Sisters of Code
1.03K subscribers
1.48K photos
3 videos
413 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
កម្មវិធីបញ្ចប់ការសិក្សា Sisters of Code Clubs 2025 នៅខេត្តតាកែវ! 🎓

Sisters of Code សហការជាមួយមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ មានសេចក្តីរីករាយក្នុងការរៀបចំព្រឹត្តិការណ៍បញ្ចប់ការសិក្សាសម្រាប់សិស្សស្រីចំនួន ៣៦ នាក់ ពីខេត្តតាកែវ ដែលបានបញ្ចប់កម្មវិធី Sisters of Code Clubs ឆ្នាំ ២០២៥ ដោយជោគជ័យ។ 🌟

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្រាប់ការសហការកន្លងក្នុងការធ្វើឱ្យក្លឹបសរសេរកូដរបស់យើងអាចបើកដំណើរការបាននៅវិទ្យាល័យចំនួន៣ កន្លែង គឺ៖ វិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន បាទី វិទ្យាល័យសុខ អាន ត្រាំខ្នារ និងវិទ្យាល័យហ៊ុន សែន ១ មិថុនា។

Sisters of Code សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ Liechtenstein Development Service (LED) សម្រាប់ការគាំទ្រតាំងពីដំបូងមក។ 🙏

យើងសូមជូនពរឲ្យសិស្សទាំងអស់ មានភាពជោគជ័យក្នុងដំណើរសិក្សាបន្ត និងបន្ដការស្វែងយល់អំពីបច្ចេកវិទ្យា។ 🚀

👩‍💻 អានលម្អិតអំពីព្រឹត្តិការណ៍នេះ៖ https://www.sistersofcode.org/post/graduation-day-for-sisters-of-code-clubs-students-in-takeo
3
🌟 សិស្ស Sisters of Code នៅវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥! 🌟

Sisters of Code មានសេចក្ដីរីករាយក្នុងការនាំក្រុមសិស្សចំនួន ៣៥ នាក់ពីខេត្តតាកែវ ដែលបានបញ្ចប់កម្មវិធីសិក្សា Sisters of Code Clubs មកចូលរួមទស្សនាវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ដែលរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ក្នុងកំឡុងពេលទស្សនា សិស្សបានចូលរួមស្តាប់ និងស្វែងយល់តាមតាំងពិព័រណ៍ផ្សេងៗ ដែលជួយឱ្យពួកគេចាប់អារម្មណ៍ និងស្វែងយល់ឃើញអំពីការងារបច្ចេកវិទ្យាពិតប្រាកដ។ Sisters of Code សង្ឃឹមថាបទពិសោធន៍នេះនឹងបន្តលើកទឹកចិត្តសិស្សឱ្យស្វែងយល់បន្ថែមពីវិទ្យាសាស្ត្រកុំព្យូទ័រ និងរៀបចំខ្លួនក្លាយជាផ្នែកមួយនៃការផ្លាស់ប្តូរឌីជីថលនៅកម្ពុជា។ 💻

👩‍💻 អានបន្ថែមអំពីព្រឹត្តិការណ៍នេះ៖ https://www.sistersofcode.org/post/graduation-day-for-sisters-of-code-clubs-students-in-takeo
2