TFD - Camps
4.91K subscribers
154 photos
4 videos
2 files
188 links
Website: https://www.tfdevs.com
YouTube: https://youtube.com/@tfdevs
Email: info@tfdevs.com
Download Telegram
ខ្ញុំរួចជីវិត ឆ្លងកាត់ព្យុះបច្ចេកវិទ្យា ទាំង 3 | Surviving 3 Waves of Tech Hype: From Web3 to AI
https://youtu.be/8-KM1fUme_U
❤6🔥6🥰1🤩1
រៀនកូដសម័យ AI ឱ្យត្រូវទិសដៅ (Fullstack + AI ជំនាន់ថ្មី ) | AI-Accelerated FullStack Development
https://www.youtube.com/watch?v=3BLvfnoQItU
❤9
🚨 What if your infrastructure could fix itself before you even wake up? 🤖⚡️

Join us at CODE-C 2026 and discover “From Alert to Auto-Fix: Building Self-Healing Infrastructure with AI Agents,” presented by Mr. Chau Dara, Founder of TFDevs.

Alerts shouldn’t always need a human at 3 AM! 👀 In this talk, discover how AI agents can automatically detect, diagnose, fix, and verify infrastructure issues. Learn about the agentic architecture behind self-healing systems, watch a live demo, and explore the essential guardrails for running autonomous operations safely in production. 🛠


📅 21–22 October 2026
📍 CADT Innovation Center

📌 Scan the QR code on the poster or register now!
👉 Register: https://www.bookme.plus/t/events/code-c-developer-conference-2026

Follow our page: https://www.facebook.com/CodeC.Conference/
Join Channel: t.me/CodeC_Conference
Learn more: https://www.idri.edu.kh/events/code-c-2026/

#CODEC2026 #AI #AIAgents #TFDevs #Automation #Tech #Innovation #CADT #DeveloperConference
🥰5❤3👍2🔥2
ការបង្កើត System ដែលចេះជួសជុល ខ្លួនឯង ជាមួយ AI Agents | CODE-C 2026
https://youtu.be/xBI1U2pOVRQ
❤6
យើងបានបើកដំណើរការជាផ្លូវការហើយ!

វគ្គ AI-Accelerated FullStack Development Bootcamp បានចាប់ផ្តើមថ្នាក់ដំបូងរួចរាល់ ដោយមានសិក្ខាកាមជាង ៣០ នាក់ចូលរួមផ្ទាល់តាមអនឡាញ។ សូមអរគុណដល់ទាំងអស់គ្នា!

- AI ផ្លាស់ប្តូរការសរសេរកូដយ៉ាងដូចម្តេច
AI ធ្វើឱ្យការសរសេរកូដដំបូងលឿន និងងាយស្រួល ប៉ុន្តែការសម្រេចថាត្រូវសាងសង់អ្វី ការពិនិត្យភាពត្រឹមត្រូវ សុវត្ថិភាព និងការទទួលខុសត្រូវ នៅតែជាការងាររបស់អ្នក។

- ពិនិត្យកូដដែល AI សរសេរ
យើងបានពិនិត្យ login route មួយដែលមើលទៅដូចជាត្រឹមត្រូវ ប៉ុន្តែមានបញ្ហាលាក់ខ្លួនដល់ទៅ ៦ ចំណុច ដូចជាពាក្យសម្ងាត់ត្រូវបានរក្សាទុកជាអក្សរធម្មតា និងកម្មវិធីគាំងពេលបញ្ចូលអ៊ីមែលខុស។

«AI សរសេរកូដបានលឿន ប៉ុន្តែអ្នកនៅតែជាវិស្វករ»
១៥ សប្តាហ៍ | ច័ន្ទ – ព្រហស្បតិ៍ | ៨:៣០ – ១០:០០ យប់ | រៀនអនឡាញផ្ទាល់

នៅមិនទាន់យឺតពេលទេ! ចុះឈ្មោះចូលរួមឥឡូវនេះ៖
https://tfdevs.com/courses/ON-AFD-B-26
#TFDevs #FullStack #MEVN #AI #LearnToCode
❤7
CODE-C 2026 recap: "From Alert to Auto-Fix", building self-healing infrastructure with AI agents.

Code first, model last. Make the boundary physical. Humans own the cause and the merge. Start boring, fail safely.

