សិស្សានុសិស្សសាលាវេស្ទើនប្រ៊ីដខេត្តកំពង់ឆ្នាំង ចូលទស្សនាស្វែងយល់អំពីវត្ថុបុរាណ វត្ថុសិល្បៈ ក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង។
សារមន្ទីរខេត្តបើកឲ្យសាធារណជនចូលទស្សនារៀងរាល់ម៉ោងធ្វើការ។
ទីតាំង៖ https://maps.app.goo.gl/LyNrEz7DjPMusiAWA
សារមន្ទីរខេត្តបើកឲ្យសាធារណជនចូលទស្សនារៀងរាល់ម៉ោងធ្វើការ។
ទីតាំង៖ https://maps.app.goo.gl/LyNrEz7DjPMusiAWA
❤17
ព្រឹកម៉ិញនេះ ខ្ញុំរួមជាមួយអភិបាលរងខេត្ត និងលោកប្រធានក្រុមប្រឹក្សាស្រុក បានចុះជួបសំណេះសំណាល សួរសុខទុក្ខលោកតាអាចារ្យ គណៈកម្មការវត្តសិលាមណី ហៅវត្តគ្រួស និងអាជ្ញាធរភូមិ ឃុំរលាប្អៀរ ស្រុករលាប្អៀរ។
ខ្ញុំបានក្ដាប់នូវសំណូមពរររបស់បងប្អូន ហើយខ្ញុំកំពុងដោះស្រាយជូនបងប្អូន ដោយឈរលើមូលដ្ឋានឈ្នះឈ្នះ អាចទទួលយកបានទាំងអស់គ្នា។
ខ្ញុំបានក្ដាប់នូវសំណូមពរររបស់បងប្អូន ហើយខ្ញុំកំពុងដោះស្រាយជូនបងប្អូន ដោយឈរលើមូលដ្ឋានឈ្នះឈ្នះ អាចទទួលយកបានទាំងអស់គ្នា។
❤17
ខ្ញុំ និងក្រុមការងារ បានចូលរួមកម្មវិធីចាប់ឆ្នោតជូនបងប្អូនប្រជាពលរដ្ឋដែលបានដាក់ពាក្យស្នើសុំដីជុំទី១ នៃកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) សម្រាប់ខេត្តកណ្តាល ខេត្តពោធិ៍សាត់ ខេត្តមណ្ឌលគិរី ខេត្តកំពង់ឆ្នាំង និងខេត្តកែប។
❤12
កិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស ឆមាសទី១ និងលេីកទិសដៅការងារបន្ត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកគណ:អចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង។
ព្រឹកថ្ងៃទី៥ កក្កដា ២០២៥
ព្រឹកថ្ងៃទី៥ កក្កដា ២០២៥
❤15