សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ
13.6K subscribers
4.27K photos
16 videos
1.71K files
2.94K links
Download Telegram
កិច្ចប្រជុំ ស្ដីពីការផ្សព្វផ្សាយកម្មវិធីអាហារូបករណ៍ JDS
..............................................

ភ្នំពេញ៖ នៅថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធស័ករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ លោក លឹម ពុទ្ធារី ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ និងសហការី បានជួបប្រជុំជាមួយតំណាងមជ្ឈមណ្ឌលសហប្រតិបត្តិការជប៉ុនអន្តរជាតិ JICE តាមរយៈប្រព័ន្ធអនឡាញហ្សូម (Zoom)។

សូមជម្រាបថា ជំនួបប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិភាក្សា និងផ្សព្វផ្សាយអំពីអាហារូបករណ៍ JDS៕

ដើម្បីទទួលបានព័ត៌មានផ្សេងៗទៀត របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន

🌐TELEGRAM
🌐Facebook
#Announcement #Y2023

អគ្គនាយកដ្ឋានពន្ធដារ៖​ សេចក្តីជូនដំណឹងលេខ៣៤៣៦៩​ អពដ ចុះថ្ងៃទី២៦​ ខែកញ្ញា​ ឆ្នាំ២០២៣ ស្តីពីការពន្យារពេលបង់ពន្ធលើអចលនទ្រព្យ​ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

ដើម្បីទទួលបានព័ត៌មានផ្សេងៗទៀត របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន

🌐TELEGRAM
🌐Facebook
#Press Release #Y2023

ក្រសួងសុខាភិបាល៖​ សេចក្ដីប្រកាសព័ត៌មាន​ ស្តីពីករណីផ្ទុះជំងឺរលាកភ្នែកនៅក្នុងឆ្នាំ២០២៣ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ដើម្បីទទួលបានព័ត៌មានផ្សេងៗទៀត របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន

🌐TELEGRAM
🌐Facebook
អនុក្រឹត្យ_ស្ដីពីការគ្រប់គ្រងថវិកានិងគណនេយ្យសាធារណៈ_ឆ្នាំ២០២៣.pdf
7.6 MB
#Sub decree289 #Y2023

រាជរដ្ឋាភិបាល៖​ អនុក្រឹត្យលេខ២៨៩ អនក្រ.បក ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីការគ្រប់គ្រងថវិកានិងគណនេយ្យសាធារណៈ។

អនុក្រឹត្យនេះ កំណត់អំពីវិធាននិងនីតិវិធីនៃការគ្រប់គ្រងថវិការដ្ឋ ជាពិសេសការអនុវត្តនិងការត្រួតពិនិត្យថវិកាព្រមទាំងកំណត់អំពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ ដើម្បីរួមចំណែកធានាប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងនីតិបុគ្គលដទៃទៀតដែលទទួលផលប្រយោជន៍ពីថវិការដ្ឋ។

ដើម្បីទទួលបានព័ត៌មានផ្សេងៗទៀត របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន

🌐TELEGRAM
🌐Facebook
កិច្ចប្រជុំបូកសរុបរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅការងារបន្ត សម្រាប់ខែតុលា ឆ្នាំ២០២៣
..............................

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣  ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជេីញជាអធិបតី​ ដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅការងារបន្តសម្រាប់ខែតុលា ឆ្នាំ២០២៣ ដោយមានការចូលរួមពីឯកឧត្តមនាយករង លោក លោកស្រីប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានការិយាល័យចំណុះសាលាជាតិរដ្ឋបាលមូលដ្ឋា​ន​ និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន ២៩រូប (ស្រី ១០រូប) នៅសាលប្រជុំអគារC ជាន់ទី២ ទីស្តីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ បានពិភាក្សា ពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងរបាយការណ៍សកម្មភាព និងលទ្ធផលការងារប្រចាំខៃ ដោយមានការចូលរួមជាមតិយោបល់ និងលើកសំណួរពិភាក្សាដេញដោលពីអង្គប្រជុំ និងមានការបកស្រាយ កែសម្រួលពីនាយកដ្ឋានជំនាញនីមួយៗ។

ចុងបញ្ចប់​ ឯកឧត្តម​នាយក បានណែនាំ​ និងសំណូមពរដល់អង្គប្រជុំត្រូវបន្តខិតខំអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់​ និងអនុវត្តការងារឱ្យមានប្រសិទ្ធភាព៕

Connect with:

🌐TELEGRAM
🌐Facebook
#Press Release #Y2023

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោក ផាទ្រីក មេីហ្វី​ (W. Partick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។

ដើម្បីទទួលបានព័ត៌មានផ្សេងៗទៀត របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន

🌐TELEGRAM
🌐Facebook
សេចក្ដីបំភ្លឺអគ្គនាយកដ្ឋានពន្ធដារ_កញ្ញា២០២៣.pdf
1 MB
#Clarification #Y2023

អគ្គនាយកដ្ឋានពន្ធដារ៖ ចេញសេចក្តីបំភ្លឺ ចំពោះការភាន់ច្រឡំមួយចំនួន ពាក់ព័ន្ធនឹងការអនុវត្តតួនាទី ភារកិច្ចនៃការគ្រប់គ្រងការប្រមូលចំណូលពន្ធ។

ដើម្បីទទួលបានព័ត៌មានផ្សេងៗទៀត របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន

🌐TELEGRAM
🌐Facebook
#Letter #World Tourism Day​ #Y2023

សារលិខិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង”។

ដើម្បីទទួលបានព័ត៌មានផ្សេងៗទៀត របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន

🌐TELEGRAM
🌐Facebook
កិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពការងាររបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន
……………....................

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣  ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន រួមជាមួយឯកឧត្តម លោកជំទាវ នាយករង លោក លោកស្រី ប្រធាននាយកដ្ឋាន បានអញ្ជើញចូលរួមប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពការងាររបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការជាច្រើនរូប នៅសាលប្រជុំសម្តេចក្រឡាហោម ស ខេង (ជាន់ទី៩) ទីស្តីការក្រសួងមហាផ្ទៃ៕

ដើម្បីទទួលបានព័ត៌មានផ្សេងៗទៀត របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន

🌐TELEGRAM
🌐Facebook