Thank you to everyone in the Unicorn Room. What would you need to see before letting an agent open PRs for production incidents? Tell me below.
👍2❤1
Media is too big
VIEW IN TELEGRAM
Project RekZero
គម្រោង រ៉ែកសេរ៉ូ (RekZero)

តើ AI អាចរៀនលេងល្បែងរ៉ែកខ្មែរបានដែរឬទេ?
Project RekZero គឺជាគម្រោងស្រាវជ្រាវផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលផ្តោតលើការបង្ហាត់បង្រៀន AI ឱ្យចេះលេងល្បែងរ៉ែកខ្មែរ (ល្បែងរ៉ែក) តាមរយៈបច្ចេកទេស Reinforcement Learning (RL) ឬការរៀនតាមរយៈការសាកល្បង និងទទួលរង្វាន់។

គម្រោងនេះមានគោលបំណងនាំយកល្បែងប្រពៃណីខ្មែរមួយនេះ មកភ្ជាប់ជាមួយបច្ចេកវិទ្យា AI ទំនើប និងបង្កើតឱកាសឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់អំពីល្បែងរ៉ែកខ្មែរ។

🎯 គោលបំណងនៃការស្រាវជ្រាវ
ផ្សព្វផ្សាយវប្បធម៌ខ្មែរ៖ ធ្វើឱ្យពិភពលោកស្គាល់ និងចាប់អារម្មណ៍លើល្បែងរ៉ែកខ្មែរ តាមរយៈបច្ចេកវិទ្យា និង AI។

អភិវឌ្ឍការស្រាវជ្រាវ AI៖ សិក្សា សាកល្បង និងស្វែងរកវិធីកែលម្អប្រសិទ្ធភាពនៃ Algorithm ដែលមានស្រាប់ ដូចជា AlphaZero និង MuZero។
ចែករំលែកចំណេះដឹង៖ ឈានទៅរកការសរសេរ និងបោះពុម្ពអត្ថបទស្រាវជ្រាវ (Research Paper) ដែលអាចចូលរួមចំណែកដល់វិស័យ Reinforcement Learning និង Game-playing AI។

🧠 លទ្ធផលស្រាវជ្រាវបឋម

ជំហានដំបូងនៃគម្រោងបានសម្រេចហើយ ដោយខ្ញុំបានបង្កើត Neural Network Architecture ផ្ទាល់ខ្លួនមួយ ដែលមានប៉ារ៉ាម៉ែត្រសរុបជាង 500,000 Parameters សម្រាប់វិភាគ និងវាយតម្លៃស្ថានភាពនៃការលេង។
ទិន្នន័យដែលបញ្ចូលទៅក្នុង Neural Network រួមមាន៖
ទីតាំងរបស់ស្តេច។
ទីតាំងរបស់កូនទ័ពខ្លួនឯង។
ទីតាំងរបស់កូនទ័ពគូប្រកួត។
ប្រវត្តិនៃការដើរចុងក្រោយចំនួន ៨ ចលនា។
និងព័ត៌មានសំខាន់ៗផ្សេងទៀតអំពីស្ថានភាពលើក្តារល្បែង។

⚔️ សមត្ថភាព AI បច្ចុប្បន្ន
ក្នុងដំណាក់កាលដំបូងនេះ AI អាច៖
យល់ដឹង និងអនុវត្តការដើរតាមច្បាប់នៃល្បែងរ៉ែក។
ចាប់ផ្តើមរៀនពីសារៈសំខាន់នៃការការពារស្តេច។
បង្ហាញពីសមត្ថភាពការពារមូលដ្ឋានមួយចំនួន។
ទោះជាយ៉ាងណា AI នៅមិនទាន់អាចអភិវឌ្ឍយុទ្ធសាស្ត្រលេងដែលមានភាពស៊ីជម្រៅ ការវាយប្រហារដោយប្រើកលល្បិច ឬការរៀបចំផែនការលេងក្នុងរយៈពេលវែងបាននៅឡើយទេ។

នេះគ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះ។ នៅមានការស្រាវជ្រាវ ការពិសោធន៍ និងការកែលម្អជាច្រើនទៀតដែលត្រូវធ្វើបន្ត។
Project RekZero — នាំយកល្បែងរ៉ែកខ្មែរទៅកាន់ពិភពលោកនៃការស្រាវជ្រាវ AI។

គម្រោងនេះនឹងចេញផ្សាយជាផ្លូវការក្នុងពេលឆាប់ៗនេះ!
❤16
តោះ លេងជាមួយ RekDQN Agent របស់ខ្ញុំ

AI ដែលអាចលេងរែក ជាមួយមនុស្សបាន!
បង្ហាត់អស់រយៈពេល 1 ម៉ោង មាន 2.24 លានប៉ារ៉ាម៉ែត្រ លេងជាមួយខ្លួនអស់ 199K ដង!

https://rek.tfdevs.com/play?mode=bot
❤4🥰1
ស្វាគមន៍មកកាន់ Project Rek

អ្នកទាំងអស់គ្នា អាចចុះឈ្មោះលេង online ជាមួយមនុស្សក៏បាន (Automatch) រឺ Invite មិត្តមកលេងជាមួយក៏បានតាម Invite Link.

ចូលលេងតាម Online: https://rek.tfdevs.com/play?mode=online
❤5