Sisters of Code
1.03K subscribers
1.48K photos
3 videos
413 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
សក្ខីកម្មរបស់និស្សិតនៃកម្មវិធីជំនាញការងារភ្នំពេញ ឆ្នាំ ២០២៥ 🎓

ខ្ញុំឈ្មោះ រិទ្ធ សុខាវត្តី ជានិស្សិតសាកលវិទ្យាល័យ កំពុងសិក្សាជំនាញ គ្រប់គ្រងពាណិជ្ជកម្ម។ ការចូលរួមក្នុងវគ្គ អភិវឌ្ឍន៍គេហទំព័រ និងការរចនា UX/UI ជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់ខ្ញុំ ព្រោះខ្ញុំទទួលបានជំនាញជាក់ស្តែងទាំងផ្នែកបច្ចេកទេសនិងចេះច្នៃប្រឌិត​ ដែលជួយឲ្យខ្ញុំមានទំនុកចិត្ត​កាន់តែច្រើនក្នុង ការបង្កើតគេហទំព័រដែលងាយស្រួលប្រើប្រាស់។ វាក៏ធ្វើឲ្យខ្ញុំយល់កាន់តែច្បាស់ថា ការរចនានិងបច្ចេកវិទ្យាអាចភ្ជាប់គ្នា ដើម្បីដោះស្រាយបញ្ហាជាក់ស្តែង 🛠️📈💻

👉ស្វែងយល់បន្ថែមពីកម្មវិធីសិក្សារបស់យើង៖ https://www.sistersofcode.org/our-program

#SistersOfCode #EmloymentSKillsProgram #WebDevelopment #ComputerScience #StudentJourney
🌸រីករាយពិធីបុណ្យភ្ជុំបិណ្ឌ🌸

Sisters of Code សូមជូនពរអ្នកគ្រប់គ្នាទទួលបានសុខសុវត្តិភាពក្នុងការធ្វើដំណើរជិតឆ្ងាយ មានសុខភាពល្អ និងរីករាយជាមួយក្រុមគ្រួសាររបស់អ្នកក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ​🕯️🌼💖

ស្វែងយល់បន្ថែមពីកម្មវិធីសិក្សារបស់យើង៖ https://www.sistersofcode.org/

#SistersOfCode #PchumBen #FamilyTime #KhmerCulture #Blessings
4
កាលពីថ្ងៃទី ៥ តុលា ២០២៥ សិស្សនិស្សិតកម្មវិធីជំនាញការងារ នៅ សៀមរាប បានបន្តការសិក្សារបស់ពួកគេជាមួយមេរៀនថ្មីស្តីអំពី ការបង្កើតមាតិកាដោយប្រើប្រាស់បញ្ញាសប្បនិមិត្ម និង យុទ្ធនាការទំនាក់ទំនងបណ្តាញសង្គម។

ក្នុងវគ្គសិក្សានេះ យើងមានកិត្តិយសស្វាគមន៍ លោក រៀង សុភ័ក្រ, មន្រ្តីមាតិកា @Survival Swim Club, ដែលបានចែករំលែកយុទ្ធសាស្រ្តមានតម្លៃអំពីរបៀបបង្កើត និងចែករំលែកមាតិកា តាម Canva, និងទំព័រ Facebook។

សូមស្វែងយល់បន្ថែមអំពីកម្មវិធីឥតគិតថ្លៃរបស់យើងនៅទីនេះ៖ https://www.sistersofcode.org/
3
Hi @everyone, greetings from Sisters of Code!

We would love to hear your thoughts. Please take a moment to vote in this poll and let us know which topics interest you. You may select more than one topic.

Your participation is very valuable as it ensures our future workshops match your needs and interests. Thank you so much for your support!
2
📢 បើកទទួលចុះឈ្មោះ – សិក្ខាសាលាស្តីអំពី "សុវត្ថិភាពលើប្រព័ន្ធអនឡាញសម្រាប់ទាំងអស់គ្នា"

អ្នកប្រើប្រាស់អុីនធឺណិតជារៀងរាល់ថ្ងៃ ប៉ុន្តែតើអ្នកដឹងពីរបៀបការពារសុវត្ថិភាពខ្លួនឯងនៅលើអនឡាញដែរឬទេ?

