Tech Random
5.07K subscribers
357 photos
85 videos
1 file
54 links
All about gaming pc
Download Telegram
អរគុណខាងបងបង influencers ដែលបានរៀបចំស្បៀង នឹងរបស់ប្រើប្រាស់ជូនវីរៈកងទ័ព និងជនភៀសសឹកយើង។

ខ្ញុំលើកទឹកបងប្អូនយើងដែលចង់ជួយថវិការ គួរជួយលើការផ្ទត់ផ្គង់ស្បៀង និងរបស់ប្រើប្រាស់ តាមរយៈបងបង influencers យើង។ 🙏🏻🥰
9🙏2
អរុណសួស្តី! ព្រឹកនេះពង្រឹងស្មារតី ប្អូនៗត្រូវទៅរៀន គួរទៅរៀនធម្មតា អ្នកធ្វើការរកស៊ី នៅធ្វើការរកស៊ីតាមធម្មតា។ 🙏🏻☺️
18👍4🥰1
អរុណសួស្តី! ព្រឹកនេះយើងគ្រប់គ្នាមានអារម្មណ៍ធូរស្រាលខ្លះ ដូច្នេះសូមតាំងចិត្តខិតខំរៀន និងធ្វើការបន្តរទៀត។ 🙏🏻☺️
20👏1
Media is too big
VIEW IN TELEGRAM
សូមបងប្អូនមេត្តាស្តាប់ការវិភាគ១នេះ ដោយសារឥឡូវបញ្ហាជម្លោះរាងធូរស្រាល ទឹកចិត្តបងប្អូនក៏ចុះកម្តៅបន្តិច។

ដូច្នេះយើងគួរដកដង្ហើមអោយវែង ទម្លាក់កំហឹងចុះហើយស្តាប់ការវិភាគ១នេះ ដើម្បីជាចំនេះដឹងទូទៅ។ ម្យ៉ាងអោយយល់ថា មូលហេតុអ្វីបានជាថ្នាក់ដឹកនាំព្យាយាមអត់ធ្មត់ ហើយរកវិធីដោះស្រាយដែរល្អបំផុតសម្រាប់ប្រទេសជាតិ។ 🙏🏻

ពាក្យចាស់ពោលថា កុំយកកំហឹងទល់កំហល់។
23
អរុណសួស្តី! បងប្អូន
11👍4
ខ្ញុំសូមសង្ខេបពីភូមិសាស្រ្តនយោបាយ ទាក់ទងនឹងបញ្ហា កម្ពុជាថៃ។

🫡 បញ្ជាក់ ខ្ញុំដកស្រង់ចេញអ្នកមានជំនាញខាងភូមិសាស្រ្តនយោបាយ ហើយសង្ខេបដើម្បីទុកជាព័ត៌មាន និងចំណេះដឹងទូទៅចែករំលែកដល់បងប្អូន។

🙏🏻 ដោយសារឥឡូវបញ្ហាកម្ពុជាថៃ បានស្ងប់ស្តាត់បន្តិច ដូច្នេះយើងគ្រប់គ្នាអាចធូរស្រាលចិត្ត ហើយបើកចិត្តស្វែងយល់បាន។

👉 បញ្ហាថៃបង្ករឡើងដោយយកបញ្ហាព្រំដែនជាហេតុផលជម្លោះ ត្រឹមលក្ខណ័ផ្ទុះអាវុធតាមព្រំដែន មិនទាន់ឈានដល់ថ្នាក់សង្រ្គាមប្រទេសនិងប្រទេស។

👉ថៃបង្ករបញ្ហានេះដោយប្រើយុទ្ធិសាស្រ្តសង្រ្គាមបង្វែរ - Diversionary War ដើម្បីបង្វែរបញ្ហាក្នុងស្រុកថៃ មកបង្រួបបង្រួមជាតិក្រោមហេតុផលការពារទឹកដី។

