ស៊ុន សុវណ្ណារិទ្ធិ - Sun Sovannarith
8.77K subscribers
11.6K photos
176 videos
28 files
1.41K links
អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង
Download Telegram
ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ខ្ញុំបាទ និងភរិយា រួមជាមួយឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ ព្រមទាំងក្រុមការងារ បានចូលរួមអមដំណើរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងជាអគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា អញ្ជើញគោរពវិញ្ញាណ​ក្ខន្ធវីរកងទ័ព ដែលបានពលីនៅសមរភូមិមុខក្នុងបុព្វហេតុការពារបូរណភាពទឹកដី រួមមាន៖

១.សពលោកឧត្តមសេនីយ៍ត្រី សួន សំអឿន នាយរងការិយាល័យទី៤ កងពលតូចអន្តរាគមន៍លេខ១ ទីលំនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច។

២.សពលោកវរសេនីយ៍ឯក អ៊ួន ហាច មេបញ្ជាការរងអនុសេនាធំលេខ៣ កងពលតូចអន្តរាគមន៍លេខ១ ទីលំនៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។

ថ្លែងនាឱកាសនោះ លោកជំទាវបណ្ឌិតបានពាំនាំសាររំលែកទុក្ខ ពីសំណាក់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ជូនចំពោះក្រុមគ្រួសារវីរកងទ័ព ដែលបានពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិ។ លោកជំទាវបណ្ឌិត ក៏បានផ្តល់ជូននូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់ក្រុមគ្រួសារវីរកងទ័ពពលីផងដែរ។

ព្រមជាមួយគ្នា លោកជំទាវបណ្ឌិត បានថ្លែងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត និងគោរពដឹងគុណចំពោះវីរភាពអង់អាចមិនអាចកាត់ថ្លៃបាននៃការលះបង់ ក្នុងបេសកកម្មបុព្វហេតុការពារជាតិ មាតុភូមិ របស់វីរកងទ័ពជួរមុខ។ មហាគ្រួសារខ្មែរ ពិតជាដឹងគុណ និងចងចាំនូវគុណូបការៈ គ្មានថ្ងៃបំភ្លេចបាននូវវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពនៅសមរភូមិមុខ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលី សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
🙏4