សូមអញ្ជើញចូលរួមជាមួយ Sisters of Code ក្នុងសិក្ខាសាលាឥតគិតថ្លៃស្តីពី "សុវត្ថិភាពលើប្រព័ន្ធអនឡាញសម្រាប់ទាំងអស់គ្នា" ដើម្បីរៀនសូត្រវិធីសាស្ត្រជាក់ស្តែងក្នុងការការពារខ្លួនអ្នកនៅលើថ្នាលឌីជីថល។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមការសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការគាំទ្រពី Liechtenstein Development Service (LED) និង IT Academy STEP Cambodia។

ព័ត៌មានលម្អិតអំពីសិក្ខាសាលា៖
📅 កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៥
🕑 ម៉ោង៖ ២:០០ រសៀល – ៤:៣០ រសៀល
📍ទីតាំង៖ IT Academy STEP Cambodia សាខាអូឡាំពិក
🗣 ភាសា៖ ភាសាខ្មែរ

👉 ចុះឈ្មោះដោយឥតគិតថ្លៃ៖ https://forms.gle/xYZk6bj3J3kTNwpCA
📖 សម្រាប់ព័ត៌មានបន្ថែម​ សូមអាននៅទីនេះ៖ https://www.sistersofcode.org/post/join-free-workshop-on-online-safety-for-all
3
រីករាយ​ថ្ងៃ Ada Lovelace!

Ada Lovelace គឺជា​គណិតវិទូ​ជនជាតិ​អង់គ្លេស​ដ៏​ពូកែ​ម្នាក់ ហើយ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​យ៉ាង​ទូលំទូលាយ​ថា​ជា​អ្នក​សរសេរ​កម្មវិធី​កុំព្យូទ័រ​ដំបូង​បង្អស់​របស់​ពិភពលោក។

ជារៀង​រាល់​ឆ្នាំ នៅ​ថ្ងៃ​អង្គារ​លើកទី​ពីរនៃ​ខែ​តុលា យើង​ប្រារព្ធ​ថ្ងៃ Ada Lovelace ដែល​ជា​ពេល​វេលា​សម្រាប់​សម្តែងការគោរព​ចំពោះការរួម​ចំណែក​គួរ​ឱ្យ​កត់​សម្គាល់​របស់​ស្ត្រី​ក្នុង​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM)។

ថ្ងៃនេះ យើង​អបអរសាទរថ្ងៃ Ada Lovelace ដែល​ចក្ខុវិស័យ និង​ភាព​ឆ្លាតវៃ​របស់​គាត់​នៅ​តែ​បន្ត​ជំរុញ​ចិត្ត​ស្ត្រី​ជំនាន់​ក្រោយៗ​ឱ្យ​មាន​ក្តី​ស្រមៃ​​ ភាពច្នៃ​ប្រឌិត​ និង​បង្កើត​អនាគត​នៃ​បច្ចេកវិទ្យា។ 🌟
16
សូមថ្វាយព្រះរាជមហាកុសល​ និងគោរពព្រះរាជវិញ្ញាណក្ខន្ធ គម្រប់ខួប១៣ឆ្នាំ (១៥ តុលា ២០១២ - ១៥ តុលា ២០២៥) នៃការយាងចូលព្រះទិវង្គត ព្រះករុណា ព្រះបាទ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
2
ការរក្សាសុវត្ថិភាពនៅលើប្រព័ន្ធអនឡាញ! 💻

ចូលរួមជាមួយ Sisters of Code ក្នុងសិក្ខាសាលាស្តីពី "សុវត្ថិភាពលើប្រព័ន្ធអនឡាញសម្រាប់ទាំងអស់គ្នា" ដើម្បីរៀនពីរបៀបការពារទិន្នន័យរបស់អ្នក ជៀសវាងហានិភ័យនៅលើអុីនធឺណិត និងបង្កើតទម្លាប់ប្រើប្រាស់ឌីជីថលដែលជាទីគាប់ប្រសើរមួយ។

