The Bit Wealth
1.54K subscribers
2.88K photos
219 videos
19 files
1.99K links
ចែករំលែកចំណេះដឹងអំពីប៊ីតខញ (Bitcoin) អំណាចនៃលុយវិមជ្ឈការ អធិបតេយ្យភាពនៃការគ្រប់គ្រងទ្រព្យឌីជីថលដោយខ្លួនឯង និងសេរីភាពហិរញ្ញវត្ថុ។ 🌎 គេហទំព័រ៖ https://www.thebitwealth.com

Admin: @hunly
Download Telegram
Forwarded from Omega KH​ Channel
សូមអរគុណ​ទៅដល់ Diverse Talkដែលបាន​ អញ្ជើញ​ខ្ញុំចូលរួម Podcastជាមួយគាត់។ ឥឡូវ​នេះអ្នកទាំងអស់គ្នាអាចចូលទៅមេីលPodcastមួយនេះបាន👀
Link ចូលទៅPodcast: Here

Noted: Podcast នេះបានធ្វេីឡេីងប្រហែល2ខែមុន

Timestamps:
00:00 - ការសិក្សានិងរស់នៅក្នុងប្រទេសថៃ
9:00 - ការចាប់ផ្ដើមក្នុងវិស័យគ្រីបតូ
12:00 - ការបោកប្រាស់ក្នុងវិស័យគ្រីបតូ
14:00​​​​​ - Exchange(ធៀបដូចជាផ្សារ) ធំៗសម្រាប់អ្នកវិនិយោគ
18:20 - ការវិយោគប្រកបដោយសុវត្ថិភាព
19:00 - ជឿProjectគេpromoteដោយមិនធ្វើការស្រាវជ្រាវដោយខ្លួនឯង
20:30 - ទិញ Meme coin
21:40 - ផលប្រយោជន៍នៃ projectកាក់មួយចំនួន
28:56 - Cycle របស់Bitcoin
30:15 - Vitalik Buterin, អ្នកបង្កើតកាក់ Ethereum
32:55 - ទុកចិត្ត projectដែលinfluencer promote ?
37:40 - Trading ត្រូវការទាំងចំណេះដឹង​ + ការគ្រប់គ្រងសតិអារម្មណ៍
41:50 - Spot and Future trade ខុសគ្នាយ៉ាងដូចម្ដេច ?
45:50 - បទពិសោធន៍ Liquidation
49:12 - ចំណែកលុយ ដែលយើងគួរតែយកមកវិនិយោគ


📱 Omega 💬Omega Discuss 🖥Square 📱Omegakh
Please open Telegram to view this post
VIEW IN TELEGRAM
3🙏1
Forwarded from The Web3 Perspective
សួរស្តីទាំងអស់គ្នា ស្អែកយើងមានកម្មវិធី RTA Discuss EP17 ដែលមានការចូលរួមចែករំលែកពី Sister Freya Lou។

គាត់ជាម្ចាស់ហាងការហ្វេ Blockchain Café ដែលទើបតែ បិទ ប៉ុន្មានខែមុននេះ។ ខ្ញុំក៏មានអាជីវកម្មដែលធ្លាប់បិទដែរ ចឹង ស្អែកអាចនឹងបានសួរនាំ និង ស្តាប់បទពិសោធន៍គាត់បន្ថែម ពីការបើកហាងការហ្វេ ខាងលើ។

បច្ចុប្បន្ន នេះ គាត់ក៏ជា Crypto & Community Builder ដែលមាន Partner ជាមួយ Projects មួយចំនួន។

បើតាមគាត់ប្រាប់ គាត់ស្គាល់ Crypto 7ឆ្នាំហើយ គ្រាន់តែចាប់ផ្តើមវិនិយោគ ប្រហែលបាន 5ឆ្នាំ។

ទាំងអស់គ្នា អាចចូលទៅ Follow Facebook Profile គាត់បាន: https://www.facebook.com/DaravordyWLM?mibextid=LQQJ4d

