ចូលរួមកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី តាមរយៈកម្មវិធី Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១- សេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។
២- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះ សមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ។
៣- សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៦-២០២៨។
៤- សេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០។
ព្រឹកថ្ងៃទី១៨ កក្កដា ២០២៥

❤14
ចុះពិនិត្យការងាររៀបចំសោភ័ណភាពទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ត្រៀមសម្ពោធនាពេលខាងមុខ
❤15
អតីតមន្ទីរឃុំឃាំង ១៣ ឬ ម-១៣ សព្វថ្ងៃស្ថិតនៅក្នុងភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជាប់ព្រំប្រទល់ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាអតីតមន្ទីរឃុំឃាំងនៃភូមិភាគពិសេសផ្នែកខាងជើង ចាប់ពីឆ្នាំ១៩៧១ មក។ នៅដើមខែមេសា ឆ្នាំ១៩៧៥ សកម្មភាពប្រតិបត្តិការមន្ទីរថយចុះ ដ្បិតមេដឹកនាំខ្មែរក្រហមផ្ដោតលើការវាយលុកចូលរដ្ឋធានីភ្នំពេញ ហើយរហូតដល់បានជ័យជម្នះថ្ងៃ១៧ ខែមេសា មន្ទីរនេះបានរំសាយទាំងស្រុង។
មន្ទីរឃុំឃាំងនេះជា កន្លែងឃុំឃាំង សួរចម្លើយ និងធ្វើទារុណកម្ម លើអ្នកជាប់ឃុំដែលចាប់ខ្លួនពីតំបន់មួយចំនួននៃភូមិភាគពិសេស និងជាពិសេសក្នុងចំណោមប្រជាជនក្នុងតំបន់ក្រោមការគ្រប់គ្រង់របស់រដ្ឋាភិបាលសាធារណរដ្ឋខ្មែរ (លន់ នល់) អំឡុងពេលសង្គ្រាមស៊ីវិល។ គេជឿជាក់ថា មានជនរងគ្រោះរាប់រយនាក់ បានស្លាប់នៅទីនេះ ហើយឌុច បានដកពិសោធន៍អំពីកិច្ចការគ្រប់គ្រងគុក ធ្វើទារុណកម្ម សម្លាប់មនុស្ស និងបណ្ដុះបណ្ដាលបុគ្គលិកមួយចំនួន រួចបានទៅអនុវត្តកាន់តែព្រៃផ្សៃនៅ ស-២១ ចន្លោះឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩។
យោងតាមភស្ដុតាងឯកសារនិងសក្ខីកម្ម អ្នកជាប់ឃុំនៅម-១៣ ត្រូវដាក់ឲ្យជាប់ឃ្នោះក្នុងរណ្ដៅនៅប្របមាត់ស្ទឹងក្រាំងពន្លៃ មុននឹងទារុណកម្ម និងសួរចម្លើយ។ អំឡុងពេលឃុំឃាំង អ្នកជាប់ឃុំខ្លះត្រូវបង្ខំឲ្យធ្វើការងារ ខ្វះខាតអាហារហូបចុក និងព្យាបាល ហើយក្រោយមកភាគច្រើនត្រូវបញ្ជូនទៅសម្លាប់។ ក្រៅពីទារុណកម្មព្រៃផ្សៃ អ្នកជាប់ឃុំខ្លះបានស្លាប់ដោយសារទឹកជំនន់ ដ្បិតពុំអាចចេញរួចពីរណ្ដៅ។
អតីតមន្ទីរឃុំឃាំង ម-១៣, សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ស-២១ និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក ត្រូវបានចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជាពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃ១១ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង វេលាម៉ោង ៥:៣៥នាទីរសៀល និងវេលាម៉ោង ១០:៣៥នាទីយប់ នៅព្រះរាជាណាចក្រកម្ពុជា។
#CMS #CMS2025 #TSGM #M13 #CEGC #MCFA #PEACE

❤9
Forwarded from BTV News
អភិបាលខេត្តកំពង់ឆ្នាំង ដាក់បទបញ្ជាម៉ឺងម៉ាត់អោយអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
https://btv.com.kh/article/80486
Website | Facebook | Telegram | TikTok
https://btv.com.kh/article/80486
Website | Facebook | Telegram | TikTok
❤10
Forwarded from FRESH NEWS