📅 កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៥
🕑 ម៉ោង៖ ២:០០ រសៀល – ៤:៣០ រសៀល
📍ទីតាំង៖ IT Academy STEP Cambodia សាខាអូឡាំពិក
🗣 ភាសា៖ ភាសាខ្មែរ

👉 ចុះឈ្មោះដោយឥតគិតថ្លៃ៖ https://forms.gle/xYZk6bj3J3kTNwpCA
📖 សម្រាប់ព័ត៌មានបន្ថែម​ សូមអាននៅទីនេះ៖ https://www.sistersofcode.org/post/join-free-workshop-on-online-safety-for-all
2
សូមស្វាគមន៍ដល់វាគ្មិនកិត្តិយសសម្រាប់សិក្ខាសាលាស្តីពី សុវត្ថិភាពលើប្រព័ន្ធអនឡាញសម្រាប់ទាំងអស់គ្នា!

Sisters of Code មានកិត្តិយសសូមណែនាំលោក ចាន់ ភក្ខី អនុប្រធាននាយកដ្ឋានឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន​ នៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - Ministry of Post and Telecommunications ។

ដើម្បីរៀនសូត្របន្ថែមអំពីការរក្សាសុវត្ថិភាពលើប្រព័ន្ធអនឡាញ សូមចូលរួមសិក្ខាសាលារបស់យើង៖
📅 ថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៥
ម៉ោង ២:០០ រសៀល - ៤:០០ រសៀល
📍 IT Academy STEP Cambodia នៅសាខាអូឡាំពិក

👉 ចុះឈ្មោះដោយឥតគិតថ្លៃ៖ https://forms.gle/xYZk6bj3J3kTNwpCA
📖 សម្រាប់ព័ត៌មានបន្ថែម​ សូមអាននៅទីនេះ៖ https://www.sistersofcode.org/post/join-free-workshop-on-online-safety-for-all

#SistersofCode #OnlineSafetyForAll #SafeDigitalWorld
2
សូមស្វាគមន៍ដល់វាគ្មិនកិត្តិយសសម្រាប់សិក្ខាសាលាស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញសម្រាប់ទាំងអស់គ្នា!

យើងមានកិត្តិយសសូមណែនាំកញ្ញា ផែន ផល្លីដែត​ អ្នកឯកទេសផ្នែកសន្តិសុខសាយប័រ​ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគ្រូបង្វឹកនៅ Sisters of Code ។ តាមរយៈអាហារូបករណ៍ British Council Women in STEM គាត់បានបញ្ចប់ការសិក្សាកម្រិតអនុបណ្ឌិតផ្នែក Computing ជំនាញខាងសន្តិសុខសាយប័រ នៅប្រទេសអង់គ្លេស។ នៅក្នុងសិក្ខាសាលានេះ គាត់នឹងចែករំលែកចំណេះដឹងដ៏មានតម្លៃរបស់គាត់អំពីរបៀបការពារខ្លួនអ្នកពីហានិភ័យលើប្រព័ន្ធអនឡាញ។

ដើម្បីស្វែងយល់អំពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ សូមចូលរួមជាមួយយើងក្នុងសិក្ខាសាលាឥតគិតថ្លៃនេះ៖
📅 នៅថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោង ២:០០ រសៀល
📍 IT Academy STEP Cambodia ស្ថិតនៅសាខាអូឡាំពិក

👉 ចុះឈ្មោះដោយឥតគិតថ្លៃ៖ https://forms.gle/xYZk6bj3J3kTNwpCA
📖 សម្រាប់ព័ត៌មានបន្ថែម​ សូមអាននៅទីនេះ៖ https://www.sistersofcode.org/post/join-free-workshop-on-online-safety-for-all

#SistersofCode #OnlineSafetyForAll #SafeDigitalWorld
1