STEM Education Organization for Cambodia (STEMEOC)
2.16K subscribers
814 photos
11 videos
4 files
251 links
Inspiring youth in Cambodia by STEM Education Organization Cambodia (STEM EOC) through hands-on STEM programs, festivals, and olympiads. We empower students with skills for a tech-driven future, bridging education and innovation! BE PART of STEM EOC!
Download Telegram
អង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា សូមថ្លែងអំណរគុណដោយស្មោះអស់ពីបះដូងចំពោះយុវជនស្ម័គ្រចិត្តដ៏អស្ចារ្យរបស់យើង ដែលបានរួមចំណែកជួយធ្វើឱ្យមហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំលើកទី១៨ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

យើងសូមវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការលះបង់ពេលវេលាផ្ទាល់ខ្លួន និងកម្លាំងកាយចិត្ត រហូតយើងអាចសម្រេចសមិទ្ធផលគួរជាទីមោទនៈ ដែលនេះជាជោគជ័យរបស់យើងទាំងអស់គ្នាយ៉ាងពិតប្រាកដ!
……………………………………
STEMEOC would like to take a moment to give a big shoutout to all the amazing volunteers who helped make the 18th Annual Cambodia STEM Festival such a success.

Your dedication and hard work definitely did not go unnoticed, and we are so grateful for all that you do. We couldn't have pulled off this event without each and every one of you, so thank you from the bottom of our hearts for your time and effort.

#18thACSF #ICIA2024 #WRO2024 #STEMEOC #STEMSISTERS #RoboticsCambodia #STEMSISTERS
3👍1
សូមចូលរួមត្រេកអរ និងអបអរសាទរសិស្សានុសិស្ស ដែលបានជាប់ជាម្ចាស់ជ័យលាភីស្នាដៃគម្រោងស្ទែមឆ្នើមប្រចាំឆ្នាំ នាព្រឹត្តិការណ៍មហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំលើកទី១៨។

ការខិតខំប្រឹងប្រែង ការប្ដេជ្ញា និងគំនិតបែបនវានុវត្តន៍របស់ប្អូនៗដែលស្តែងចេញតាមរយៈគម្រោងស្ទែមដ៏អស្ចារ្យទាំងអស់នេះ គឺជាចលនាបំផុសស្មារតីយើងទាំងអស់គ្នាយ៉ាងពិតប្រាកដ។ គម្រោងនីមួយៗទៀតសោតសុទ្ធតែបានបង្ហាញពីទេពកោសល្យ និងភាពច្នៃប្រឌិតដ៏គួរឱ្យស្ញប់ស្ញែងរបស់សិស្សានុសិស្សយើងក្នុងវិស័យស្ទែម ដែលនឹងក្លាយជាអ្នកត្រួសត្រាយផ្លូវ តាមមាគ៌ាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទៅថ្ងៃអនាគតជាក់ជាមិនខាន។ ស្នាដៃ និងសមិទ្ធផលទាំងអស់នេះគឺជាមោទនភាពរបស់យើងទាំងអស់គ្នា ដែលមិនអាចកាត់ថ្លៃបានឡើយ!

សូមប្អូនៗរក្សាជំហរ និងស្មារតីដ៏អស្ចារ្យនេះបន្តទៅមុខទៀត! អបអរសាទរ!
…………………………………….
Let's give a huge shoutout to all the winners of the outstanding STEM projects at the 18th Annual Cambodia STEM Festival.

It's truly inspiring to see all the hard work, dedication, and innovation that went into these projects. Each project showcased the incredible talent and creativity of our young minds in the STEM field. These students are truly paving the way for the future of science and technology, and we couldn't be more proud of their accomplishments.

Congratulations to all the winners - keep up the amazing work!

#18thACSF #ICIA2024 #WRO2024 #STEMEOC #STEMSISTERS #RoboticsCambodia #STEMSISTERS
តើអ្នកទាំងអស់គ្នាមាននឹកព្រឹត្តិការណ៍មហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំលើកទី១៨ អត់?

