ស៊ុន សុវណ្ណារិទ្ធិ - Sun Sovannarith
8.74K subscribers
11.6K photos
176 videos
28 files
1.41K links
អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង
Download Telegram
ខ្ញុំបាទ និងឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តកំពង់ឆ្នាំង ចូលរួមជាមួយឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ និងប្រតិភូក្រសួង ចូលរួមគោរពវិញ្ញាណក្ខន្ធ និងបូជាសពលោកព្រិន្ទបាលឯក ហេង តាំង នាយទាហានរង ការិយាល័យទី១ នៃបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១ ដែលបានពលីជីវិតក្នុងសមរភូមិមុខយ៉ាងអង់អាចក្លាហានបំផុត កាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៤៥ឆ្នាំ។

សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកព្រិន្ទបាលឯក ហេង តាំង សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

យើងខ្ញុំទាំងអស់គ្នាសូមតាំងសច្ចាក្នុងចិត្តគោរពដឹងគុណ និងចងចាំជានិច្ចនូវវីរភាពរបស់វីរកងទ័ព ដែលបានពលីក្នុងសមរភូមិប្រយុទ្ធ ដើម្បីបុព្វហេតុការពារទឹកដី និងសត្រូវឈ្លានពាន។
😢7
Media is too big
VIEW IN TELEGRAM
សូ​មស្តាប់អ្នកសារព័ត៌មាន Channel News Asia របស់សឹង្ហបុរី (បញ្ចូលសំឡេងជាភាសាខ្មែរ) ដែលបានមកកម្ពុជាផ្ទាល់ និងបានធ្វើសេចក្តីរាយការណ៍ព័ត៌មានពីតំបន់ព្រំដែន គាត់បានបញ្ជាក់ថា “កម្ពុជាមិនបានល្មើស នឹងបទឈប់បាញ់ដែល​កម្ពុជា-ថៃ​ បានព្រមព្រៀងគ្នានៅប្រទេសម៉ាឡេសុី​ កាលពីថ្ងៃទី ២៨ កក្កដា ឆ្នាំ២០២៥​ ដូចការចោទប្រកាន់របស់រាជរដ្ឋាភិបាលថៃនោះទេ”

Connect with Samdech Hun Sen :
🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website
Please open Telegram to view this post
VIEW IN TELEGRAM
4
សូមជូនពរលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ឆាប់បានជាសះស្បើយ។ ខ្ញុំ និងភរិយា ព្រមទាំងក្រុមការងារ បានមកសួរសុខទុក្ខលោកជំទាវអ្នកតំណាងរាស្ត្រនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
🙏83
This media is not supported in your browser
VIEW IN TELEGRAM
ទោះអ៊ំមានជំងឺ តែទឹកចិត្តចំពោះវីរកងទ័ព និងបងប្អូនជនភៀសសឹក ពិតជាមិនអាចកាត់ថ្លៃបាន🙏🙏❤️❤️
8🙏2
សូមអរគុណ ​ធនាគារឯកទេស ដូនពេញ ម.ក ដែលបានសម្រេចលុបចោលបំណុលទាំងស្រុង ជូនដល់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី ឬពិការ ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។

តបតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីល្ងាចថ្ងៃទី២៩ កក្កដា ២០២៥ ដើម្បីជួយដល់យោធិនពលី និងយោធិនរបួស ពិការនៅសមរភូមិក្នុងបុព្វហេតុការពារជាតិ និងការពារបូរណភាពទឹកដីរបស់យើង។

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
🌐 X(Twitter)

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Please open Telegram to view this post
VIEW IN TELEGRAM
6
សូមអរគុណ ​ធនាគារ ហត្ថា ដែលបានសម្រេចលុបចោលបំណុលទាំងស្រុង ជូនដល់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី ឬពិការ ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។

តបតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីល្ងាចថ្ងៃទី២៩ កក្កដា ២០២៥ ដើម្បីជួយដល់យោធិនពលី និងយោធិនរបួស ពិការនៅសមរភូមិក្នុងបុព្វហេតុការពារជាតិ និងការពារបូរណភាពទឹកដីរបស់យើង។

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
🌐 X(Twitter)

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Please open Telegram to view this post
VIEW IN TELEGRAM
6
មានការចោទសួរហេតុអ្វីបានជារាជរដ្ឋាភិបាលកម្ពុជាមិនបញ្ចេញព័ត៌មានភ្លាមពាក់ព័ន្ធនឹងកងកម្លាំងរបស់កម្ពុជាដែលត្រូវបានកងទ័ពថៃចាប់ខ្លួន ក្រោយពីមានបទឈប់បាញ់នោះ? តើរាជរដ្ឋាភិបាលមិនគិតគូរពីអាយុជីវិតរបស់ពួកគេឬទេ?

ខ្ញុំសូមបញ្ជាក់ថា ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅថ្ងៃទី ២៤ កក្កដា ២០២៥ ការយកចិត្តទុកដាក់ចំពោះអាយុជីវិតរបស់កងកម្លាំងរបស់យើង ក៏ដូចជារបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់ប្រយុទ្ធគ្នា គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងណាដើម្បីឱ្យមានបទឈប់បាញ់ឱ្យបានឆាប់ជាទីបំផុត។

នៅក្នុងនោះ ការគ្រប់គ្រងព័ត៌មានកងទ័ពនៅលើសមរភូមិ គឺមានសារៈសំខាន់ណាស់សម្រាប់ការពារអាយុជីវិតនិងប្រៀបឈ្នះរបស់កងទ័ពរបស់យើង។

