Sisters of Code
1.03K subscribers
1.47K photos
3 videos
412 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
Sisters of Code នៅកម្មវិធីពិព័រណ៍មហោស្រពវិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំ២០២៦ ដែលរៀបចំដោយ STEM Education Organization for Cambodia! 💻

ព្រឹកនេះ សិស្សានុសិស្សជាច្រើនបានចូលរួមលេងហ្គេមនៅស្តង់របស់យើង ហើយមានអ្នកចូលរួមចំនួន ៣នាក់ បានឈ្នះកាបូបយួរដៃរបស់ Sisters of Code។ អ្នកចូលរួមផ្សេងទៀតក៏ទទួលបានស្ទីកឃ័រ Sisters of Code ផងដែរ។

បន្ថែមពីភាពសប្បាយរីករាយ អ្នកចូលរួមបានស្វែងយល់អំពីអ្វីទៅជាការសរសេរកូដ (Coding) របៀបដែលវាដំណើរការ និងលទ្ធផលដែលវាអាចបង្កើតបាន ព្រមទាំងទទួលបានព័ត៌មានអំពីកម្មវិធីបណ្តុះបណ្តាលជំនាញកូដ និងជំនាញឌីជីថល ឥតគិតថ្លៃរបស់ Sisters of Code សម្រាប់ក្មេងស្រី។

📍 សូមអញ្ជើញមកទស្សនាស្តង់របស់យើងនៅ The Premier Centre Sen Sok, អគារ D! យើងនឹងនៅទីនេះរហូតដល់ម៉ោង ៥:០០ ល្ងាច។ ជួបគ្នានៅទីនោះ!
8🔥1🎉1
13th Dream Girls Design Contest

Dream Girls Project would like to invite all girls and young women to join the annual design contest. This is open for students and all girls interested in art and design age 10-25 y.o

🎨 Prizes:
1st Place: $1,000
2nd Place: $500
3rd Place: $300

📅 Submission Deadline: 28 February 2026
For more information, please contact:
📩 dreamcambodia26@gmail.com
📘 Facebook: Dreamgirlsdesigncontest
3
អបអរសាទរទិវាអន្តរជាតិនៃស្រ្តី និងក្មេងស្រីក្នុងវិស័យវិទ្យាសាស្ត្រ! 🧪

នៅក្នុងឱកាសទិវាអន្តរជាតិនៃស្រ្តី និងក្មេងស្រីក្នុងវិស័យវិទ្យាសាស្ត្រនេះ Sisters of Code សូមអបអរសាទរស្រ្តី និងក្មេងស្រីដែលក្លាហានស្វែងយល់ ពិសោធន៍ និងហ៊ានសុបិនដោយគ្មានព្រំដែន។

Sisters of Code ជឿជាក់ថា នៅពេលដែលក្មេងស្រីបានទទួលឱកាសរៀនសូត្រ មានអ្នកណែនាំគាំទ្រ និងមានសហគមន៍ដែលជួយគ្នា ពួកគេនឹងមានទំនុកចិត្តក្នុងការសួរសំណួរ បង្កើតអ្វីថ្មីៗ និងដឹកនាំក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ ជាមួយការគាំទ្រនិងឱកាសល្អៗ សក្តានុពលរបស់ពួកគេក្នុងផ្នែកវិទ្យាសាស្ត្រពិតជាគ្មានដែនកំណត់។ 🌱
12
ជូនចំពោះអ្នកបរិច្ចាគជាទីគោរព

Sisters of Code សូមជម្រាបជូនថាក្រុមការងាររបស់យើងបានប្រគល់សំបុត្រ និងថវិកាដែលទទួលបានពីការបរិច្ចាគដ៏សប្បុរសធម៌របស់អ្នកទាំងអស់គ្នាទៅកាន់អ្នកម្តាយរបស់ កញ្ញា ជីវ ម៉េងជូ ចំនួន ១,៤៨៤,០០០ រៀល កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមន្ទីរពេទ្យកាល់ម៉ែត។

ម៉េងជូ បានអានសំបុត្ររបស់អ្នកទាំងអស់គ្នាដោយទឹកភ្នែកនៃក្តីរំភើបរីករាយ ហើយបានចែករំលែកថាពាក្យពេចន៍របស់អ្នកទាំងអស់គ្នាបានលើកទឹកចិត្តគាត់យ៉ាងខ្លាំងក្នុងអំឡុងពេលលំបាកនេះ។​ ​ការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏សប្បុរសធម៌ របស់អ្នកក៏នឹងជួយជាផ្នែកតូចមួយលើការព្យាបាលដែលគាត់ត្រូវទទួលផងដែរ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្តីសប្បុរសធម៌ និងការគាំទ្ររបស់លោកអ្នកសម្រាប់ម៉េងជូនិងគ្រួសាររបស់គាត់ក្នុងរយៈពេលលំបាកនេះ។

យើងសូមជូនពរឱ្យគាត់បានជាសះស្បើយឆាប់ៗ ហើយត្រឡប់មកវិញដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍របស់គាត់ បំផុសគំនិតដល់ក្មេងស្រីកាន់តែច្រើននៅក្នុងសហគមន៍របស់យើង។

សូមអរគុណ
ពីក្រុមការងារ Sisters of Code
18🙏2
AI READY ASEAN YOUTH CHALLENGE

The AI Ready ASEAN Youth Challenge is a regional ideathon empowering young innovators across Southeast Asia to harness the transformative power of Artificial Intelligence for social good.

Designed to promote AI literacy, strengthen regional collaboration, and inspire real-world impact, the challenge invites youth to imagine and build practical AI-driven solutions that uplift communities and advance an inclusive, sustainable future for ASEAN.

Whether you're new to AI or already exploring its possibilities, the AI Ready ASEAN Youth Challenge is your platform to learn, innovate, and lead. Join us in shaping the next generation of AI-empowered public-good solutions for Southeast Asia.

📢 Aplications Timelines:
Registration Begins: 5 January 2026
Registration Deadline: 27 February 2026
Submission Deadline: 24 March 2026

👉 More information and how to apply please visit: https://airayouthchallenge.ai/
👍1
"i-Discovery" - Turn Passion into Career

តើអ្នកជាសិស្សវិទ្យាល័យ ឬនិស្សិតសាកលវិទ្យាល័យ ដែលកំពុងច្របូកច្របល់ក្នុងការជ្រើសរើស ឬត្រៀមខ្លួនសម្រាប់ជំហានធំដំបូងក្នុងអាជីពណាមួយ រឺ ស្រពេចស្រពិលក្នុងការជ្រើសរើសជំនាញដែលអ្នកចង់រៀន? សិក្ខារសាលានេះ នឹងផ្តល់ឱ្យអ្នកនូវចំណេះដឹង ដើម្បីភ្ជាប់ចំណង់ចំណូលចិត្តរបស់អ្នកទៅនឹងឱកាសជាក់លាក់ក្នុងជីវិតពិត។

អំពីកម្មវិធី
កាលបរិច្ឆេទនៃសិក្ខារសាលា: ១៥ កុម្ភ: ២០២៦
តម្លៃចុះឈ្មោះ: $ 1.99
ꔫ ទីតាំង: សកលវិទ្យាល័យជាតិគ្រប់គ្រង, Hall B
លីងចុះឈ្មោះ: https://docs.google.com/forms/d/e/1FAIpQLSfE2Pk_WarbiofEv90_ZHRGZ7uOXDFUwNuoPMfPlw_b9uJ1Kw/viewform
3