តស់! មកមើលវីដេអូ Highlight ទាំងអស់គ្នា!

មហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំលើកទី១៨ ជាព្រឹត្តិការណ៍ដ៏មហស្ចារ្យ ដែលមានការដាក់តាំងបង្ហាញគម្រោងវិទ្យាសាស្រ្ត រួមជាមួយសកម្មភាពដ៏រំភើបរីករាយជាច្រើនទៀតផងដែរ។ តាមរយៈកម្មវិធីនេះ សិស្សានុសិស្សយើងអាចបង្ហាញពីបច្ចេកវិទ្យាបែបនវានុវត្តន៍ ដែលផ្ទះការចាប់អារម្មណ៍ និងទទួលបានការគាំទ្រយ៉ាងផុសផុលផងដែរ។ យើងមានការធ្វើពិសោធន៍វិទ្យាសាស្រ្តដោយផ្ទាល់ ការចូលរួមចែករំលែកចំណេះដឹងរបស់វាគ្មិនសំខាន់ៗ និងការបង្ហាញស្នាដៃច្នៃប្រឌិតបែបស្ទែម (វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា)។

ការរំឮក និងពិនិត្យឡើងវិញនូវសមិទ្ធផលស្ទែមដ៏អស្ចារ្យទាំងអស់នេះនៅក្នុងប្រទេសកម្ពុជារបស់យើងផ្ទាល់ គឺជាអនុស្សាវរីយ៍មួយដ៏មានតម្លៃ និងគួរជាទីចងចាំបំផុត ជាពិសេសទិដ្ឋភាព និងអារម្មណ៍ នៅពេលដែលសិស្សានុសិស្សយើងកំពុងធ្វើពិសោធន៍វិទ្យាសាស្រ្តពិតៗ នៅជុំវិញយើងនេះតែម្ដង។

សូមចូលរួមមហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំលើកទី១៩ ជាមួយគ្នាបន្តទៀតនៅឆ្នាំក្រោយ!

YouTube Link: https://www.youtube.com/watch?v=XkeGbH6NbQQ
................................................................
Do you miss the 18th Annual Cambodia STEM Festival?

Have you checked out the highlight video from the 18th ACSF?

The STEM festival was absolutely buzzing with so many cool activities and exhibits to check out.
From showcasing innovative technology to inspiring young minds, this video captures all the excitement and energy of the event. You'll see students engaged in hands-on challenges, passionate speakers sharing their knowledge, and amazing displays of creativity in science, technology, engineering, and math.

It's a fantastic way to get a glimpse of the incredible work being done in the STEM field in Cambodia. Just watching it brings back all those nostalgic feelings of being surrounded by fellow science enthusiasts and getting hands-on with some mind-blowing experiments.

See you in the 19th Annual Cambodia STEM Festival !!

#19thACSF #ICIA2024 #WRO2024 #CRO2024 #STEMEOC #STEMSISTERS #RoboticsCambodia #STEAMCambodia #STEMECOHERO #Soapup #BeatPlastic
1
Eco Hero Clean Up Day

🌟តស់ចូលរួមសម្អាតទាំងអស់គ្នា! 🌟

🌿 ត្រៀមខ្លួនធ្វើឱ្យសហគមន៍របស់អ្នកស្អាតភ្លឺចែងចាំងហើយឬនៅ? 🌿

ចូលរួមទាំងអស់នៅថ្ងៃទី8 ខែមិថុនាខាងមុខនេះ ជាមួយក្រសួងបរិស្ថាន តាមរយៈគម្រោងសម្អាតប្រទេសកម្ពុជា!

