Forwarded from Samdech Thipadei Hun Manet, Prime Minister of Cambodia
❤6
ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ខ្ញុំបាទ បានចូលរួមអមដំណើរសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបរិបូណ៌ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល សួរសុក្ខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនគ្រួសារកងទ័ពនៅសមរភូមិមុខ ចំនួន ៦៧គ្រួសារ នៅតាមបណ្ដាឃុំក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
បន្ទាប់មក សម្តេចមហាមន្ត្រី បានបន្តអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនប្រជាពលរដ្ឋជួបការលំបាក នៅក្នុងឃុំចក ចំនួន ៥០គ្រួសារ និងឃុំពន្លៃ ចំនួន ៥០គ្រួសារ។
បន្ទាប់មក សម្តេចមហាមន្ត្រី បានបន្តអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនប្រជាពលរដ្ឋជួបការលំបាក នៅក្នុងឃុំចក ចំនួន ៥០គ្រួសារ និងឃុំពន្លៃ ចំនួន ៥០គ្រួសារ។
❤15🥰1👏1
ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ខ្ញុំបាទ រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត បានចូលរួមជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជេីញជួបសំណេះសំណាលជាមួយគ្រួសារវីរកងទ័ពនៅសមរភូមិមុខ និងបងប្អូនពលករដែលទេីបបានត្រឡប់មកពីប្រទេសថៃ នៅក្នុងក្រុងកំពង់ឆ្នាំង។
ពិធីមានការអញ្ជើញចូលរួមពីឯកឧត្ដម អ៊ឹង លាងហ៊ួ សមាជិកព្រឹទ្ធសភា លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង ឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំកងកម្លាំង មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង ក្រុមប្រឹក្សាសង្កាត់ និងមន្ត្រីពាក់ព័ន្ធ។

❤10