Studio Images - House of Photography
38 subscribers
504 photos
6 videos
59 links
Studio Images is a project by Photo Phnom Penh Association to establish a pioneering photography and media school in Cambodia
Download Telegram
និស្សិតបានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍ភ្ញៀវកិត្តិយស និងសាធារណជនទាំងអស់ អញ្ជើញមកទស្សនា លើកទឹកចិត្ត និងស្វែងយល់ពីស្នាដៃរបស់និស្សិតម្នាក់ៗ។

ពិព័រណ៍ទី២ នឹងបើកសម្ពោធនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង៦:០០ ល្ងាចតទៅ នៅសាលា ស្ទូឌីយ៉ូ អ៊ីមេចស៍ ផ្ទះរូបថត។

សូមអញ្ជើញចូលរួមទស្សនាដោយសេរី។

Our students are ready to welcome all distinguished guests and visitors to explore, support, and learn about each student's work.

Exhibition 2 will officially open on 21 July 2026, from 6:00 PM onwards, at Studio Images – House of Photography.

Everyone is warmly invited.
2
🎉សូមអបអរសាទរនិស្សិតទាំង៤រូប គង់ ច័ន្ទពិសី ចំណាន ច័ន្ទធានី ទូច មិនា និងឆាំ មិនា ដែលបានជោគជ័យក្នុងការប្រឡងបញ្ចប់កម្មវិធីសិក្សារយៈពេល២ឆ្នាំ (២០២៤–២០២៦) ​តាមរយៈការតាំងពិព័រណ៍បញ្ចប់ការសិក្សា។
ចាប់ពីពេលនេះតទៅ និស្សិតនឹងបន្តដំណើរជាអ្នកថតរូបអាជីព ដែលមានចំណេះដឹង ទាំងផ្នែកបច្ចេកទេស សិល្បៈ និងការគិតប្រកបដោយភាពច្នៃប្រឌិត ដើម្បីរួមចំណែកអភិវឌ្ឍវិស័យថតរូប និងសិល្បៈនៅកម្ពុជា។
សាលាសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង ការតស៊ូ និងការប្តេជ្ញាចិត្តរបស់និស្សិតទាំងអស់ក្នុងរយៈពេលពីរឆ្នាំកន្លងមក។
សូមនិស្សិតបន្តប្រកាន់ខ្ជាប់នូវចំណេះដឹង វិជ្ជាជីវៈ សីលធម៌ ការច្នៃប្រឌិត និងការទទួលខុសត្រូវក្នុងការងារ ដើម្បីក្លាយជាអ្នកជំនាញដែលអាចបង្កើតឥទ្ធិពលវិជ្ជមានដល់សង្គម និងជំនាន់ក្រោយ។ សូមជូនពរឱ្យទទួលបានជោគជ័យ និងសំណាងល្អក្នុងដំណើរថ្មីខាងមុខ។
Read more
3
សាលាស្ទូឌីយ៉ូ អ៊ីមេចស៍ ផ្ទះរូបថត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមពិធីបើកសម្ពោធពិព័រណ៍ទី២ នៃការបញ្ចប់ឆ្នាំសិក្សា ២០២៦ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ 🤩
Read more
2