Sisters of Code
1.03K subscribers
1.48K photos
3 videos
413 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
កម្មវិធីបញ្ចប់ការសិក្សា Sisters of Code Clubs 2025 នៅខេត្តតាកែវ! 🎓

Sisters of Code សហការជាមួយមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ មានសេចក្តីរីករាយក្នុងការរៀបចំព្រឹត្តិការណ៍បញ្ចប់ការសិក្សាសម្រាប់សិស្សស្រីចំនួន ៣៦ នាក់ ពីខេត្តតាកែវ ដែលបានបញ្ចប់កម្មវិធី Sisters of Code Clubs ឆ្នាំ ២០២៥ ដោយជោគជ័យ។ 🌟

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្រាប់ការសហការកន្លងក្នុងការធ្វើឱ្យក្លឹបសរសេរកូដរបស់យើងអាចបើកដំណើរការបាននៅវិទ្យាល័យចំនួន៣ កន្លែង គឺ៖ វិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន បាទី វិទ្យាល័យសុខ អាន ត្រាំខ្នារ និងវិទ្យាល័យហ៊ុន សែន ១ មិថុនា។

Sisters of Code សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ Liechtenstein Development Service (LED) សម្រាប់ការគាំទ្រតាំងពីដំបូងមក។ 🙏

យើងសូមជូនពរឲ្យសិស្សទាំងអស់ មានភាពជោគជ័យក្នុងដំណើរសិក្សាបន្ត និងបន្ដការស្វែងយល់អំពីបច្ចេកវិទ្យា។ 🚀

👩‍💻 អានលម្អិតអំពីព្រឹត្តិការណ៍នេះ៖ https://www.sistersofcode.org/post/graduation-day-for-sisters-of-code-clubs-students-in-takeo
3
🌟 សិស្ស Sisters of Code នៅវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥! 🌟

Sisters of Code មានសេចក្ដីរីករាយក្នុងការនាំក្រុមសិស្សចំនួន ៣៥ នាក់ពីខេត្តតាកែវ ដែលបានបញ្ចប់កម្មវិធីសិក្សា Sisters of Code Clubs មកចូលរួមទស្សនាវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ដែលរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ក្នុងកំឡុងពេលទស្សនា សិស្សបានចូលរួមស្តាប់ និងស្វែងយល់តាមតាំងពិព័រណ៍ផ្សេងៗ ដែលជួយឱ្យពួកគេចាប់អារម្មណ៍ និងស្វែងយល់ឃើញអំពីការងារបច្ចេកវិទ្យាពិតប្រាកដ។ Sisters of Code សង្ឃឹមថាបទពិសោធន៍នេះនឹងបន្តលើកទឹកចិត្តសិស្សឱ្យស្វែងយល់បន្ថែមពីវិទ្យាសាស្ត្រកុំព្យូទ័រ និងរៀបចំខ្លួនក្លាយជាផ្នែកមួយនៃការផ្លាស់ប្តូរឌីជីថលនៅកម្ពុជា។ 💻

👩‍💻 អានបន្ថែមអំពីព្រឹត្តិការណ៍នេះ៖ https://www.sistersofcode.org/post/graduation-day-for-sisters-of-code-clubs-students-in-takeo
2
📢 វគ្គផ្តល់ព័ត៌មាននឹងមកដល់ក្នុងរយៈពេល ២ថ្ងៃទៀត!

តើអ្នកចង់ដាក់ពាក្យចូលរួមក្នុងកម្មវិធីសិក្សា Sisters of Code Ambassadors ប៉ុន្តែមិនច្បាស់ថាកម្មវិធីនេះផ្តល់ជូនអ្វីខ្លះ? ចង់ស្វែងយល់បន្ថែម ដើម្បីអាចរៀបចំការដាក់ពាក្យបានត្រឹមត្រូវមែនទេ?

ចូលរួម វគ្គផ្តល់ព័ត៌មាន នៅថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ឆ្នាំ២០២៥ ម៉ោង ១០:០០ ព្រឹក នៅវិទ្យាស្ថាន IT Academy STEP Cambodia, សាខាអូឡាំពិក។ កុំខកខានឱកាសនេះ ដើម្បីទទួលបានពត៌មាន និងឆ្លើយសំណួរទាំងអស់របស់អ្នក!