ជាក់ស្តែងទៅខ្ញុំក៏មិនធ្លាប់ស្គាល់គាត់ដែរ។ បានស្គាល់ដោយចៃដន្យ ដោយសារគាត់សួរនាំ ពីការងារផ្សេងមួយទៀត។ តែដោយសារដឹងថាគាត់ក៏មានបទពិសោធន៍នៅក្នុង វិស័យនេះច្រើន ហើយម្យ៉ាងទៀត យើងក៏ពិបាករក Woman ដែលអាចចែករំលែកបាន នៅក្នុង Crypto នេះ ទើបខ្ញុំ Invite គាត់អោយចូល Podcast ដើម្បីបានចែករំលែក ចំណេះដឹង និង បទពិសោធន៍មួយចំនួន ជាពិសេស យើងអាចបានយល់ពី Perspective របស់ ស្ត្រី នៅក្នុងការវិនិយោគ Crypto នេះ។

Link live stream: https://t.me/rtakhshare?livestream

See you guys tomorrow night.
8
លុយ ឬ Money មិនមែននៅសុខៗអាចដុះចេញជាការប្រាក់ (Interest) ឬ Yield ដោយខ្លួនឯងនោះទេ។ ការយក Bitcoin ទៅ Stake គឺការអនុញ្ញាត្តិឲ្យគេយក Bitcoin របស់យើងទៅធ្វើអ្វីមួយហើយបានចំណេញ រួចហើយគេនឹងបែងចែកប្រាក់ចំណេញមកឲ្យយើងវិញតាមរយៈ Interest ឬ Yield ជាដើម។

អ្នកត្រូវគិតពីហានិភ័យដែលអាចកើតឡើងនៅក្នុងដំណើរការ Staking ដូចជា Smart Contract ត្រូវបានហែគ ឬ Platform ទាំងមូលដួលរលំ ឬខាតបង់ជាដើម។

នៅពេលអ្នកយក Bitcoin ទៅ Stake គឺអ្នកប្រគល់វាទៅឲ្យគេគ្រប់គ្រងហើយ។

Join ✉️ | 💬 Chat
Please open Telegram to view this post
VIEW IN TELEGRAM
5
💰 Ethereum Foundation ផ្ទេរ 35,000 ETH ($94.07M) ទៅវេទិកាទិញលក់គ្រីបតូ Kraken។

👀 លក់ទៀតហើយ?

https://platform.arkhamintelligence.com/explorer/address/0xde0B295669a9FD93d5F28D9Ec85E40f4cb697BAe

Join ✉️ | 💬 Chat
Please open Telegram to view this post
VIEW IN TELEGRAM
3
វិនិយោគ និងឈ្នះមនុស្ស 91% នៅក្នុងទីផ្សារគ្រីបតូតាមវិធីងាយស្រួលបំផុត! [អ្នកណាក៏អាចធ្វើបាន] ដោយ APE X CRYPTO

1️⃣ Rule #1. មានលុយចាយគ្រប់គ្រាន់យ៉ាងតិច 6 ខែ មុននឹងចូលទិញគ្រីបតូ កុំយកលុយក្តៅមក All in Crypto

2️⃣ Rule #2 ហាមស្លាប់មុនទីផ្សារ ហាម Leverage ហើយ 90% គួរទិញនៅក្នុង Spot ហើយព្យាយាម HODL ដើម្បី Survive

3️⃣ Rule #3 ហាម Trade ហាមលេងរយៈពេលខ្លី មានអ្នកតែ 10% ប៉ុណ្ណោះដែលឈ្នះទីផ្សារពេលត្រេដ គួរ HODL ល្អជាង។

🦶Step by Step

1️⃣ យល់ពី Market Cycle ឲ្យច្បាស់ ស្វែងរកចង្វាក់ Ride Bull Trend

2️⃣ ស្វែងរក Asset ដែលល្អហើយ HODL និង Don't Buy Shit គួរទិញតែ Bitcoin ឬបើចង់ទិញកាក់ផ្សេងដែលមានហានិភ័យបន្តិចអាចជា ETH ឬ SOL ប្រសិនបើចង់ទិញ Altcoin ត្រូវសិក្សាឲ្យច្បាស់ដោយសារមានឱកាសច្រើន តែហានិភ័យក៏ច្រើនដូចគ្នា

3️⃣ មាន Conviction ហ៊ាន HODL និងហ៊ានកម្រៃ

4️⃣ បង្កើត Buy-Sell System ដោយត្រូវមាន Indicator ដឹងថាពេលណាគួរទិញ ឬលក់។

5️⃣ Zen Mode Just Follow The Plan។

🖥 https://youtu.be/foLKoKbBxJw?si=FBRuDpLQ6vO1beHQ

Join ✉️ | 💬 Chat
Please open Telegram to view this post
VIEW IN TELEGRAM
2
Mint "Highlight Singularity Badge" Scroll badge រហូតដល់ថ្ងៃទី 3 ខែកញ្ញានេះ។

តម្លៃ 0.0008 ETH (~$2.3)

Mint Here 👉 Scroll on Highlight

នៅពេល Mint ហើយ Bage នឹងបង្ហាញដោយស្វ័យប្រវត្តិនៅ
👉 https://scroll.io/canvas

Join ✉️ | 💬 Chat
Please open Telegram to view this post
VIEW IN TELEGRAM
1
Media is too big
VIEW IN TELEGRAM
វានឹងមានត្រឹមតែ 21 លាន Bitcoin 💰 ប៉ុណ្ណោះ។

Join ✉️ | 💬 Chat
Please open Telegram to view this post
VIEW IN TELEGRAM
1
💰 អ្នកដែលធ្លាប់បាន Airdrop NFT ពី Deepbook អាចទៅ Discord ដើម្បីធ្វើ Role NFT Holder ដោយចូលទៅ Room Get Role និង Verify sui wallet។

📱 https://discord.gg/qFMnCTjv

Join ✉️ | 💬 Chat
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
លោក Pavel Durov ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិនៃ Telegram ត្រូវបានចាប់ខ្លួននៅប្រទេសបារាំង ដោយសារតែដីកាស្វែងរកដែលត្រូវបានចេញដោយផ្អែកលើការស៊ើបអង្កេតបឋម។

អាជ្ញាធរបារាំងអះអាងថា កង្វះការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការជាមួយការអនុវត្តច្បាប់នៅលើ Telegram ធ្វើឱ្យវាក្លាយជាអ្នកសមគំនិតក្នុងឧក្រិដ្ឋកម្មផ្សេងៗ រួមទាំងការជួញដូរគ្រឿងញៀន និងការក្លែងបន្លំ។

Durov អាចប្រឈមនឹងការចោទប្រកាន់ពីបទល្មើសជាច្រើនដូចជាភេរវកម្ម គ្រឿងញៀន និងការលាងលុយ។

ក្រោយពីព័ត៌មានចាប់ខ្លួនធ្វើឲ្យកាក់ TON ធ្លាក់ថ្លៃ ជាង 18%។
4👍1
Forwarded from Telo News - Crypto | DeFi | Web3
This media is not supported in your browser
VIEW IN TELEGRAM
In a 2015 CNN interview, when Telegram founder Pavel Durov was asked about his app being used by attackers, he said:

“Of course, we are concerned about the potential use of the technology we make.”


When asked if Telegram is in any way responsible for what happened, Durov responded:

“I don’t think so. [The attackers] were also using iPhones and Android phones and microchips… It’s kind of misleading to say that we or any other tech companies were responsible for that.”


He then continued to make an important point:

“You cannot make messaging technology secure for everybody except terrorists — it’s either secure or not secure.”


Telegram X Community
Please open Telegram to view this post
VIEW IN TELEGRAM
😁3
សម្រាប់អ្នកដែលបានដក 🐶 DOGS ចូលទៅ Exchange ពេលនេះគេបានចែកចាយរួចរាល់ព្រមទាំង Bonus ផងដែរហើយ។

អ្នកទាំងអស់គ្នាអាចទៅមើលបាន។
Farm Airdrop គម្រោងពីរដែលអ្នកគួរទៅធ្វើឲ្យបានរាល់ថ្ងៃ។

1️⃣ Plume Network ដែលជាគម្រោង L2 ផ្តោតលើ RWA កំពុងនៅក្នុងដំណើរការ Testnet នៅឡើយ។ ទៅសន្សំ Miles ឲ្យបានរាល់ថ្ងៃតាមរយៈ Daily Check in និងធ្វើ Mission ផ្សេងៗ។

👉 https://miles.plumenetwork.xyz/join?invite=PLUME-4M5XV

2️⃣ Mint Blockchain ដែលជា L2 ផ្តោតទៅលើ NFT។

គម្រោងបានមាន Mainnet ហើយ តែនិងចែក 12% នៃ Total Supply សម្រាប់ Airdrop។

ទៅ Mint Forest ដើម្បីសន្សំ ME ហើយ Upgrade Tree តែដំបូងត្រូវ Mint GreenID សិន និងធ្វើ Mission នៅ Mint Expedition ដើម្បីសន្សំ MP។

👉 https://www.mintchain.io/airdrop?inviteCode=0ASMRLGY

Join ✉️ | 💬 Chat
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
1
ទម្លាប់ "អាក្រក់" ចំនួនបីដែលរារាំងយើងមិនឱ្យឈានដល់សេរីភាពហិរញ្ញវត្ថុ ដោយ Ali Abdaal អ្នកនិពន្ធសៀវភៅ Feel Good Productivity (2023)

1. Ali Abdaal បានចាប់ផ្តើមឆាណែល YouTube របស់គាត់ក្នុងឆ្នាំ 2017 ដោយបានចំណាយពេល 7 ឆ្នាំក្នុងការបង្កើតវារហូតដល់មានអ្នកតាមដានជាង 5.77 លាននាក់ ហើយមានប្រាក់ចំណូលប្រចាំឆ្នាំប៉ាន់ស្មានចំនួន 5 លានដុល្លារនៅឆ្នាំ 2023 ។

2. សេរីភាពហិរញ្ញវត្ថុ "Financial Freedom" អាចកើតឡើងបានលុះត្រាតែ "Passive Income" (ប្រាក់ចំណូលអកម្ម) គឺធំជាង "Burn Rate" (ការចំណាយ) ។

3. តាមរយៈសមីការនេះ មានវិធីពីរយ៉ាងដែលយើងអាចឈានដល់សេរីភាពហរិញវត្ថុ៖ [1] បង្កើន Passive Income, [2] កាត់បន្ថយ Burn Rate ប្រចាំខែរបស់យើង ឬធ្វើទាំងពីរក្នុងពេលតែមួយ។

4. សេរីភាពពិតតាមទស្សនៈរបស់ Ali មិនមែនជាការចូលនិវត្តន៍ឆាប់នោះទេ ប៉ុន្តែ​ពេល​ដែល​យើង​មាន​ចំណូល​ច្រើន​ជាង​ការ​ចំណាយ យើង​មិន​បាច់​បារម្ភ​ទៀត​ទេ។ ហើយមានពេលដើម្បីធ្វើរឿងដែលយើងពិតជាចង់ធ្វើ រស់នៅតាមរបៀបដែលអ្នកចង់បាន។

5. សំណួរសួរថា តើយើងចង់ឈានដល់សេរីភាពយឺត ឬលឿន? វិធីយឺតគឺត្រូវមានការងារមានស្ថេរភាព។ ហើយសន្សំប្រាក់បន្តិចម្តងៗ វិនិយោគវាទៅក្នុង "Compounding Effect" ហើយដកការប្រាក់ដើម្បីប្រើប្រាស់ ដោយមិនប៉ះពាល់ដល់ដើមទុន។

6. ឧទាហរណ៍ ប្រសិនបើយើងមានលុយ 50 ម៉ឺនដុល្លារក្នុងគណនីរបស់យើង យើងទទួលបានការប្រាក់ត្រឡប់មកវិញ 5% ក្នុងមួយឆ្នាំ ស្មើនឹង $25,000 ដែលយើងអាចដកនិងប្រើប្រាស់ជារៀងរាល់ឆ្នាំ (នេះសន្មត់ថាការប្រាក់ត្រឡប់មកវិញថេររយៈពេលវែង)។

7. វិធីលឿនបំផុតគឺបង្កើតទ្រព្យសកម្ម (Asset) ឬអាជីវកម្ម (Business) ដើម្បីបង្កើតប្រាក់ចំណូលក្នុងរយៈពេលយ៉ាងតិចប្រហែល 10 ឆ្នាំ។

ដូច អាលី ដែលបានក្លាយជា YouTuber លំដាប់ពិភពលោក វានៅតែចំណាយពេល 7 ឆ្នាំ ឬ MKBHD បានបង្កើតឆាណែលអស់រយៈពេលជាង 15 ឆ្នាំ។

8. ដោយផ្ទាល់ អាលី គិតថាការជ្រើសរើស "ផ្លូវលឿន" គួរតែជាចម្លើយសម្រាប់មនុស្សជាច្រើន។ បង្កើតអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នកដើម្បីឱ្យអ្នកមាន "ពេលវេលា" ដើម្បីធ្វើរឿងដែលអ្នកពិតជាចង់ធ្វើ។

9. ប្រសិនបើយើងជ្រើសរើសធ្វើដំណើរលឿន អ្វី​ដែល​យើង​ត្រូវ​ការ​គឺជំនាញ (Skills) រៀន​ជំនាញ​ថ្មី​ដែល​ចាំបាច់​ដើម្បី​បង្កើត​អាជីវកម្ម។

10. ទម្លាប់​អាក្រក់​បី​យ៉ាង​ដែល​ធ្វើ​ឲ្យ​យើង​មិន​អាច​សម្រេច​បាន​សេរីភាព​គឺ៖

[1] ទម្លាប់នៃភាពល្ងង់ខ្លៅ (The Habit of Ignorance) មិនចាប់អារម្មណ៍ក្នុងការរៀនអ្វីដែលថ្មី។

[2] ទម្លាប់នៃភាពអសកម្ម (The Habit of Inaction) ដឹងប៉ុន្តែមិនធ្វើសកម្មភាព អាលីនិយាយថាលេសដែលគាត់ឮញឹកញាប់បំផុតគឺ "មិនមានពេល"។

[3] ទម្លាប់នៃបរិស្ថាន (The Habit of Environment) គឺនៅក្នុងបរិយាកាសដូចគ្នា អាលី ហៅបញ្ហានេះថា "Environmental Inertia" មិនហ៊ានចាកចេញពី "Comfort Zone"

11. អាលីបាននិយាយពីរបៀបដោះស្រាយបញ្ហា ដោយគ្រាន់តែធ្វើផ្ទុយពីទម្លាប់ទាំងនោះ គឺវាសាមញ្ញណាស់៖

[1] សិក្សាជំនាញ (Learning Skills) បែងចែកពេលវេលាសិក្សាជារៀងរាល់ថ្ងៃ អានបន្ថែម ស្តាប់បន្ថែមទៀត ដើម្បីក្លាយជាសហគ្រិន អ្នក​មិន​អាច​ដឹង​តែ​រឿង​មួយ​នោះ​ទេ អ្នក​ត្រូវ​តែ​ជា​ Generalist។

[2] ធ្វើសកម្មភាព (Taking Action) ធ្វើសកម្មភាពដោយផ្ទាល់ ខ្ញុំគិតថានេះគឺជា "ទម្លាប់" សំខាន់បំផុត។

Noah Kagan ស្ថាបនិក AppSumo ហៅទស្សនវិជ្ជានេះថា "NOW, not how" ធ្វើវាជាមុនសិន គិតអំពីវានៅពេលក្រោយ។

[3] ការរចនាបរិស្ថានរបស់អ្នក (Designing Your Environment) ការរចនាបរិស្ថានដែលយើងរស់នៅ បង្ហាញខ្លួនអ្នកទៅកាន់មិត្តថ្មីដែលមានសុបិនដូចគ្នា។

12. ដាក់ខ្លួនអ្នកនៅក្នុងសហគមន៍ (Community) ដែលអ្នកអាចពិគ្រោះយោបល់ ផ្លាស់ប្តូរគំនិត យើង​អាច​បញ្ចូល​ថាមពល​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ពេល​ដែល​អ្នក​អស់​កម្លាំង ហើយ​ចង់​ឈប់ អ្នក​នឹង​មាន​អ្នក​ជួយ​។

