ខ្ញុំបាទ និងភរិយា រួមជាមួយឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំកម្លាំង ប្រធានមន្ទីរ អង្គភាព អភិបាលក្រុង ស្រុក និងក្រុមការងារ បានចូលរួមសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ សម្ភារ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ព្រះសង្ឃ ប្រជាពលរដ្ឋ មន្ត្រីរាជការ សប្បុរសជនទូទាំងខេត្តកំពង់ឆ្នាំង ប្រគល់ជូនវីរកងទ័ពនៃបញ្ជាការដ្ឋានអង្គរក្ស កងកម្លាំងនៃបញ្ជាការដ្ឋាននគរបាលជាតិប្រចាំទិសភូមិភាគទី៤ និងបងប្អូនជនភៀសសឹក ស្នាក់នៅវត្តពោធិ៍ប្រាំពាន់ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
យេីងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋខ្មែរ និងជាសមរភូមិជួរក្រោយនឹងជួយឧបត្ថម្ភគាំទ្រដល់សមរភូមិជួរមុខឲ្យអស់ពីលទ្ធភាព ដេីម្បីបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជន។
សូមគោរពដឹងគុណ និងជូនពរដល់វីរកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅគ្រប់គោលដៅជួបតែសេចក្តីសុខ និងទទួលបានជ័យជម្នះនៅលើសមរភូមិគ្រប់ពេលវេលា។
ខេត្តព្រះវិហារ ថ្ងៃទី២ សីហា ២០២៥

❤5
Forwarded from FRESH NEWS
អភិបាលខេត្តកំពង់ឆ្នាំង និងក្រុមការងារ ថ្លែងអំណរគុណ និងជូនពរដល់វីរយុទ្ធជនដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅគ្រប់គោលដៅជួបតែសេចក្តីសុខ និងទទួលបានជ័យជម្នះនៅលើសមរភូមិគ្រប់ពេលវេលា
https://fna.asia/64475e0 🔗JOIN US
https://fna.asia/64475e0 🔗JOIN US
❤5
ខ្ញុំបាទ ក្នុងនាមជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោក សាន់ យូ អភិបាលរងខេត្ត និងជាអនុប្រធាន ស.ស.យ.ក. ខេត្ត និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្ត ស្រុក បាននាំយកថវិកាឧបត្ថម្ភរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. និងថវិការបស់ធនាគារវឌ្ឍនៈ រួមជាមួយគ្រឿងឧបភោគ បរិភោគមួយចំនួន ប្រគល់ជូនក្រុមគ្រួសារសពលោកវរសេនីយ៍ទោ អ៊ួន ហាច ដែលបានពលីក្នុងសមរភូមិប្រយុទ្ធការពារទឹកដី។
យើងខ្ញុំសូមគោរពដឹងគុណ និងចងចាំជានិច្ចនូវវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព ដែលបានពលីក្នុងសមរភូមិមុខ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលី សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
យើងខ្ញុំសូមគោរពដឹងគុណ និងចងចាំជានិច្ចនូវវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព ដែលបានពលីក្នុងសមរភូមិមុខ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលី សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
❤12😢3🙏2