“កម្ពុជាស្អាត ខ្មែរធ្វើបាន”

តស់ៗមូរដៃអាវឡើង និងត្រៀមថង់សំរាម ដើម្បីចូលរួមសម្អាតដងវិថីនានា ក៏ដូចជាធានាបាននូវបរិស្ថានបៃតងស្អាត និងល្អដល់សុខភាពសម្រាប់អនាគតយើងទាំងអស់គ្នា។ 💪

ការចូលរួមមិនថាតិចក្ដី ច្រើនក្ដីសុទ្ធតែមានប្រយោជន៍! 🌍 អីចឹង សូមកត់ថ្ងៃទុក រួចហៅមិត្តភក្តិមកចូលរួមទាំងអស់គ្នា ដើម្បីបង្ហាញពីក្ដីស្រឡាញ់របស់យើងចំពោះភពផែនដី តាមរយៈការថែរក្សាសហគមន៍យើងឱ្យស្រស់ស្អាតគ្មានសំរាម!

📅កាលបរិច្ឆេទ : ថ្ងៃទី 8 ខែមិថុនា ឆ្នាំ ២០២៤
ម៉ោង: ពីម៉ោង ៦: ៣០ ព្រឹក រហូតដល់ ម៉ោង ១ ថ្ងៃត្រង់​
📍ទីតាំង : អូររាំងឳ ខេត្តត្បូងឃ្មុំ
—————————————————
Eco Hero Clean Up Day

🌟 Let's Clean Up Together! 🌟

🌿 Ready to make our neighborhoods sparkle? 🌿

Join us on June 8th for a day of action with the Ministry of Environment's Clean Cambodia initiative! Let's roll up our sleeves, grab our bags, and tidy up our streets for a greener, healthier future. 💪

“Clean Cambodia! Khmer Can Do!”

Every piece of litter we pick up counts! 🌍 Mark your calendars, gather your friends, and let's show our planet some love by keeping our neighborhoods clean and beautiful!

Please register in advance for bus booking!

📌Eco Hero Clean-up -Registration Form : Link https://forms.gle/NoWZKGdtZbHv8Zpq5
📌Eco Hero Clean up - Registered Member: Link https://t.me/+RXMBwW_uI2FiYzE1

📅Date : 8th June, 2024
Time : 6:30 AM - 1:00 PM
📍 Location: Oraing Oeuv, Tboung Khmum Province

#18thACSF #ICIA2024 #WRO2024 #STEMEOC #STEMSISTERS #RoboticsCambodia #STEAMCambodia
1
STEM Education Organization for Cambodia (STEMEOC) pinned «Eco Hero Clean Up Day 🌟តស់ចូលរួមសម្អាតទាំងអស់គ្នា! 🌟 🌿 ត្រៀមខ្លួនធ្វើឱ្យសហគមន៍របស់អ្នកស្អាតភ្លឺចែងចាំងហើយឬនៅ? 🌿 ចូលរួមទាំងអស់នៅថ្ងៃទី8 ខែមិថុនាខាងមុខនេះ ជាមួយក្រសួងបរិស្ថាន តាមរយៈគម្រោងសម្អាតប្រទេសកម្ពុជា! “កម្ពុជាស្អាត ខ្មែរធ្វើបាន” តស់ៗមូរដៃអាវឡើង…»
កម្មវិធីប្រកួតប្រជែងរ៉ូបូតទិចកម្ពុជា ២០២៤ (CRO 2024)៖ ដំណើរឆ្ពោះទៅកាន់ WRO 2024

យើងខ្ញុំមានសេចក្ដីរីករាយ សូមប្រកាសទទួលចុះឈ្មោះបេក្ខជនចូលរួមកម្មវិធីប្រកួតប្រជែងរ៉ូបូតទិចកម្ពុជា ២០២៤ (CRO 2024)៖ ដំណើរឆ្ពោះទៅកាន់ WRO 2024 ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ!

