ស៊ុន សុវណ្ណារិទ្ធិ - Sun Sovannarith
8.76K subscribers
11.6K photos
176 videos
28 files
1.41K links
អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង
Download Telegram
ឱកាសការងារនៅខេត្តកំពង់ឆ្នាំង មានជាង១ម៉ឺន៣ពាន់កន្លែង

ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរដ្ឋបាលស្រុកកំពង់ត្រឡាច មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង និងសាខា ប.ស.ស កំពង់ឆ្នាំង បានចុះរៀបចំ "វេទិកាការងារ" សម្រាប់បងប្អូនពលករដែលវិលត្រឡប់ពីប្រទេសថៃ និងប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ដោយមានអ្នកចូលរួមសរុប ១៨០នាក់។

វេទិកានេះមានរោងចក្រ​សហគ្រាស ចូលរួមចំនួន ៤ រួមមាន ក្រុមហ៊ុនសុិនគិ អីភែរឹល (ខេមបូឌា), ក្រុមហ៊ុន SNKRP Co.,Ltd., ក្រុមហ៊ុនម៉ាកាឡូត ហ្គាមិន (ខេមបូឌា) និងក្រុមហ៊ុនមហា ហ្គាមេន ដោយបានសម្ភាសន៍បងប្អូនភ្លាមៗ។

ខេត្តកំពង់ឆ្នាំង កំពុងមានតម្រូវការកម្លាំងពលកម្មចំនួន ១៣ ៩៣៧នាក់ សម្រាប់ក្រុមហ៊ុន សហគ្រាស ចំនួន ១៣កន្លែង ក្នុងវិស័យឧស្សាហកម្ម។ បើបងប្អូនពលករ ឬប្រជាពលរដ្ឋមានចំណាប់អារម្មណ៍ចង់បំពេញការងារ សូមទាក់ទងមន្ទីរការងារខេត្តកំពង់ឆ្នាំង តាមរយៈលេខទូរស័ព្ទ 010/078 600 707, 086 363 826។
13
ថ្ងៃនេះ ថ្នាក់ដឹកនាំ កងកម្លាំង មន្ត្រីរាជការ យុវជនកាកបាទក្រហមកម្ពុជា និងក្រុមការងារទូរទស្សន៍បាយ័ន បានចូលរួមដាំកូនឈើនៅទីតាំងដីសម្បទានសង្គមកិច្ចគ្រួសារអតីតយុទ្ធជន ភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្រោមការដឹកនាំ និងឧបត្ថម្ភគាំទ្រពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្រសួងស្ថាប័នពាក់ព័ន្ធ និងដោយមានការចូលរួមសកម្មពីមន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទ តំបន់នេះកំពុងមានការអភិវឌ្ឍគួរជាទីមោទនៈ។ បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ កំពុងមមាញឹកលើការងារដាំដុះ ចិញ្ចឹមសត្វ ដើម្បីបង្កើនជីវភាពគ្រួសារ។
13