នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ១ ខែមេសា ចាប់ពីម់ោង ៨.៣០នាទីព្រឹក ដល់ម៉ោង ១៧.៣០នាទីល្ងាច   លោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង បានអញ្ជើញចូលរួមប្រជុំជាភ្ញៀវកិត្តិយសតាមរយ:ប្រព័ន្ធវីឌីអូ Conference (កម្មវិធី ZOOM ) ក្នុងពីធីបើក-បិទសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ2020 និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ2021 ក្រោមអធិបតីភាព ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្រី្តក្រសួងពាណិជ្ជកម្ម។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មខេត្តក្រុងទូទាំងប្រទេស។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មខេត្តក្រុងទូទាំងប្រទេស។
Channel name was changed to «SRCC's News ព័ត៌មានសភាពាណិជ្ជកម្មខេត្តស្វាយរៀង»
  ថ្ងៃសៅរ៍ ៦រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ លោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង និងសមាជិកសមាជិកាទាំងអស់ បានផ្ញើរសារលិខិតជូនពរ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ដែលនឹងឈានមកដល់នាពេលខាងមុខឆាប់ៗនេះ។
  ថ្ងៃសុក្រ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ លោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀងបានទទួលសារលិខិតជូនពរពី ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ  ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ។
សូមគោរពថ្លែងអំណរគុណ និងគោរពជូនពរ លោកឧកញ៉ាប្រធាន សមាជិក សមាជិកានៃសភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ សូម ទេវត្តា ឆ្នាំថ្មី ព្រះនាម មណ្ឌាទេវី តាមបីបាច់ថែរក្សា លោកឧកញ៉ាប្រធាន សមាជិក សមាជិកាទាំងអស់បានទទួល សុខសុភមង្គល ជោគជ័យក្នុងភារកិច្ចដឹកនាំសភាពាណិជ្ជខេត្ដសៀមរាប-ឧត្តរមានជ័យអោយកាន់តែអភិវឌ្ឍន៍និងរីកចម្រើនបន្ថែមទៀត និងសូមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។