ស៊ុន សុវណ្ណារិទ្ធិ - Sun Sovannarith
8.74K subscribers
11.6K photos
176 videos
28 files
1.41K links
អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង
Download Telegram
ខ្ញុំបាទ និងភរិយា រួមជាមួយឯកឧត្ដម​ ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំកម្លាំង ប្រធានមន្ទីរ អង្គភាព អភិបាលក្រុង ស្រុក និងក្រុមការងារ បានចូលរួម​សួរសុខទុក្ខ​ និងនាំយកគ្រឿងឧបភោគ​បរិភោគ​ សម្ភារ និងថវិកា​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ព្រះសង្ឃ ប្រជាពលរដ្ឋ មន្ត្រីរាជការ សប្បុរសជនទូទាំងខេត្តកំពង់ឆ្នាំង ប្រគល់ជូនវីរកងទ័ពនៃបញ្ជាការដ្ឋានអង្គរក្ស កងកម្លាំងនៃបញ្ជាការដ្ឋាននគរបាលជាតិប្រចាំទិសភូមិភាគទី៤ និងបងប្អូនជនភៀសសឹក ស្នាក់នៅវត្តពោធិ៍ប្រាំពាន់ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

យេីងខ្ញុំទាំងអស់គ្នា​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ និងជាសមរភូមិ​ជួរក្រោយ​នឹង​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​សមរភូមិ​ជួរមុខឲ្យ​អស់​ពីលទ្ធភាព​​ ដេីម្បី​បុព្វហេតុ​ការពារជាតិ​មាតុភូមិ​ និង​ប្រជាជន​​។

សូមគោរពដឹងគុណ និងជូនពរដល់វីរកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅគ្រប់គោលដៅជួបតែសេចក្តីសុខ និងទទួលបានជ័យជម្នះនៅលើសមរភូមិគ្រប់ពេលវេលា។

ខេត្តព្រះវិហារ​ ថ្ងៃទី​២​ សីហា​ ២០២៥
5