ស៊ុន សុវណ្ណារិទ្ធិ - Sun Sovannarith
8.74K subscribers
11.6K photos
177 videos
28 files
1.41K links
អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង
Download Telegram
ឱកាសការងារនៅខេត្តកំពង់ឆ្នាំងចំនួន ១៥ ៩៣៧ កន្លែង

ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរដ្ឋបាលស្រុករលាប្អៀរ និងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង បានរៀបចំ "វេទិកាការងារ " សម្រាប់បងប្អូនពលករដែលវិលត្រឡប់ពីប្រទេសថៃ និងអ្នកស្វែងរកការងារ នៅក្នុងបរិវេណសាលាស្រុករលាប្អៀរ ដោយមានអ្នកចូលរួមសរុប ១០៣នាក់។

វេទិកានេះមានរោងចក្រ​សហគ្រាស ចូលរួមចំនួន ៣ រួមមាន ក្រុមហ៊ុន ស៊ិនគិ អីភែរឹល (ខេមបូឌា), ក្រុមហ៊ុនជប៉ុន ស៊ុមី (ខេមបូឌា) និងក្រុមហ៊ុន ហឺរ៉ាយស្សិន អៅដេរ (ខេមបូឌា) ខូអិលធីឌី ដោយបានសម្ភាសន៍បងប្អូនភ្លាមៗ។

ខេត្តកំពង់ឆ្នាំង កំពុងមានតម្រូវការកម្លាំងពលកម្មចំនួន ១៥ ៩៣៧នាក់ សម្រាប់ក្រុមហ៊ុន សហគ្រាស ចំនួន ១៤កន្លែង ក្នុងវិស័យឧស្សាហកម្ម។ បើបងប្អូនពលករ ឬប្រជាពលរដ្ឋមានចំណាប់អារម្មណ៍ចង់បំពេញការងារ សូមទាក់ទងមន្ទីរការងារខេត្តកំពង់ឆ្នាំង តាមរយៈលេខទូរស័ព្ទ 010/078 600 707, 086 363 826។
12
ចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ផ្ទះគ្រូបង្រៀន ទីចាត់ការ និងសមិទ្ធផលនានា ក្នុងខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ព្រឹកថ្ងៃទី៨ កក្កដា ឆ្នាំ២០២៥
11