Sisters of Code
1.03K subscribers
1.48K photos
3 videos
413 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
‼️ នៅសល់ត្រឹម ២ថ្ងៃសម្រាប់ដាក់ពាក្យចូលកម្មវិធីសិក្សា Sisters of Code Ambassadors ឆ្នាំ២០២៦

កុំខកខានឱកាសនេះដើម្បីរៀនអំពីការសរសេរកូដ និងជំនាញឌីជីថលផ្សេងៗដោយឥតគិតថ្លៃ រយៈពេល ១៥សប្តាហ៍។ តាមរយៈកម្មវិធីនេះ អ្នកមិនត្រឹមតែទទួលបានចំណេះដឹងសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ អ្នកនឹងមានឱកាសផ្តល់អំណាចដល់ក្មេងស្រីដទៃទៀត ដោយបង្រៀនអ្វីដែលអ្នកបានរៀនបន្ទាប់ពីបញ្ចប់កម្មវិធី។

📄 ទម្រង់ពាក្យសុំ៖ https://forms.gle/Q39spqdNJR3FmSSc7
ថ្ងៃឈប់ទទួលពាក្យ៖ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥
📖 អានព័ត៌មានលម្អិតអំពីកម្មវិធី៖ https://www.sistersofcode.org/post/become-a-sisters-of-code-ambassador-2026
1
នៅសល់ត្រឹម ១ថ្ងៃសម្រាប់ដាក់ពាក្យចូលកម្មវិធីសិក្សា Sisters of Code Ambassadors ឆ្នាំ២០២៦

នៅសល់ត្រឹម ១ថ្ងៃប៉ុណ្ណោះសម្រាប់ដាក់ពាក្យចូលកម្មវិធីសិក្សា Sisters of Code Ambassadors ឆ្នាំ២០២៦។ កុំឱ្យឱកាសនេះកន្លងផុតទៅ។ សូមដាក់ពាក្យតាម ទម្រង់ពាក្យសុំអនឡាញ ខាងក្រោម។

📄 ទម្រង់ពាក្យសុំ៖ https://forms.gle/Q39spqdNJR3FmSSc7
ថ្ងៃឈប់ទទួលពាក្យ៖ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥
📖 អានព័ត៌មានលម្អិតអំពីកម្មវិធី៖ https://www.sistersofcode.org/post/become-a-sisters-of-code-ambassador-2026
Sisters of Code និង Educational Broadcasting Cambodia🌟

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២៥ Sisters of Code មានសេចក្តីរីករាយដែលបានជួបជាមួយ Educational Broadcasting Cambodia (EBC)។ ក្រុមការងារ Sisters of Code មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកិច្ចប្រឹងប្រែងរបស់ EBC ក្នុងការផ្សព្វផ្សាយមាតិកាអប់រំឌីជីថលសម្រាប់សិស្សានុសិស្ស គ្រូបង្រៀន មន្ត្រីរដ្ឋាភិបាល និងប្រជាពលរដ្ឋទូទៅ។

កិច្ចជំនួបនេះបានផ្តល់ឱកាសដ៏មានតម្លៃសម្រាប់ការផ្លាស់ប្តូរយោបល់ និងស្វែងយល់បន្ថែមអំពីការងាររបស់គ្នាទៅវិញទៅមក និងបើកឱកាសសម្រាប់ការពិភាក្សាបន្តអំពីវិស័យសហការដែលអាចមាននាពេលអនាគត។
🎉1
🚨 ឱកាសចុងក្រោយសម្រាប់ដាក់ពាក្យចូលរួមកម្មវិធីសិក្សា Sisters of Code Ambassadors ឆ្នាំ២០២៦!

កាលកំណត់ដើម្បីដាក់ពាក្យចូលកម្មវិធីសិក្សា Sisters of Code Ambassadors ឆ្នាំ២០២៦ គឺ ថ្ងៃនេះម៉ោង ១១:៥៩ យប់។ នេះជាឱកាសមួយសម្រាប់សិស្សស្រីអាយុ ១៦ឆ្នាំឡើងទៅ​ សិក្សាអំពីការសរសេរកូដ និងជំនាញឌីជីថលផ្សេងៗរយៈពេល ១៥សប្តាហ៍ដោយឥតគិតថ្លៃ។ សូមដាក់ពាក្យតាមទម្រង់ពាក្យសុំអនឡាញខាងក្រោម។

📄 ទម្រង់ពាក្យសុំ៖ https://forms.gle/Q39spqdNJR3FmSSc7
ថ្ងៃឈប់ទទួលពាក្យ៖ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥
📖 អានព័ត៌មានលម្អិតអំពីកម្មវិធី៖ https://www.sistersofcode.org/post/become-a-sisters-of-code-ambassador-2026
ការទទួលពាក្យបានបិទបញ្ចប់!

