STEM Education Organization for Cambodia (STEMEOC)
2.16K subscribers
803 photos
11 videos
4 files
251 links
Inspiring youth in Cambodia by STEM Education Organization Cambodia (STEM EOC) through hands-on STEM programs, festivals, and olympiads. We empower students with skills for a tech-driven future, bridging education and innovation! BE PART of STEM EOC!
Download Telegram
ទិដ្ឋភាពសំខាន់ៗក្នុងពិធីបើកមហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាឆ្នាំ២០២៥! 🚀

អង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាសូមចែករំលែកកម្រងរូបភាពសំខាន់ៗនៃពិធីបើកព្រឹត្តិការណ៍មហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាឆ្នាំ២០២៥ ក្រោមមូលបទ «ការរចនាទីក្រុងប្រកបដោយចីរភាព» ដែលជាសមិទ្ធផលមួយដ៏ថ្មីសន្លាងរបស់យើងទាំងអស់គ្នាដើម្បីការអប់រំស្ទែមក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅដោយជោគជ័យ ក្រោមការគាំទ្រដ៏ខ្ពង់ខ្ពស់របស់ ក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ និង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ស្ថានទូតអង់គ្លេសប្រចាំរាជធានីភ្នំពេញ Smart Axiata KILAT Events ព្រមទាំងដៃគូសហការនិងឧបត្ថម្ភជាច្រើនទៀត។

ការគាំទ្រនិងរួមចំណែកទាំងអស់នេះបានក្លាយជាប្រយោជន៍រួមដើម្បីការអប់រំស្ទែមនិងនវានុវត្តន៍ក្នុងប្រទេសកម្ពុជា! 🌍

យើងរួមគ្នាជំរុញការអភិវឌ្ឍភាពច្នៃប្រឌិតនិងវឌ្ឍនភាពនៃការអប់រំស្ទែមបន្តទៅមុខជានិច្ច។
...............................................
A Momentous Opening Ceremony at the Annual Cambodia STEM Festival 2025! 🚀

We are thrilled to share some unforgettable highlights from one of the biggest events, the Annual Cambodia STEM Festival 2025 under the theme "Designing Sustainable Cities". The opening ceremony marked a monumental step forward, thanks to the incredible support from the Ministry of Environment, the Ministry of Education, Youth and Sport, the Ministry of Industry, Science, Technology and Innovation, and the Ministry of Land Management, Urban Planning and Construction. A heartfelt thank you to the British Embassy to Cambodia , SMART Axiata , KILAT Events and our esteemed sponsors and partners for standing alongside us in this impactful celebration.

Your support makes all the difference in advancing STEM education and innovation in Cambodia! 🌍

We’re excited for the future and for the opportunity to continue fostering creativity and progress in the STEM community.

#CamSTEMFest2025 #ICIA2025 #WRO2025 #CRO2025 #STEMEOC #STEMSISTERS #STEAMCambodia