ស៊ុន សុវណ្ណារិទ្ធិ - Sun Sovannarith
8.75K subscribers
11.6K photos
176 videos
28 files
1.41K links
អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង
Download Telegram
Forwarded from FRESH NEWS
អភិបាលខេត្តកំពង់ឆ្នាំង និងក្រុមការងារ ថ្លែងអំណរគុណ និងជូនពរដល់វីរយុទ្ធជនដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅគ្រប់គោលដៅជួបតែសេចក្តីសុខ និងទទួលបានជ័យជម្នះនៅលើសមរភូមិគ្រប់ពេលវេលា

https://fna.asia/64475e0 🔗JOIN US
5
ខ្ញុំបាទ ក្នុងនាមជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោក សាន់​ យូ​ អភិបាលរងខេត្ត​ និងជាអនុប្រធាន​ ស.ស.យ.ក.​ ខេត្ត​ និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្ត ស្រុក បាននាំយកថវិកាឧបត្ថម្ភ​របស់​ឯកឧត្តម​ឧបនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ ម៉ា​នី​ ប្រធាន​ ស.ស.យ.ក.​ និងថវិការបស់ធនាគារវឌ្ឍនៈ រួមជាមួយគ្រឿងឧបភោគ​ បរិភោគ​មួយចំនួន ប្រគល់ជូនក្រុមគ្រួសារសពលោកវរសេនីយ៍ទោ អ៊ួន ហាច ដែលបានពលីក្នុងសមរភូមិប្រយុទ្ធការពារទឹកដី។

យើងខ្ញុំសូមគោរពដឹងគុណ និងចងចាំជានិច្ចនូវវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព ដែលបានពលីក្នុងសមរភូមិមុខ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលី សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
12😢3🙏2
Forwarded from BTV News
នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានកិត្តិយស ស.ស.យ.ក. ខេត្តកំពង់ឆ្នាំង បាននាំយកថវិកានិងគ្រឿងឧបភោគបរិភោគរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី ប្រធាន ស.ស.យ.ក ជូនដល់គ្រួសារវីរៈជនពលី ឈ្មោះ អ៊ួន ហាច នៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

Website | Facebook | Telegram | TikTok
12🙏2
យោងតាមសេចក្តីប្រកាសរបស់អ្នកនាំ
ពាក្យក្រសួងការពារជាតិមុននេះបន្តិច
បានបង្ហាញថា មានលទ្ធភាពជាច្រើនដែលកងទ័ពថៃអាចប្រើកម្លាំងយោធា
វាយមកលើកម្ពុជានៅវេលាយប់នេះ។
ដោយសភាពការណ៍បែបនេះ ខ្ញុំមិនអាចដឹកនាំប្រជុំព្រឹទ្ធសភានៅព្រឹកថ្ងៃទី៤ខែសីហា ស្អែកនេះបានទេ បើទោះមានការប្រយុទ្ធ ឬគ្មានការប្រយុទ្ធគ្នាក៏ដោយ ព្រោះខ្ញុំត្រូវប្រចាំការរួមបញ្ជាកងទ័ព២៤ម៉ោងលើ២៤ម៉ោងបន្តទៀត។
ដូចនេះការប្រជុំព្រឹទ្ធសភាត្រូវប្រព្រឹត្ត
ទៅក្រោមអធិបតីភាពឯកឧត្តម
អ៊ុច បូរិទ្ធ អនុប្រធានទី១នៃព្រឹទ្ធសភា។
ម្យ៉ាងទៀត ខ្ញុំសូមការយោគយល់ជាមុនពីបងប្អូនដែលជូនសារជូនពរថ្ងៃកំណើតខ្ញុំ(៥សីហា២០២៥)ដែលខ្ញុំមិនអាចបើកមើលឬបើកមើលហើយតែមិនបានឆ្លើយតបព្រោះជាប់រវល់រឿងសង្រ្គាមនិងសន្តិភាពដែលជារឿងស្លាប់រស់របស់ជាតិ៕
Connect with Samdech Hun Sen :
🌐Facebook
🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website
Please open Telegram to view this post
VIEW IN TELEGRAM
21