សូមអរគុណចំពោះសិស្សានុសិស្សដែលបានដាក់ពាក្យចូលរួមកម្មវិធីសិក្សា Sisters of Code​ Ambassadors ឆ្នាំ២០២៦។ ការដាក់ពាក្យរបស់អ្នកកំពុងត្រូវបានពិនិត្យ។ អ្នកដែលបានជ្រើសរើសម្រាប់វគ្គសម្ភាសន៍បន្ទាប់នឹងត្រូវទំនាក់ទំនងឆាប់ៗនេះ។

សម្រាប់អ្នកដែលខកខានឱកាសនេះ សូមបន្តតាមដានបណ្តាញសង្គមរបស់យើងសម្រាប់ការផ្សព្វផ្សាយអំពីឱកាសកម្មវិធីសិក្សាផ្សេងៗទៀតនៅថ្ងៃខាងមុខ។
🎉 ពាក្យសុំសរុបមានចំនួន​ ៣៤៤!

យើងមានសេចក្តីរំភើបចិត្តក្នុងការចែករំលែកថា កម្មវិធីសិក្សា Sisters of Code Ambassadors ឆ្នាំ២០២៦ បានទទួល ៣៤៤ ពាក្យសុំ ដែលច្រើនជាងឆ្នាំមុនចំនួនជាងបីដង។ យើងរីករាយជាខ្លាំងដែលបានឃើញក្មេងស្រីច្រើនកំពុងបង្ហាញចំណាប់អារម្មណ៍ចូលរួមកម្មវិធីក្រៅម៉ោងសិក្សា ដូចជា Sisters of Code។ យើងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះទុកចិត្ត និងការគាំទ្ររបស់អ្នកទាំងអស់គ្នា។
9🎉2
⚠️THIS IS FOR SIEM REAP STUDENTS ONLY⚠️

Call for Applications: Youth Workshop
The Youth Workshop, a collaboration between ASIP and YMCA since 2023, offers Singaporean and Cambodian students an immersive one-day experience in culture/nature-based innovation, leadership, entrepreneurship, and sustainable development. Participants will engage with local SMEs, learn about their challenges, and develop sustainable solutions to support cultural preservation and growth.

Workshop Details:
Date & Location: 3 January 2025, Siem Reap Province
Eligibility: Sisters of Code university students with proficient in English
Selection: Online interview; only 5 slots available
Cost: Free (includes bus transportation, lunch, and 2 refreshments)

Apply now:
Deadline: 25 December 2025, 12:00 PM
Registration link:
https://forms.gle/ezTXP2G4LBmjzUM4A
ទិវាសន្តិភាពនៅកម្ពុជា

ថ្ងៃនេះ យើងប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ដែលឆ្លុះបញ្ចាំងពីសារៈសំខាន់នៃសន្តិភាពក្នុងការការពារ ជីវិត គ្រួសារ និងសហគមន៍។

#SistersOfCode #PeaceDayCambodia
1
សួស្ដីឆ្នាំថ្មី! 🥳

Sisters of Code សូមអរគុណចំពោះសិស្សាសិស្ស គ្រូបង្រៀន ដៃគូសហការ និងមិត្តភក្តិទាំងអស់ ដែលចូលរួមធ្វើឲ្យសហគមន៍របស់យើងកាន់តែពិសេស។ សូមអោយឆ្នាំថ្មីនេះពោរពេញដោយការរីកចម្រើន និងពេលវេលាសប្បាយរីករាយ។

ឆ្នាំថ្មីបានមកដល់ ខណៈដែល Sisters of Code នឹងនៅតែប្តេជ្ញាចិត្តបន្តបេសកកម្មក្នុងការលើកកម្ពស់ការចូលរួមរបស់ក្មេងស្រី និងស្ត្រីក្នុងការអប់រំឌីជីថល។ ជូនពរឆ្នាំថ្មី ឆ្នាំ២០២៦! 🥰
13
🚀 វគ្គចែករំលែកតាមអ៊ីនធឺណិតឥតគិតថ្លៃ៖ ស្វែងយល់អំពីកម្មវិធីTechGrils តាមរយៈអតីតសិស្ស TechGirls ឆ្នាំ ២០២៥

តើអ្នកចាប់អារម្មណ៍លើអាហារូបករណ៍ឬកម្មវិធីអន្តរជាតិទេ? កុំឲ្យឱកាសនេះកន្លងផុតទៅ! Sisters of Code នឹងរៀបចំវគ្គអនឡាញឥតគិតថ្លៃមួយដែលអតីតសិស្ស Sisters of Code និងជាអតីតសិស្ស TechGirls គឺ កញ្ញា ជា ច័ន្ទម៉ូនីកា នឹងចែករំលែកបទពិសោធន៍និងគន្លឹះរបស់គាត់ពីកម្មវិធីផ្លាស់ប្តូររដូវក្តៅ TechGirls ឆ្នាំ២០២៥ នៅសហរដ្ឋអាមេរិក។

ព័ត៌មានលម្អិត៖
🗓 កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី១០ ខែមករា ឆ្នាំ២០២៦
ពេលវេលា៖ ៩:៣០ ព្រឹក – ១១:០០ ព្រឹក
📍 ទីតាំង៖ Google Meet
👧 អ្នកដែលអាចចូលរួមបាន៖ ក្មេងស្រីកម្ពុជាអាយុ១៥-១៧ ឆ្នាំ

អ្វីដែលអ្នកនឹងរៀន៖
• ការណែនាំអំពីកម្មវិធី TechGirls
• ចែករំលែកបទពិសោធន៍ TechGirls នៅសហរដ្ឋអាមេរិក
• របៀបត្រៀមខ្លួនសម្រាប់កម្មវិធី
• គន្លឹះសម្រាប់ការដាក់ពាក្យ
• សួរសំណួររបស់អ្នក

🔗 ចុះឈ្មោះឥឡូវនេះ៖ https://forms.gle/3dXKkS67HbXrBKxk8
📌 ស្វែងយល់បន្ថែមអំពី Sisters of Code៖ https://www.sistersofcode.org/
1
🚨 FREE Cybersecurity Workshop – Register Now! 🚨

With AI-generated images and videos spreading rapidly online, it’s becoming harder to tell what’s real. This workshop will help you stay safe and think critically in the digital world.

Workshop Details:
📅 Date: Sunday 11 January 2026
Time: 9:00 AM – 11:00 AM
💻 Via: Google Meet
👨‍💻 Guest Speaker: Mr. Sovathara HENG (Cybersecurity Specialist)
👉 Host: Cambodia Cybersecurity Youth Community (CyCOM)

What you’ll learn:
• How to identify fake or manipulated content
• Basic cybersecurity awareness
• Tips to stay safe on social media

📌 This workshop is FREE.
👉 If you’re interested, register now!
7
🌟 ថ្ងៃទីមួយនៃថ្នាក់រៀន ក្នុងកម្មវិធី Sisters of Code Ambasadors ឆ្នាំ២០២៦!

Sisters of Code មានសេចក្តីរីករាយក្នុងការស្វាគមន៍ សិស្សដែលពោរពេញដោយទេពកោសល្យចំនួន ៧៨ នាក់ ពីថ្នាក់រៀនអនឡាញ និងថ្នាក់រៀនផ្ទាល់ក្នុងកម្មវិធី Sisters of Code Ambasadors ឆ្នាំ២០២៦!

ថ្ងៃទីមួយនៃថ្នាក់រៀនពោរពេញទៅដោយថាមពល ភាពចង់ដឹង និងភាពរីករាយខណៈដែលសិស្សចាប់ផ្តើមដំណើររបស់ពួកគេក្នុងការកសាងជំនាញឌីជីថល បង្កើនទំនុកចិត្ត និងអភិវឌ្ឍភាពជាអ្នកដឹកនាំ។ ☺️
🎉6