទីផ្សារដែលមានចំនួនតិច។
-FDV: Fully-Dilute Valuation: សំដៅលើតម្លៃខ្លួនសរុបនៃ Project ណាមួយប្រសិនបើកាក់ទាំងនោះចេញមកទាំងអស់ចូលមក្នុងទីផ្សារ ដោយ X (គុណ) នឹងតម្លៃកាក់កុំពុងត្រេតបច្ចុប្បន្ន។

Key Takeaway- អំនេះអំណានដែលយើងអាចរៀនបានពីការសរសេរខាងលើ៖

- ការជ្រើសរើសកាក់ដែលទទួលបានការវិនិយោគច្រើនដំនាក់កាល (Round) ពី VC មុននឹងកាក់នោះចេញមកលក់ក្នុងទីផ្សារអាចជារឿងមិនល្អទេសម្រាប់អ្នកវិនិយោគទូទៅ។ Cobie បានលើកឧទារហណ៏ប្រៀបធៀប ដូចជាកាក់ ETH ដែលធ្វើការលក់ ICO របស់ខ្លួនតែម្ដងរហូតដល់ទៅ 83% កាលពីឹឆ្នាំ ២០១៥ នឹងកាក់ Starnet (STRK) ដែលបានលក់ កាក់របស់ខ្លួនច្រើនដំណាក់កាលទៅ VC ដែល Project ចឹងៗតែងតែមានដំម្លៃចុះដោយសារចំនួន Token Unlock នូវមានច្រើនទៀត។

-បើអាចទៅរួចអ្នកគួរតែជៀសវាងការវិនិយោគទៅលើកាក់ឬ Project ដែលមាន Low Float Market & FDV ខ្ពស់។ ក្នុងន័យនេះ Cobie បានលើកឡើងថា ទោះបីជា Project នោះជា Project ល្អ ក៏ដោយតែប្រសិនបើអ្នកមើលឃើញថាកាក់នេះមានចំនួនតិចចូលមកក្នុងទីផ្សារ (Low-Float) ហើយ FDV ខ្ពស់វាអាចជា red-flag ដែលអ្នកគួរតែជៀសវៀង។


ខ្ញុំគ្រាន់តែធ្វើការសង្ខេបចំនុចសំខាន់ដែលគាត់ចង់និិយាយក្នុងអត្ថបទខាងលើតែប៉ុន្មោះ។ការសង្ខេបនេះអាចមិនគ្រប់អត្ថន័យទាំងអស់នោះទេ ប្រសិនបើអ្នកពូកែអង់គ្លេសអាចចូលទៅមើលលំអិតខាងលើបាន។
🔥61
បន្ទាប់ពី ពត៏មានចេញ ETF Bet លើ Polymarket ឡើងពី១១%មក៦១% chance.
🔥41
ក្រោយពីពត៏មានេះ ចេញ ETH ស្ទុះឡើង។តែបើមើលតាមសំណេរខាងលើគឺត្រឹមតែ ៧៥%ប៉ុន្នោះ។

ថ្ងៃប្រកាសជាក់ស្ដែងនឹងកើតឡើងថ្ងៃទី ២៣ ខាងមុខនេះ។ត្រូវមានការប្រុងប្រយ័ត្នពីលទ្ទផលជាក់ស្ដែងសម្រាប់អ្នកត្រេត Leverage!
2🔥1
Eth ETF or Pepe ETF? I confused 🤔
😁15
ETH Spot ETF ត្រូវបានអនុញ្ញាតជាផ្លូវការ តើហេតុអ្វីបានតម្លៃអត់ប្រែប្រួលច្រើន?😳


ជាផ្លូវការ: ETH Spot ETF ត្រូវបានអនុញ្ញាត ដែលវាជាទំព័រថ្មីមួយសម្រាប់អ្នកវិនិយោគគ្រីបតូរ ជាពិសេសប្រទេសតូចៗរៀនស្វែងយល់តាម។តើអ្នកមានធ្ងល់ទេថាហេតុអ្វីបាន ETH អត់ឡើងតម្លៃខ្លាំងបន្ថែម ក្រោយពីពត៏មានល្អនេះកើតឡើង?

⚡️ហេតុផលចំបងមួយដែលមិនទាន់ធ្វើអោយមានបំម្រែបំម្រួលតម្លៃ ETH គឺការអនុញ្ញាតនេះ មិនទាន់អាចអោយធ្វើការជួញដូរបាននូវឡើយទេ។

កាលពីយប់មុិញ SEC បានធ្វើការអនុញ្ញាតអោយធ្វើការបើក ETH Spot ETF ពិតមែន តែការអនុញ្ញាតនេះគឺត្រឹមតែជាទំរង់ (19b-4 forms) ដែលគ្រាន់តែជាច្បាប់អនុញ្ញាត។ដើម្បីអាចជួញដូរបាន SEC នឹងត្រូវអនុញ្ញាត ទំរង់ មួយទៀត ( S-1) ដែលនេះគឺបើកអោយឈ្មួញកណ្ដាល (Broker, ដូចជា Blockrock, Fidelity, Grayscale) ធ្វើការចុះម្តងទៀត ដែល SEC នឹងធ្វើការពិនិត្យ ក្នុងគោលបំណង ថាពួកឈ្មួញកណ្ដាលទាំងនោះមាន ETH គ្រប់គ្រាន់សម្រាប់ការផ្ដល់អោយអ្នកវិនិយោគនូវលើទីផ្សារ។

ការអនុញ្ញាតត្រឹមតែទំរង់ទី១នេះ (19b-4 forms) គឺគ្រាន់តែជាផ្លូវ។តែការត្រេតជាក់ស្ដែងមិនទាន់បានបើកដំណើរការនោះ ទេ ហើយបើយោងតាមពត៏មានខ្លះវាអាចត្រូវការពេលប្រហែល ២ទៅ៣ខែ ទៀតទើបអាចធ្វើការត្រេត ETH Spot ETF នោះបាន ដែលខុសពី BTC ETF ដែលអាចធ្វើការត្រេតភ្លាមៗ។

សម្រាប់ខ្ញុំ ខ្ញុំនូវតែមានការ Bullish សម្រាប់ដំណឹងនេះ ហើយអាចនឹងធ្វើការលក់ចេញខ្លះពេលបើកអោយជួញដូរ ក្រោមហេតុផលផ្សេងៗ។
Please open Telegram to view this post
VIEW IN TELEGRAM
🔥32👍1
ឆ្កែ Kabosu,គឺជាឈ្មោះនឹង ដែលគេស្គាល់ថាជាឆ្កែដែលត្រូវបានយកទៅប្រើប្រាស់លើ Logo DogeCoin បានស្លាប់ពីម្សិលមុិញ។
🔥4
Relax ២-៣ ថ្ងៃអត់សូវបាន update 😊
1👍1
PEPE ឈរលេងរៀងទី១៩ ឡើងលើ Uniswap & ICP ដែលសុទ្ធតែ Project មាន Products នឹងអ្នកប្រើប្រាស់។

Memecoin is here to stay!😀
Please open Telegram to view this post
VIEW IN TELEGRAM
😁1