SRCC's News ព័ត៌មានសភាពាណិជ្ជកម្មខេត្តស្វាយរៀង
138 subscribers
41 photos
10 links
ទីស្នាក់ការ:ផ្ទះលេខ៧៩ ភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ,#79 Roung Bonlae Village,Sangkat SR,SR
Download Telegram
ថ្ងៃអាទិត្យ ១១កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ លោក ពៅ សុធារិន អនុប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង និងលោក ប៉ា ដារ៉ាល់ អគ្គលេខាធិការសភាពាណិជ្ជកម្មខេត្តស្វាយរៀង តំណាង លោកជំទាវ ដួង វណ្ណា បានអញ្ជើញនាំយកសម្ភារៈឧបភោគបរិភោគមួយចំនួនធំ ប្រគល់ជូនសាលាឃុំគ្រួស និងឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដើម្បីជួយសម្រួលដល់ការប្រើប្រាស់របស់មន្ត្រីសាលាឃុំ និងប្រជាការពារឃុំដែលកំពុងប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ- ១៩ ក្នុងមូលដ្ឋានខេត្តស្វាយរៀង។
https://www.facebook.com/106783830924523/posts/330756938527210/?sfnsn=mo
លោក នាង ចន្ថា អនុប្រធានសភាពាណិជ្ជកម្មខេត្ដស្វាយរៀង ជាតំណាងលោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង អញ្ជើញនាំយកអំណោយប្រគល់ជូន លោក ណុប ចំរើន អភិបាលនៃគណ:អភិបាលក្រុងស្វាយរៀង នៅសាលាក្រុងស្វាយរៀង ខេត្ដស្វាយរៀង។
=====================================
ថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំផ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោក នាង ចន្ថា អនុប្រធានសភាពាណិជ្ជកម្មខេត្ដស្វាយរៀង តំណាងលោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្ដស្វាយរៀង បានដឹកនាំសមាជិកសភាពាណិជ្ជកម្មខេត្ដស្វាយរៀង អញ្ជើញនាំយកគ្រឿងឧបភោគបរិភោគមួយចំនួនដែលមានដូចជាអង្ករចំនួន ៦៧៥គីឡូក្រាម ទឹកសុទ្ធចំនួន ១៥០យួរ និងអាកុលចំនួន ១៨០លីត ប្រគល់ជូន លោក ណុប ចំរើន អភិបាល នៃគណ:អភិបាលក្រុងស្វាយរៀង ដើម្បីជាការចូលរួមចំណែកក្នុងយុទ្ធនាការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ- ១៩ និងជួយដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារមេរោគកូវីដ- ១៩ ក្នុងមូលដ្ឋានខេត្ដស្វាយរៀង។
https://www.facebook.com/106783830924523/posts/367905318145705/?sfnsn=mo