ចំពោះករណីចាប់ខ្លួនយុទ្ធជនយើង ដែលមកដល់ពេលនេះយើងនៅរង់ចាំភាគីថៃបញ្ជូនត្រឡប់មកកម្ពុជាវិញនោះ ជីវិតរបស់ពួកគាត់គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាលតាំងពីពេលវេលាដែលពួកគេត្រូវចាប់ខ្លួន។

នៅក្នុងដំណាក់កាលដំបូង ដែលមិនទាន់មានព័ត៌មានច្បាស់លាស់អំពីជោគវាសនារបស់ពួកគេនោះ ការគ្រប់គ្រងព័ត៌មានសំខាន់ណាស់ ព្រោះការបញ្ចេញព័ត៌មានមួយចំនួនអាចនឹងនាំគ្រោះថ្នាក់ដល់ជីវិតរបស់ពួកគាត់ ឬក៏អាចបង្កឱ្យមានភាពស្មុគស្មាញកាន់តែខ្លាំងនៅក្នុងការចរចាសម្រាប់ការដោះលែងពួកគាត់ត្រឡប់មកវិញ។

ហេតុដូច្នេះ រវាងជម្រើសក្នុងការផ្សព្វផ្សាយព័ត៌មានឱ្យសាធារណជនបានដឹង និងជម្រើសក្នុងការរក្សាព័ត៌មានដើម្បីធានាអាយុជីវិតរបស់ពួកគាត់នៅក្នុងដំណាក់កាលដំបូងដែលមានភាពមិនច្បាស់លាស់នោះ គឺរាជរដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅពីការគ្រប់គ្រងព័ត៌មានឱ្យបានល្អនិងបើកការចរចាទាមទារពួកគេមកវិញឱ្យបានឆាប់រហ័សនោះទេ។ មិនមែនរាជរដ្ឋាភិបាលលាក់ព័ត៌មានមិនចង់ឱ្យប្រជាពលរដ្ឋដឹង ឬមិនគិតពីអាយុជីវិតរបស់កងកម្លាំងយើង ដូចមជ្ឈដ្ឋានមួយចំនួនបានចោទប្រកាន់នោះទេ។

ខ្ញុំសូមបញ្ជាក់ថា ថ្នាក់ដឹកនាំកងទ័ពរបស់យើងបានទាក់ទងទៅភាគីថៃដើម្បីស្នើសុំឱ្យមានការដោះលែងកម្លាំងរបស់យើងភ្លាមៗតាំងពីពេលកើតហេតុ។

រដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការយោធភូមិភាគទី៤របស់កម្ពុជាបានទាក់ទងជាប្រចាំ ជាមួយសមភាគីថៃ ដើម្បីស្នើឱ្យមានការដោះយោធិនយើងត្រឡប់មកវិញឱ្យបានឆាប់ជាទីបំផុត។ បន្ថែមលើនោះ អគ្គមេបញ្ជាការកងទ័ពកម្ពុជា ក៏បានស្នើសុំអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងនាមគាត់ជាអ្នកសម្របសម្រួលនិងតាមដាននៃបទឈប់បាញ់ ដើម្បីស្នើសុំទៅអគ្គបញ្ជាការកងទ័ពថៃជួយជំរុញការដោះលែងឱ្យបានឆាប់ផងដែរ។

ខ្ញុំសង្ឃឹមថាកងទ័ពថៃនិងធ្វើការបញ្ជូនយោធិនរបស់យើងទាំងអស់ ដែលកំពុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងទ័ពថៃ ឱ្យពួកគេបានវិលត្រឡប់មកប្រទេសកម្ពុជាឆាប់រហ័សជាទីបំផុត។

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
🌐 X(Twitter)

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Please open Telegram to view this post
VIEW IN TELEGRAM
9
ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ខ្ញុំបាទរួមជាមួយឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត និងសហការី បានចូលរួមជាមួយឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ឯកឧត្តម ហូ ឌីណូ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អញ្ជើញចូលរួមពិធីបុណ្យខួបប្រាំពីរថ្ងៃសព លោកវរសេនីយ៍ទោ អ៊ួន ហាច និងបាននាំយកនូវថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងសម្តេចមហាមន្ត្រី គុយ សុផល ឧបត្ថម្ភជូនក្រុមគ្រួសារវីរកងទ័ពពលីក្នុងសមរភូមិមុខ ចំនួន២សព គឺលោកវរសេនីយ៍ទោ អ៊ួន ហាច និងលោកព្រិន្ទបាលឯក ហេង តាំង។

ក្នុងឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន និងគណៈប្រតិភូ ព្រមទាំងពុទ្ធបរិស័ទ បានធ្វើបទនមស្សការព្រះរតនត្រ័យ សមាទានសីល និងរាប់បាត្រ ព្រមទាំងបានវេរទេយ្យទានប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពដ៏អង់អាចរបស់ជាតិយើង។

សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកវរសេនីយ៍ទោ អ៊ួន ហាច, លោកព្រិន្ទបាលឯក ហេង តាំង និងវិញ្ញាណក្ខន្ធវីរកងទ័ពទាំងអស់ដែលបានពលីក្នុងបុព្វហេតុការពារទឹកដី និងប្រជាជន សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

យើងខ្ញុំទាំងអស់គ្នាសូមតាំងសច្ចាក្នុងចិត្តគោរពដឹងគុណ និងចងចាំជានិច្ចនូវវីរភាពរបស់វីរកងទ័ព ដែលបានពលីក្នុងសមរភូមិប្រយុទ្ធ ដើម្បីបុព្វហេតុការពារទឹកដី និងសត្រូវឈ្លានពាន។
4