នេះជាកម្មវិធីប្រកួតប្រជែងដ៏អស្ចារ្យ ដែលផ្ដល់ឱកាសដល់បេក្ខជន និងអ្នកចូលចិត្តរ៉ូបូតទិចមកពីសាលារៀននានា អាចចូលរួមបញ្ចេញសមត្ថភាព ក៏ដូចជាប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយគ្នាប្រកបដោយភាពរីករាយផងដែរ។

ប្រធានវិញ្ញាសាប្រកួត៖
* WRO៖ (សម្រាប់បេក្ខជនដែលមានបំណងចង់ប្រកួតបន្តនៅជុំអន្តរជាតិ)
- Robomission
- Future Innovators
- Future Engineers

* CRO៖
- Robot Sumo
- Robot Soccer

កាលបរិច្ឆេទ : ថ្ងៃទី១៤​ ខែកញ្ញា ឆ្នាំ​២០២៤
................................................
Cambodia Robotic Olympiad 2024 (CRO 2024) - Road to WRO 2024

We are thrilled to announce that the registration for the Cambodia Robotic Olympiad 2024 - Road to WRO 2024 is open !!!

This event is not just any regular competition - it's a chance for students and robotics enthusiasts from all the schools to come together, showcase their skills, and compete in fun and challenging robotic challenges.

*WRO Categories : For the International Round
- Robomission
- Future Innovators
- Future Engineers

*CRO Categories:
- Robot Sumo
- Robot Soccer

Date: September 14, 2024
Venue: To be Announced

CRO 2024 - Road to WRO - Overview and Guideline to competition :
https://docs.google.com/document/d/1ZSQ2JF6NoXa5hLA4FAMbkMHjUMvPEKvmWwjjJ9nwaEw/edit?usp=sharing

#19thACSF #ICIA2024 #WRO2024 #CRO2024 #STEMEOC #STEMSISTERS #RoboticsCambodia #STEAMCambodia #STEMECOHERO #Soapup #BeatPlastic
1
កិច្ចសម្ភាសពិសេស ស្ដីពីព្រឹត្តិការណ៍មហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំលើកទី១៨

សូមរីករាយទស្សនាវីដេអូកិច្ចសម្ភាសពិសេសជាមួយភ្ញៀវកិត្តិយស និងថ្នាក់ដឹកនាំរបស់យើង ស្ដីពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគាត់ អំពីមហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំលើកទី១៨។

តាមរយៈវីដេអូនេះ យើងនឹងអាចស្វែងយល់កាន់តែច្បាស់អំពីបទពិសោធ និងការយល់ឃើញរបស់ភ្ញៀវកិត្តិយស និងថ្នាក់ដឹកនាំ ដែលបានចូលរួមធ្វើជាសាក្សីនៃនវានុវត្តន៍ និងភាពអស្ចារ្យដោយផ្ទាល់។ បន្ថែមពីនេះ យើងអាចសិក្សាអំពីឥទ្ធិពលដែលបានមកពីការអប់រំស្ទែមនៅក្នុងប្រទេសកម្ពុជា មកលើកិច្ចសហការជំរុញឱ្យមាននវានុវត្តន៍ ក៏ដូចជាការបំផុសស្មារតីដល់យុវជនយើងផងដែរ។ តស់! ទស្សនាដំណើរនៃការតម្រង់ទិសដៅអនាគតស្ទែម តាមរយៈការចូលរួមចំណែករបស់យើងទាំងអស់គ្នា!
...............................
Exclusive Insights - The 18th Annual Cambodia STEM Festival

This is an exclusive video with our delegates who are witnesses at the 18th ACSF.

This video features firsthand experiences and insights from the delegates , giving us a glimpse of all the innovation and excitement that took place. Learn about the festival's impact on STEM education in Cambodia and the collaborative efforts driving innovation and inspiration. Watch now to see how we're shaping the future of STEM!

YouTube Link: https://youtu.be/Q6a3ABG8wWw

#19thACSF #ICIA2024 #WRO2024 #CRO2024 #STEMEOC #STEMSISTERS #RoboticsCambodia #STEAMCambodia #STEMECOHERO #Soapup #BeatPlastic
3