ស៊ុន សុវណ្ណារិទ្ធិ - Sun Sovannarith
8.75K subscribers
11.6K photos
176 videos
28 files
1.41K links
អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង
Download Telegram
ចូលរួមកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងទទួលបទបញ្ជាសម្រាប់អនុវត្តបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

វិមានសន្តិភាព ព្រឹកថ្ងៃទី១៥ កក្កដា ២០២៥
18
ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ខ្ញុំបាទរួមជាមួយឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត បានអមដំណើរឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញប្រគេនទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្ត និងអាស្រមចំនួន៣០ ក្នុងស្រុកកំពង់លែង។

ពិធីបុណ្យរៀបចំនៅវត្តពោធិ៍រង្សី ស្ថិតក្នុងភូមិពោធិ៍ ឃុំពោធិ៍ ស្រុកកំពង់លែង ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមនាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងអាកាស ឯកឧត្ដម លោកជំទាវ អនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ឯកឧត្ដមនាយឧត្ដមសេនីយ៍ និងក្រុមការងារ បានបន្តដំណើរចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យស្ថានភាពផ្លូវបេតុង នៅក្នុងឃុំត្រងិល ស្រុកកំពង់លែង។
12🙏2