SRCC's News ព័ត៌មានសភាពាណិជ្ជកម្មខេត្តស្វាយរៀង
138 subscribers
41 photos
10 links
ទីស្នាក់ការ:ផ្ទះលេខ៧៩ ភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ,#79 Roung Bonlae Village,Sangkat SR,SR
Download Telegram
លោក នាង ចន្ថា អនុប្រធានសភាពាណិជ្ជកម្មខេត្ដស្វាយរៀង ជាតំណាងលោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង អញ្ជើញនាំយកអំណោយប្រគល់ជូន លោក ណុប ចំរើន អភិបាលនៃគណ:អភិបាលក្រុងស្វាយរៀង នៅសាលាក្រុងស្វាយរៀង ខេត្ដស្វាយរៀង។
=====================================
ថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំផ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោក នាង ចន្ថា អនុប្រធានសភាពាណិជ្ជកម្មខេត្ដស្វាយរៀង តំណាងលោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្ដស្វាយរៀង បានដឹកនាំសមាជិកសភាពាណិជ្ជកម្មខេត្ដស្វាយរៀង អញ្ជើញនាំយកគ្រឿងឧបភោគបរិភោគមួយចំនួនដែលមានដូចជាអង្ករចំនួន ៦៧៥គីឡូក្រាម ទឹកសុទ្ធចំនួន ១៥០យួរ និងអាកុលចំនួន ១៨០លីត ប្រគល់ជូន លោក ណុប ចំរើន អភិបាល នៃគណ:អភិបាលក្រុងស្វាយរៀង ដើម្បីជាការចូលរួមចំណែកក្នុងយុទ្ធនាការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ- ១៩ និងជួយដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារមេរោគកូវីដ- ១៩ ក្នុងមូលដ្ឋានខេត្ដស្វាយរៀង។
https://www.facebook.com/106783830924523/posts/367905318145705/?sfnsn=mo