អបអរសាទរពិធីសម្ពោធទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។
ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង, ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្ដម លោកជំទាវសមាជិកព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំក្រសួង ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំកងកម្លាំង ប្រធានមន្ទីរ អង្គភាព ប្រធានក្រុមប្រឹក្សា អភិបាលក្រុងស្រុក ក្រុមប្រឹក្សាឃុំសង្កាត់ មន្ត្រីរាជការ កងកម្លាំង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងអតីតយុទ្ធជន សរុបប្រមាណ ៥០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តមគណៈអធិបតី បានពាំនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្ដេចធិបតីនាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ជូនចំពោះ អតីតយុវជន និងនិវត្តន៍ជន ចំនួន ១០០នាក់ ដោយម្នាក់ៗទទួលបាន អង្ករ ១បាវ, ទឹកសុទ្ធ ១កេះ, មី១កេះ, ត្រីខ ១យួរ, ទឺកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ និងថវិកាមួយចំនួនផងដែរ។

❤7🙏3