ចុះពិនិត្យការដ្ឋានជួសជុលផ្លូវកៅស៊ូ DBST ប្រវែង ៥ ៩៦៦ ម៉ែត្រ ទទឹង ៦ម៉ែត្រ ចាប់ពីភូមិស្នងមុំ ឃុំថ្មឥដ្ឋ ដល់ភូមិឈូកក្រញ៉ាស់ ឃុំឈូកស ស្រុកកំពង់ត្រឡាច
❤15👍2
ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ខ្ញុំបាទ រួមជាមួយឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក បានអមដំណើរឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូនក្រុមគ្រួសាររងគ្រោះដោយអគ្គីភ័យ កាលពីយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ នៅភូមិស្ពករាជ្យ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ។
អំណោយឧបត្ថម្ភជូនគ្រួសារឆេះទាំងស្រុង ១គ្រួសារ ទទួលបាន អង្ករ១០០គីឡូក្រាម មី៥កេស ទឹកផ្លែឈើ៣កេស ទឹកសុទ្ធ៥កេស ទឹកត្រី ទឹកសុីអ៊ីវ និថវិកា ១លាន៣សែនរៀល និងគ្រួសាររងផលប៉ះពាល់១គ្រួសារ ទទួលបាន អង្ករ១០០គីឡូក្រាម មី៣កេស ទឹកសុទ្ធ៣កេស ទឹកត្រី ទឹកសុីអ៊ីវ និងថវិកា ៧០មុឺនរៀល។

❤4🙏4👍2
ខ្ញុំនិងភរិយា រួមជាមួយឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព បានចូលរួមគោរពវិញ្ញាណក្ខន្ធលោកជំទាវ គ្រង ចាន់ធូ ត្រូវជាភរិយារបស់ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលបានទទួលមរណភាពនាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ក្នុងជន្មាយុ៥២ឆ្នាំ ដោយរោគាពាធ។
ក្នុងសមានចិត្តដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយឯកឧត្ដមព្រះរាជអាជ្ញាសាលាដំបូងខេត្ត ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកជំទាវ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងសមានចិត្តដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយឯកឧត្ដមព្រះរាជអាជ្ញាសាលាដំបូងខេត្ត ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកជំទាវ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
🙏11
ខ្ញុំនិងភរិយា រួមជាមួយក្រុមការងារ បានចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារកញ្ញា ចាន់ ម៉ូល្លី អតីតនាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលប្អូនប្រុសរបស់កញ្ញា បានទទួលមរណភាពដោយរោគាពាធ។
ក្នុងសមានចិត្តដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយកញ្ញា ចាន់ ម៉ូល្លី ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោក ចាន់ សំរេច សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងសមានចិត្តដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយកញ្ញា ចាន់ ម៉ូល្លី ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោក ចាន់ សំរេច សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
😢6
ខ្ញុំនិងភរិយា រួមជាមួយអនុប្រធាន និងសមាជិក សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានចុះសួរសុខទុក្ខ និងនាំយកអំណោយសាខាឧបត្ថម្ភជូនគ្រួសាររងគ្រោះដោយអគ្គីភ័យ ចំនួន ២គ្រួសារ នៅភូមិស្ពករាជ្យ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ។
🙏10