SRCC's News ព័ត៌មានសភាពាណិជ្ជកម្មខេត្តស្វាយរៀង
138 subscribers
41 photos
10 links
ទីស្នាក់ការ:ផ្ទះលេខ៧៩ ភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ,#79 Roung Bonlae Village,Sangkat SR,SR
Download Telegram
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ១ ខែមេសា ចាប់ពីម់ោង ៨.៣០នាទីព្រឹក ដល់ម៉ោង ១៧.៣០នាទីល្ងាច លោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង បានអញ្ជើញចូលរួមប្រជុំជាភ្ញៀវកិត្តិយសតាមរយ:ប្រព័ន្ធវីឌីអូ Conference (កម្មវិធី ZOOM ) ក្នុងពីធីបើក-បិទសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ2020 និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ2021 ក្រោមអធិបតីភាព ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្រី្តក្រសួងពាណិជ្ជកម្ម។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មខេត្តក្រុងទូទាំងប្រទេស។
Channel name was changed to «SRCC's News ព័ត៌មានសភាពាណិជ្ជកម្មខេត្តស្វាយរៀង»
ថ្ងៃសុក្រ ៥រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ លោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀងបានទទួលសារលិខិតជូនពរពី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ។
ថ្ងៃសៅរ៍ ៦រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ លោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង និងសមាជិកសមាជិកាទាំងអស់ បានផ្ញើរសារលិខិតជូនពរ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ដែលនឹងឈានមកដល់នាពេលខាងមុខឆាប់ៗនេះ។
ថ្ងៃអង្គារ ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ លោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀងបានទទួលសារលិខិតជូនពរពី ឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ។