SRCC's News ព័ត៌មានសភាពាណិជ្ជកម្មខេត្តស្វាយរៀង
138 subscribers
41 photos
10 links
ទីស្នាក់ការ:ផ្ទះលេខ៧៩ ភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ,#79 Roung Bonlae Village,Sangkat SR,SR
Download Telegram
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ១ ខែមេសា ចាប់ពីម់ោង ៨.៣០នាទីព្រឹក ដល់ម៉ោង ១៧.៣០នាទីល្ងាច លោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង បានអញ្ជើញចូលរួមប្រជុំជាភ្ញៀវកិត្តិយសតាមរយ:ប្រព័ន្ធវីឌីអូ Conference (កម្មវិធី ZOOM ) ក្នុងពីធីបើក-បិទសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ2020 និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ2021 ក្រោមអធិបតីភាព ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្រី្តក្រសួងពាណិជ្ជកម្ម។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មខេត្តក្រុងទូទាំងប្រទេស។
Channel name was changed to «SRCC's News ព័ត៌មានសភាពាណិជ្ជកម្មខេត្តស្វាយរៀង»
ថ្ងៃសុក្រ ៥រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ លោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀងបានទទួលសារលិខិតជូនពរពី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ។
ថ្ងៃសៅរ៍ ៦រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ លោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង និងសមាជិកសមាជិកាទាំងអស់ បានផ្ញើរសារលិខិតជូនពរ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ដែលនឹងឈានមកដល់នាពេលខាងមុខឆាប់ៗនេះ។
ថ្ងៃអង្គារ ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ លោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀងបានទទួលសារលិខិតជូនពរពី ឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ។
ថ្ងៃសុក្រ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ លោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀងបានទទួលសារលិខិតជូនពរពី ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ។

សូមគោរពថ្លែងអំណរគុណ និងគោរពជូនពរ លោកឧកញ៉ាប្រធាន សមាជិក សមាជិកានៃសភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ សូម ទេវត្តា ឆ្នាំថ្មី ព្រះនាម មណ្ឌាទេវី តាមបីបាច់ថែរក្សា លោកឧកញ៉ាប្រធាន សមាជិក សមាជិកាទាំងអស់បានទទួល សុខសុភមង្គល ជោគជ័យក្នុងភារកិច្ចដឹកនាំសភាពាណិជ្ជខេត្ដសៀមរាប-ឧត្តរមានជ័យអោយកាន់តែអភិវឌ្ឍន៍និងរីកចម្រើនបន្ថែមទៀត និងសូមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃអាទិត្យ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ លោក- លោកស្រីអនុប្រធាន សមាជិក សមាជិកា និងបុគ្គលិកទាំងអស់នៃសភាពាណិជ្ជកម្មខេត្តស្វាយរៀង បានផ្ញើរសារលិខិតជូនពរ លោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំផ្លូវ ត្រីស័ក ព.ស២៥៦៥។

យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាមមណ្ឌាទេវី សូមទ្រង់តាមបីបាច់ថែរក្សាការពារ លោកឧកញ៉ាប្រធាន បានទទួលនូវ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ សុខភាពល្អ កម្លាំងខ្លាំងក្លា អាយុយឺនយូរ បញ្ញាឈ្លាសវៃ ដើម្បីបន្ដដឹកនាំសភាពាណិជ្ជកម្មខេត្តស្វាយរៀង ឲ្យទទួលបាននូវសមិទ្ធផលជោគជ័យថ្មីៗបន្ថែមទៀត និងប្រកបដោយវឌ្ឍនភាពក្នុងការអភិវឌ្ឍន៍វិស័យឯកជនក្នុងខេត្តឲ្យកាន់តែរីកចម្រើន រួមចំនែកជាមួយសភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជារដ្ឋាភិបាលកម្ពុជាក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត ដើម្បីជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
ថ្ងៃអង្គារ ៩កើត ខែពិសាខ ឆ្នាំផ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ លោក ពៅ សុធារិន និង លោក ប៉ា ដារ៉ាល់ ជាតំណាង លោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង បានដឹកនាំសមាជិក សមាជិកានាំយកសម្ភារៈមួយចំនួន ដូចជា មីខ្លាឃ្មុំ ចំនួន២០កេសធំ ម៉ាស់ចំនួន ៥០០០ម៉ាស់ ទឹកសុទ្ធ១០០យួរ និងអាកុល ៣០លីត ប្រគល់ជូន លោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍ ដើម្បី ជួយដល់ប្រជាជនដែលកំពង់ធ្វើចត្តាឡីស័កនៅក្នុងស្រុកកំពង់រោទិ៍។

#សូមចូលរួមទាំងអស់គ្នា អនុវត្តវិធានការរបស់រដ្ឋាភិបាល និងក្រសួងសុខាភិបាល ៣កុំ និង៣ការពារ ដើម្បីទប់ស្កាត់និងបញ្ឈប់ការរីករាលដាលជម្ងឺកូវិដ- ១៩ក្នុងសហគមន៍កម្ពុជា#
https://www.facebook.com/106783830924523/posts/292220849047486/?sfnsn=mo
ថ្ងៃពុធ ១០កើត ខែពិសាខ ឆ្នាំផ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ លោក ពៅ សុធារិន និងលោក ប៉ា ដារ៉ាល់ ជាតំណាង លោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង បានដឹកនាំសមាជិក សមាជិកានិង សហការីនាំយកសម្ភារៈមួយចំនួន ដូចជា មីខ្លាឃ្មុំ ចំនួន២០កេសធំ ម៉ាស់ចំនួន ៥០០០ម៉ាស់ ទឹកសុទ្ធ១០០យួរ និងអាកុល ៣០លីត ប្រគល់ជូន លោក សុខា រ៉ាម អភិបាលនៃគណ:អភិបាលស្រុករំដួល ដើម្បីជួយដល់ប្រជាជនដែលកំពង់ធ្វើចត្តាឡីស័ក និងកំពុងសម្រាកព្យាបាលជម្ងឺកូវិដ -១៩ នៅក្នុងស្រុករំដួល។

#យើងចូលរួមទាំងអស់គ្នាអនុវត្តវិធានការរបស់រដ្ឋាភិបាល និងក្រសួងសុខាភិបាល ៣កុំ និង៣ការពារ ដើម្បីទប់ស្កាត់និងបញ្ឈប់ការរីករាលដាលជម្ងឺកូវិដ-១៩ក្នុងសហគមន៍កម្ពុជា#
https://www.facebook.com/106783830924523/posts/292878365648401/?sfnsn=mo
ថ្ងៃអង្គារ ៨រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ លោក ប៉ា ដារ៉ាល់ តំណាងលោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង បានអញ្ជើញចូលរួមអមដំណើរលោក ជំទាវ ដួង វណ្ណា នាំយកសម្ភារៈឧបភោគបរិភោគមួយចំនួនធំដែលមានដូចជា អង្ករ ម៉ាស់ ទឹកត្រី អាកុល ទឹកក្រូច ប្រគល់ជូនសាលាឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវិដ -១៩ និងសម្រួលដល់ការរស់នៅរបស់ប្រជាជនដែលកំពុងធ្វើចត្ដាឡីស័កនៅមណ្ឌលចត្តាឡីស័កឃុំស្វាយយា ស្រុកស្វាយជុំ ខេត្តស្វាយរៀង។

ក្នុងថ្ងៃដដែលនេះផងដែរ លោក ប៉ា ដារ៉ាល់ ជាតំណាង លោកជំទាវ ដួង វណ្ណា បាននាំយកសម្ភារៈឧបភោគបរិភោគមួយចំនួនធំទៀត ប្រគល់ជូនមណ្ឌលចត្តាឡីស័កឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដើម្បីជួយសម្រួលដល់ការប្រើប្រាស់របស់ប្រជាជនដែលកំពង់ធ្វើចត្តាឡីស័ក និងប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវិដ- ១៩ ក្នុងមូលដ្ឋានខេត្តស្វាយរៀង។
https://www.facebook.com/106783830924523/posts/300464108223160/?sfnsn=mo