👉 យើងត្រូវទទួលស្គាល់ថាប្រទេសថៃមានភាពរីកចំរើនជាងយើង ទាំងសេដ្ឋីកិច្ច ចំនួនប្រជាជន កងទព័និងសព្វាវុធ។ ដូច្នេះក្នុងករណីបង្ករជម្លោះកាន់តែធំ ឈានដល់សង្រ្គាមអាចនឹងផ្តល់ផលវិបាកកាន់តែធំដល់ប្រទេសយើង។

👉 ផ្នែកសព្វាវុធកងទព័ជាទូទៅគេមិនបង្ហាញទាំងស្រុងនោះទេ ហើយនាពេលបច្ចុប្បន្នបច្ចេកវិទ្យារីកចំរើន យើងជាប្រជាជនធម្មតាមិនអាចដឹងច្បាស់ពីកម្រិតសព្វាវុធទំនើបបែបណានោះឡើយ។

👉 សម្រាប់ប្រទេសយើង ក៏មានកងទ័ព នឹងសព្វាវុធល្អៗដែរ តែយើងមិនដែរចង់បង្ករសង្រ្គាមនឹងប្រទេសណានោះទេ ដូច្នេះសព្វាវុធយើងបង្រឹងត្រឹមការពារខ្លួន។

👉 ភូមិសាស្រ្តព្រំដែនគោកកម្ពុជាថៃ ភាគច្រើនជាងជ្រលងភ្នំ ហើយទីតាំងភូមិសាស្រ្តយើងល្អត្រង់ការពារផ្នែកកងទ័ពថ្មើរជើង ដូច្នេះហើយបានជាថៃព្យាយាមប្រើកាំភ្លើងធំ ដ្រូន ឬ យន្តហោះ។

👉 គោលដៅថៃព្យាយាមដុតរោជម្លោះអោយធំតាមរយះការផ្លោងកាំភ្លើងធំ ដាក់ពង្រាយទព័នៅគោលដៅផ្សេងទៀត ក្នុងគោលបំណងអោយកម្ពុជាតបតទៅវីញអោយច្រើន។

👉 ថៃមិនមានហេតុផលធំគ្រប់គ្រាន់ក្នុងការប្រែក្លាយជម្លោះអោយទៅជាសង្រ្គាម ហើយថ្នាក់ដឹកនាំយើងយល់ពីហេតុនៃសង្រ្គាម ដូច្នេះប្រើត្រឹមសិទ្ធការពារខ្លួន និងអត់ធ្មត់បំផុត។

👉 ថ្នាក់ដឹកយល់ពីហេតុផលសង្រ្គាម ព្រោះថាបើយើងតបតខ្លាំង យើងមិនមានផលចំនេញទេលើបញ្ហា១នេះ ម្យ៉ាងអោយតែថៃគ្មានហេតុផលលើសពីបញ្ហាព្រំដែន ថៃក៏មិនហ៊ានលូកអោយជ្រៅផងដែរ។

👉 បងប្អូនតែងតែឆ្ងល់ថាមិចកម្ពុជាមិនព្រមតបតអោយខ្លាំង បង្ហាញសាច់ដំដល់ថៃ។ បងប្អូនត្រូវយល់ថា ការបញ្ជាទព័មិនមែនបៃឡុកបៃឡទេ ថ្នាក់ដឹកនាំគិតគូរវែងឆ្ងាយណាស់ ព្រោះការបញ្ជាតរបស់ថ្នាក់ដឹកនាំ១ អាចកំណត់វេសនាប្រទេសទាំងមូល។

👉 សម្តេចតេជោ និងសម្តេចធិបតី លោកទាំង២គិតគូរវៃងឆ្ងាយ ថាជម្រើសមួយណាដែលល្អសម្រាប់ប្រទេសជាតិ។

👉 សំណូមពររបស់ខ្ញុំផ្ទាល់ សូមបងប្អូនកុំអោយកំហឹងទល់លំហល់ ព្យាយាមអត់ធ្មត់ ហើយស្ងៀមស្ងាត់។ រឿងណាយើងជួយបាន យើងជួយដូចជាបរិច្ចាគស្បៀង ឬថវិការដើម្បីជនភៀសឹក។

🙏🏻 ជាចុងក្រោយ ខ្ញុំសូមអរគុណដល់សម្តេចតេជោ និង សម្តេចធិបតី ព្រមទាំងថ្នាក់ដឹងនាំទាំងអស់ រួមទាំងវីរៈកងទព័ដែលបានលះបង់កាយ លះបង់កម្លាំង និងស្មារតីដើម្បីប្រទេសជាតិ។
32🥰1
Media is too big
VIEW IN TELEGRAM
គ្នាយើងគួរចំនាយពេលបន្តិចស្តាប់ការបកស្រាយមួយនេះ ទុកជាចំណេះដឹងទូទៅ។ 🙏🏻
9🙏1
សង្ឃឹមថាវីរៈកងទព័ ដែលត្រូវបានទាហ៊ានថៃចាប់ នឹងបានត្រឡប់មកមាតុភូមិវិញដោយសុវត្ថិភាព។ 🙏🏻😔
😢145🙏2
អរុណសួស្តី!
6
😢9😭61🥰1
អរុណសួស្តី!
8
ជាតិនិយមដែលចំណេញដល់ប្រទេសជាតិ គឺមិនមែនជាជាតិនិយមបែបជ្រុលនិយម អុជអាល ឬបង្កជម្លោះនោះទេ តែជា ជាតិនិយមដែលមានមូលដ្ឋានលើការស្ថាបនា ការរួបរួម និងការអភិវឌ្ឍន៍។ ជាតិនិយមបែបនេះជួយជំរុញប្រទេសជាតិឱ្យរីកចម្រើនប្រកបដោយចីរភាព និងទទួលបានការគោរពពីសហគមន៍អន្តរជាតិ។

✍️លក្ខណៈសម្គាល់ជាតិនិយមដែលចំណេញដល់ប្រទេសជាតិ៖
* ការគោរពច្បាប់ និងសណ្តាប់ធ្នាប់: ជាតិនិយមដែលមានប្រយោជន៍គឺប្រកាន់ខ្ជាប់នូវនីតិរដ្ឋ គោរពច្បាប់ជាតិ និងអន្តរជាតិ។ វាមិនគាំទ្រការបំពានច្បាប់ ការឈ្លានពាន ឬការបង្កអសន្តិសុខនោះទេ។
* ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម: ជាតិនិយមបែបស្ថាបនាជំរុញឱ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនឯង រួមចំណែកក្នុងការកសាងសេដ្ឋកិច្ចជាតិ លើកកម្ពស់គុណភាពជីវិត និងកាត់បន្ថយភាពក្រីក្រ។
* ការរួបរួមផ្ទៃក្នុង និងអធ្យាស្រ័យ: ជាតិនិយមពិតប្រាកដលើកទឹកចិត្តឱ្យមានការរួបរួមសាមគ្គីផ្ទៃក្នុង រវាងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជំនឿសាសនា និងជាតិសាសន៍ ដោយគ្មានការរើសអើង។ វាជំរុញការអធ្យាស្រ័យ និងការយោគយល់គ្នា។
* ការការពារវប្បធម៌ និងអត្តសញ្ញាណជាតិ: ការស្រឡាញ់ជាតិរាប់បញ្ចូលទាំងការថែរក្សា ការលើកស្ទួយ និងការផ្សព្វផ្សាយវប្បធម៌ ប្រពៃណី អក្សរសាស្ត្រ និងភាសាជាតិឱ្យបានគង់វង្ស និងរីកចម្រើន។
* ការលើកតម្កើងកិត្តិយសជាតិលើឆាកអន្តរជាតិ: ជាតិនិយមបែបនេះជំរុញឱ្យប្រជាជនប្រព្រឹត្តអំពើល្អ គោរពអ្នកដទៃ និងបង្ហាញពីតម្លៃរបស់ប្រទេសខ្លួនតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ ការទូត និងការចូលរួមចំណែកជាវិជ្ជមានក្នុងកិច្ចការពិភពលោក។
* ការទទួលខុសត្រូវ និងការការពារធនធានធម្មជាតិ: ជាតិនិយមដែលចំណេញគឺការការពារ និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ដើម្បីផលប្រយោជន៍បច្ចុប្បន្ន និងអនាគត។
* ការតស៊ូដោយសន្តិវិធី និងតាមផ្លូវច្បាប់: ក្នុងករណីមានជម្លោះ ជាតិនិយមបែបចំណេញនឹងជំរុញឱ្យមានការស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈការចរចា ការទូត ឬការប្តឹងទៅតុលាការអន្តរជាតិ ជំនួសឱ្យការប្រើប្រាស់អំពើហិង្សា។

