ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាំយកឱកាសការងារជិត ៣ពាន់កន្លែងសម្រាប់ប្រជាពលរដ្ឋ និងពលករខ្មែរក្នុងខេត្តកំពង់ឆ្នាំងដែលទើបត្រឡប់មកពីប្រទេសថៃ
«វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅស្រុកទឹកផុស ចំនួន ០៦ឃុំគោលដៅ ក្នុងខេត្តកំពង់ឆ្នាំង នាថ្ងៃទី៣-៤ ខែសីហា ឆ្នាំ២០២៥ ផ្ដល់ឱកាសសម្រាប់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេស បងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ដើម្បីសម្ភាសន៍ការងារភ្លាមៗជាមួយក្រុមហ៊ុន, សហគ្រាស និងរោងចក្រ ដែលបានចុះមកផ្ទាល់ និងមានឱកាសការងារចំនួនជិត ៣ពាន់កន្លែង។
គិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ខេត្តកំពង់ឆ្នាំងកំពុងត្រូវការកម្លាំងពលកម្មចំនួន ១៨ ៣៧៦ កន្លែង ក្នុងវិស័យឧស្សាហកម្ម នៅតាមបណ្ដារោងចក្រសហគ្រាសចំនួន១១កន្លែង។
#MLVT#NEA

❤6🙏4
ពិធីគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងប្រជាជន និងពិធីបួងសួងសុំសេចក្តីសុខ ជូនដល់វីរកងទ័ពកំពុងឈរជើងការពារទឹកដីដ៏អង់អាចក្លាហាន និងបងប្អូនជនភៀសសឹកដោយសារសង្គ្រាម។
យើងខ្ញុំសូមគោរពដឹងគុណ និងចងចាំជានិច្ចនូវវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព ដែលបានពលីក្នុងសមរភូមិមុខ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលី សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយបីបាច់ថែរក្សាវីរកងទ័ព បងប្អូនជនភៀសសឹក និងប្រជាពលរដ្ឋទូទាំងប្រទេស សូមទទួលបានជោគជ័យ មានសុខភាពល្អ ចៀសឆ្ងាយពីជំងឺដង្កាត់ទាំងពួង ទទួលបានសុខសុវត្ថិភាពជានិច្ចនិរន្តរ៍ និងសមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។
រសៀលថ្ងៃទី៤ សីហា ២០២៥

❤8🙏3