13. ផ្លូវដែលនឹងនាំយើងទៅរកសេរីភាពហិរញ្ញវត្ថុ មិនមែនគ្រាន់តែជាផ្លូវមួយនោះទេ។

14. អ្វីដែលយើងចង់បានគឺផែនទីដើម្បីជួយយើងក្នុងការរុករក ដឹងថាផ្លូវណាដែលយើងអាចទៅគោលដៅរបស់យើង រៀនជំនាញចាំបាច់សម្រាប់ការធ្វើដំណើរនោះ។

Financial Freedom = Skills + Action + Environment

15. ផ្ទាល់ខ្លួនខ្ញុំគិតថា ជាច្រើនដងក្នុងជីវិត ចម្លើយ​ដែល​យើង​កំពុង​ស្វែង​រក​គឺ​មាន​រួច​ទៅ​ហើយ​ក្នុង​បញ្ហា​នោះ បើ​អ្នក​មិន​មាន​ជំនាញ​ទេ គ្រាន់​តែ​រៀន​ជំនាញ បើ​អ្នក​គ្មាន​វិន័យ​ត្រូវ​តែ​បង្កើត​វិន័យ បើ​អ្នក​គ្មាន​ពេល​ទេ រក​ពេល​ធ្វើ វា។"

▶️ https://www.youtube.com/watch?v=Rq2lrUhyLF8

ប្រែសម្រួលពី៖ Kasidis Satangmongkol

Join ✉️ | 💬 Chat
Please open Telegram to view this post
VIEW IN TELEGRAM
10💯3
This media is not supported in your browser
VIEW IN TELEGRAM
ក្រោយពីការចាប់ខ្លួនស្ថាបនិក និងជា CEO របស់ Telegram មានចរន្តជាច្រើនចេញមកតតាំងអំពីសិទ្ធិសេរីភាព Freedom of Speech និងគាំទ្រឲ្យដោះលែងលោក Pavel Durov ដោយក្នុងនោះក៏មានលោក Elon Musk ផងដែរ។

“Privacy is not for sale, and human rights should not be compromised out of fear or greed.” - Pavel Durov

#FreePavel
5
Forwarded from Soursdey Web3
Orderly Network Airdrop Claim បានហើយ 🎉

https://airdrop.orderly.network/
1
ក្រោយពីបាន Airdrop ពី DOGS ហើយ អែតមីនអនុវត្តគោលការណ៍ និងវិន័យដើមគឺលុយដែលបានពី Airdrop គឺយកវាបម្លែងទៅជា Bitcoin។ មិនមែនអ៊ែតមីនមិនចូលចិត្តកាក់ផ្សេងៗ ឬមិនឃើញអំពីអនាគតរបស់កាក់ផ្សេងទៅថ្ងៃអនាគតទេ តែគោលដៅចំបងរបស់អ៊ែតមីនគឺសន្សំ Bitcoin ឲ្យដល់ចំនួនមួយដែលបានកំណត់សិន ហើយបានធ្វើការ Diversify Portfolio ទៅកាក់ផ្សេង។
5
🔉 ជាសាររំលឹកអ្នកចូលរួមលេង Giveaway ម្តងទៀតកាលបរិច្ឆេទនៃការលេងនឹងចប់នៅថ្ងៃស្អែកម៉ោង 12:00PM។

✍️អ្នកទាំងអស់គ្នាអាចអានមើលលក្ខខណ្ឌនៃការចូលរួមលេងម្តងទៀត ហើយត្រូវច្បាស់ថាអ្នកធ្វើបានគ្រប់លក្ខខណ្ឌហើយ។

🗓 ការចាប់យកអ្នកឈ្នះនឹងធ្វើឡើងនៅវេលាម៉ោង 10:00 PM យប់ថ្ងៃពុធ ទី 28 ខែសីហា ឆ្នាំ 2024 ដោយការ Live ផ្ទាល់នៅលើ Telegram ហើយមើលអ្នកឈ្នះរង្វាន់ទាំងអស់គ្នា។

👉 https://t.me/TheBitWealth/2924
Please open Telegram to view this post
VIEW IN TELEGRAM
2🔥2