ប្រធានគណៈប្រជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង កោះប្រជុំជាបន្ទាន់ ចេញប្រតិបត្តិការបង្ក្រាបបទល្មើសបច្ចេកវិទ្យា (Online Scams)
https://fna.asia/e61ce72 🔗JOIN US
https://fna.asia/e61ce72 🔗JOIN US
❤6
Forwarded from Samdech Thipadei Hun Manet, Prime Minister of Cambodia
រួមជាមួយនឹងភរិយា ចូលរួមអបអរសាទរព្រឹត្តិការណ៍នៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
គោលបំណងសំខាន់នៃការចុះ "បូជនីយដា្ឋនចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកគឺ សង្កត់ធ្ងន់ទៅលើតម្លៃជាសកល ជាការទទួលស្គាល់ នូវប្រវត្តិសាស្ត្រខ្មៅងងឹត ទុក្ខវេទនារបស់ប្រជាជនកម្ពុជា និងឧក្រិដ្ឋកម្មនៃការកាប់សម្លាប់ជីវិតប្រជាជនកម្ពុជារាប់លាននាក់ ក្នុងរបបប្រល័យពូជសាសន៍របស់ខ្មែរក្រហម តែក៏ជានិមិត្តរូបនៃការតស៊ូ និងការរស់រានឡើងវិញនៃប្រជាជាតិកម្ពុជាផងដែរ។ ជាមួយគ្នានេះក៏ជាការបង្ហាញយ៉ាងប្តូរផ្តាច់របស់ប្រជាជាតិកម្ពុជា ក្នុងការប្រែក្លាយទីតាំងឧក្រិដ្ឋកម្មដែលឈឺចាប់កន្លងមក ឱ្យទៅជាទីតាំងប្រសព្វមួយនៃភាពសន្ទនា សន្តិភាព ការយោគយល់ អត់ឱន និងរៀនសូត្រពីមេរៀនប្រវត្តិសាស្ត្រ សម្រាប់យុវជនជំនាន់ក្រោយ តាមរយៈការអប់រំ និងបញ្ជ្រាបចូលក្នុងគោលនយោបាយ នៃការទប់ស្កាត់កុំឱ្យរបបប្រល័យពូជសាសន៍វិលមកវិញសាជាថ្មី ទោះជានៅទីកន្លែងណាក៏ដោយក្នុងពិភពលោកទាំងមូល។
យើងត្រូវចងចាំប្រវត្តិសាស្ត្រដ៏ជូចត់នេះ និងប្តេជ្ញារួមគ្នាកុំឱ្យកើតឡើងសារជាថ្មីម្តងទៀតលើទឹកដីកម្ពុជាយើង ទោះក្នុងតម្លៃណាក៏ដោយ។
រាជធានីភ្នំពេញ រសៀលថ្ងៃសុក្រ ទី១៨ កក្កដា ២០២៥
Together with H.E. Dr. PICH Chanmony HUNMANET, attending the celebration of the inscription of “Cambodian Memorial Sites: From Centres of Repression to Places of Peace and Reflection” on the UNESCO World Heritage List, at the National Olympic Stadium.
The main purpose of inscribing “Cambodian Memorial Sites: From Centres of Repression to Places of Peace and Reflection” on the World Heritage List is to recognize its universal value, as a reminder of the Khmer Rouge genocidal regime, the immense suffering of the Cambodian people, and to remember such a dark chapter in human history. It also serves as a symbol of the Cambodian people's struggle and revival. Additionally, it demonstrates Cambodia's commitment to transforming these painful historical sites into spaces for dialogue, peace, understanding, and tolerance. Through education and policy, these sites aim to teach future generations about history and help prevent the recurrence of genocide worldwide.
We must remember this tragic history and stand united to ensure it is never repeated on Cambodian soil, no matter the cost.
Phnom Penh, Friday afternoon, July 18, 2025
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
🌐 X(Twitter)
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
❤9