ស៊ុន សុវណ្ណារិទ្ធិ - Sun Sovannarith
8.75K subscribers
11.6K photos
176 videos
28 files
1.41K links
អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង
Download Telegram
ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ខ្ញុំបាទ រួមជាមួយឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក បានអមដំណើរឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូនក្រុមគ្រួសាររងគ្រោះដោយអគ្គីភ័យ កាលពីយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ នៅភូមិស្ពករាជ្យ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ។

អំណោយឧបត្ថម្ភជូនគ្រួសារឆេះទាំងស្រុង ១គ្រួសារ ទទួលបាន អង្ករ១០០គីឡូក្រាម មី៥កេស ទឹកផ្លែឈើ៣កេស ទឹកសុទ្ធ៥កេស ទឹកត្រី ទឹកសុីអ៊ីវ និថវិកា ១លាន៣សែនរៀល និងគ្រួសាររងផលប៉ះពាល់១គ្រួសារ ទទួលបាន អង្ករ១០០គីឡូក្រាម មី៣កេស ទឹកសុទ្ធ៣កេស ទឹកត្រី ទឹកសុីអ៊ីវ និងថវិកា ៧០មុឺនរៀល។
4🙏4👍2
ខ្ញុំនិងភរិយា រួមជាមួយឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព បានចូលរួមគោរពវិញ្ញាណក្ខន្ធលោកជំទាវ គ្រង ចាន់ធូ ត្រូវជាភរិយារបស់ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលបានទទួលមរណភាពនាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ក្នុងជន្មាយុ៥២ឆ្នាំ ដោយរោគាពាធ។

ក្នុងសមានចិត្តដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយឯកឧត្ដមព្រះរាជអាជ្ញាសាលាដំបូងខេត្ត ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកជំទាវ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
🙏11
ខ្ញុំនិងភរិយា រួមជាមួយក្រុមការងារ បានចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារកញ្ញា ចាន់​ ម៉ូល្លី អតីតនាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលប្អូនប្រុសរបស់កញ្ញា បានទទួលមរណភាពដោយរោគាពាធ។

ក្នុងសមានចិត្តដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយកញ្ញា ចាន់ ម៉ូល្លី ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោក ចាន់ សំរេច សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
😢6
ខ្ញុំនិងភរិយា រួមជាមួយអនុប្រធាន និងសមាជិក សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានចុះសួរសុខទុក្ខ និងនាំយកអំណោយសាខាឧបត្ថម្ភជូនគ្រួសាររងគ្រោះដោយអគ្គីភ័យ ចំនួន ២គ្រួសារ នៅភូមិស្ពករាជ្យ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ។
🙏10
សេចក្តីជូនដំណឹងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីការដេញថ្លៃការសាងសង់ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​សម្រាប់ទីតាំងសម្បទានដីសង្គមកិច្ច ឃុំប្រស្នឹប ស្រុករលាប្អៀរ​ ខេត្តកំពង់ឆ្នាំង (ផ្សាយឡើងវិញ)

#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC

https://t.me/MLMUPCofCambodia
https://www.mlmupc.gov.kh
https://www.youtube.com/@MLMUPC_KH
https://www.tiktok.com/@mlmupc_kh
4
រយៈពេល៧ខែ ឆ្នាំ២០២៥ ខេត្តកំពង់ឆ្នាំងទទួលបានគម្រោងវិនិយោគសរុបចំនួន ៩។ ខេត្តកំពុងត្រូវការកម្លាំងពលកម្មចំនួន ១៣ ០៣០ កន្លែង។

បងប្អូនដែលត្រូវការស្វែងរកការងារធ្វើ អាចទូរសព្ទមកលេខ ១២៩៧ ដោយឥតគិតថ្លៃ។
11👍1
ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ខ្ញុំបាទ រួមជាមួយអភិបាលរងខេត្ត អភិបាលស្រុក និងក្រុមការងារ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ថវិកាឧបត្ថម្ភជូនក្មួយស្រី ទន ម៉ីសៀង អាយុ១១ឆ្នាំ និងក្មួយស្រី ទន ម៉ារីណា អាយុ៨ឆ្នាំ ដែលត្រូវជាកូនៗរបស់វីរកងទ័ពលោក ចែ ម៉ាញ និងលោកស្រី ភួង ស្រីណាក់ ជាកងកម្លាំងនៅអង្គភាពវរៈ២ កងពលតូចអន្តរាគមន៍លេខ១ ដែលកំពុងឈរជើងការពារទឹកដីយ៉ាងអង់អាចក្លាហាន នៅខេត្តព្រះវិហារ។

ពេលឪពុកម្ដាយជាប់បំពេញភារកិច្ចជូនជាតិ ក្មួយស្រីទាំងពីរបានមកស្នាក់នៅជាមួយជីដូនឈ្មោះ ភួង ស្រីអន អាយុ ៦៧ឆ្នាំ នៅភូមិថ្លុកឫស្សី ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ប៉ុន្តែជីដូនរបស់ក្មួយៗមានជំងឺ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឪពុកម្ដាយបានផ្ញើក្មួយៗឲ្យស្នាក់នៅជាមួយអ្នករាប់អានគ្នា។ ខ្ញុំ និងក្រុមការងារក៏បានមកសួរសុខទុក្ខ និងឧបត្ថម្ភថវិកាជូនមីង ភួង ស្រីអន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកកំពង់ត្រឡាចផងដែរ។

ខ្លួនខ្ញុំផ្ទាល់ និងក្រុមការងារទាំងអស់ នឹងបន្តយកចិត្តទុកដាក់មើលថែទាំសុខទុក្ខក្មួយៗ និងជីដូន ជូនវីរកងទ័ពលោក ចែ ម៉ាញ និងលោកស្រី ភួង ស្រីណាក់។
🙏14