✍️ជាតិនិយមដែលមិនចំណេញដល់ប្រទេសជាតិ៖
ផ្ទុយទៅវិញ ជាតិនិយមដែលបង្កផលវិបាកដល់ប្រទេសជាតិគឺ៖
* ជ្រុលនិយម និងអុជអាល: បង្កើតការស្អប់ខ្ពើមជាតិសាសន៍ដទៃ បំបែកបំបាក់ផ្ទៃក្នុង និងជំរុញឱ្យមានអំពើហិង្សា។
* បិទផ្លូវ និងប្រឆាំងការអភិវឌ្ឍន៍: ប្រឆាំងការវិនិយោគបរទេស ឬបច្ចេកវិទ្យាថ្មីៗ ដោយគិតថាវានឹងធ្វើឱ្យបាត់បង់អត្តសញ្ញាណជាតិ។
* មិនគោរពច្បាប់ និងសណ្តាប់ធ្នាប់: ប្រើប្រាស់ជាតិនិយមជាលេសដើម្បីបំពានច្បាប់ ឬបង្កភាពវឹកវរ។
* ផ្អែកលើព័ត៌មានមិនពិត: ផ្សព្វផ្សាយការភូតកុហក ឬព័ត៌មានបំប៉ោង ដើម្បីបំផុសមនោសញ្ចេតនា។

សរុបមក ជាតិនិយមដែលមានប្រយោជន៍សម្រាប់កម្ពុជា គឺផ្តោតលើការ កសាងជាតិ ឱ្យរឹងមាំទាំងសេដ្ឋកិច្ច សង្គម និងការទូត ដោយឈរលើមូលដ្ឋាននៃ សន្តិភាព នីតិរដ្ឋ និងការរួបរួម។ វាជាមោទកភាពមួយដែលជំរុញឱ្យប្រជាពលរដ្ឋចូលរួមចំណែកកសាងអនាគតប្រទេសជាតិ ប្រកបដោយភាពថ្លៃថ្នូរ និងការគោរពពីអន្តរជាតិ។

______

អត្ថបទ៖ ឯកសារច្បាប់និងរដ្ឋបាល
12🥰2👏2
អរុណសួស្តី! បងប្អូន
11
Good morning! Have a nice day
9
សូមមេត្តាតាំងចិត្ត និងស្មារតីអោយរឹងមាំ ហើយស្ងៀមស្ងាត់។ តាមដានព័ត៌មានពីផេកផ្លូវការរបស់ថ្នាក់ដឹកនាំ កុំចែករំលែកព័ត៌មានដែលមិនមានប្រភព។ 🙏🏻
14👍3🙏3
10
សូមបងប្អូនកុំចែករំលែកការផុសរបស់បុគ្គលណាមួយ ដែលមានមិនមែនជា Page ផ្លូវការរបស់ថ្នាក់ដឹកនាំ។ 🙏🏻
12👍3🥰2
អរុណសួស្តី!
8
Channel photo removed
Channel photo updated