❗️ចុះឈ្មោះឥឡូវនេះ ដើម្បីរក្សាកន្លែងអង្គុយ: https://forms.gle/byJjVpad9aackEW77
👋 អានព័ត៌មានលម្អិតអំពីកម្មវិធី៖ https://www.sistersofcode.org/post/become-a-sisters-of-code-ambassador-2026
វគ្គផ្ដល់ព័ត៌មានអំពីការដាក់ពាក្យសម្រាប់កម្មវិធី Sisters of Code Ambassadors ឆ្នាំ២០២៦ មកដល់នៅថ្ងៃស្អែកនេះហើយ!

យើងនៅត្រឹមតែ ១ ថ្ងៃទៀតប៉ុណ្ណោះ មុនពេលវគ្គផ្ដល់ព័ត៌មានសម្រាប់ កម្មវិធី Sisters of Code Ambassadors ឆ្នាំ២០២៦ មកដល់។

នេះជាឱកាសដ៏ល្អសម្រាប់អ្នកក្នុងការស្តាប់ព័ត៌មានពីក្រុមការងាររបស់យើង និងយល់ដឹងលម្អិតអំពីកម្មវិធី។ ការយល់ដឹងជាមុនអំពីកម្មវិធី នឹងជួយឲ្យអ្នកមានទំនុកចិត្ត និងត្រៀមខ្លួនបានល្អក្នុងការដាក់ពាក្យ។

📅 កាលបរិច្ឆេទ: ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥
ពេលវេលា: ១០:០០ ព្រឹក – ១១:០០ ព្រឹក
📍 ទីតាំង: វិទ្យាស្ថាន IT Academy STEP, សាខាអូឡាំពិក

ចុះឈ្មោះឥឡូវនេះ ដើម្បីធានាកន្លែងរបស់អ្នក។
👉 តំណភ្ជាប់សម្រាប់ការចុះឈ្មោះ៖ https://forms.gle/byJjVpad9aackEW77
👉 អានព័ត៌មានលម្អិតអំពីកម្មវិធី៖ https://www.sistersofcode.org/post/become-a-sisters-of-code-ambassador-2026
Are you an ASEAN youth ready to make a positive impact in the communities?
Applications for eMpowering Youths Across ASEAN (eYAA) Cohort 6 are officially open!

This fully funded regional volunteering programme empowers young people to gain hands-on experience, strengthen future-ready skills, and contribute to meaningful social impact across Southeast Asia.

The deadline for submitting application materials for the eYAA: Cohort 6 is Sunday, 25 January 2026 at 23:59 (GMT+7). Only short-listed applicants will be notified and interviewed. You may refer to the timeline of the programme in the Application Package form.

Register now: https://aseanfoundation.org/call-for-application/calling-all-youth-changemakers-be-part-of-eyaa-cohort-6-now/
1
វគ្គផ្ដល់ព័ត៌មានគឺនៅថ្ងៃនេះ!

ក្រុមការងារ Sisters of Code បានត្រៀមខ្លួនរួចស្រេចក្នុងការផ្ដល់ព័ត៌មានលម្អិតអំពី កម្មវិធី Sisters of Code Ambassadors ឆ្នាំ២០២៦ នៅថ្ងៃនេះ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ម៉ោង ១០:០០ ព្រឹក នៅ IT Academy STEP សាខាអូឡាំពិក។

យើងរង់ចាំទទួលអ្នកទាំងអស់គ្នាឆាប់ៗនេះ!

ចុះឈ្មោះឥឡូវនេះ ដើម្បីធានាកន្លែងរបស់អ្នក៖
👉 តំណភ្ជាប់សម្រាប់ការចុះឈ្មោះ៖ https://forms.gle/byJjVpad9aackEW77
👉 អានព័ត៌មានលម្អិតអំពីកម្មវិធី៖ https://www.sistersofcode.org/post/become-a-sisters-of-code-ambassador-2026
3