Sisters of Code
1.03K subscribers
1.48K photos
3 videos
414 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
កម្មវិធីបណ្តុះបណ្តាលការងារឆ្នាំ២០២៥ - វគ្គសិក្សាសហគ្រិនភាពឌីជីថល និងទីផ្សារឌីជីថល! 📚

បន្ទាប់ពីការរៀនសូត្រ និងការខិតខំប្រឹងប្រែងរយៈពេល ១៥សប្តាហ៍ ការបណ្តុះបណ្តាលនេះបានបញ្ចប់ដោយជោគជ័យ! 🎉 យើងសូមអបអរសាទរដល់សិស្សរបស់យើងទាំងអស់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលសហគ្រិនភាពឌីជីថល និងទីផ្សារឌីជីថល។

នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ក្រុមសិស្សចំនួន ៦ក្រុម បានធ្វើបទបង្ហាញគំនិតអាជីវកម្មរបស់ពួកគេ ទៅកាន់គណៈកម្មការវិនិច្ឆ័យប្រកបដោយភាពជឿជាក់។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈកម្មការវិនិច្ឆ័យរបស់យើង ដែលបានចំណាយពេលវេលា និងបានចែករំលែកដំបូន្មានដ៏មានតម្លៃដល់សិស្សរបស់យើង។

ជាមួយគ្នានេះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះ Liechtenstein Development Service (LED) ចំពោះការគាំទ្រជាបន្តបន្ទាប់ដល់កម្មវិធីរបស់ Sisters of Code រួមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញការងារនេះផងដែរ។ 💙

តើអ្នកចង់ដឹងបន្ថែមអំពីគំនិតអាជីវកម្មរបស់សិស្សយើងទេ?
📖 សូមអាននៅទីនេះ៖ https://www.sistersofcode.org/post/sisters-of-code-concludes-employment-skills-program-2025-in-digital-entrepreneurship-and-digital-mar
4🎉1
The SHE-CAN Scholar Application is Now Open

SHE-CAN seeks talented young women leaders from Cambodia, Liberia, and Guatemala who have few opportunities but incredible potential and passion for change.

As a SHE-CAN scholar, you will be supported in winning a full-ride scholarship to a top U.S. college. Through access to a world-class college education, mentorship, and leadership training in the U.S., we will provide you with the tools and support needed to return and make change in your home country.

SHE-CAN Appication: https://shecan.global/scholars/apply-to-be-a-scholar/
Application Deadline:
Cambodia – October 15, 2025
7🎉1
សូមអបអរសាទរដល់និស្សិតកម្មវិធីជំនាញការងារក្នុងខេត្តបាត់ដំបង ឆ្នាំ២០២៥! 🎉

យើងមានមោទនភាពក្នុងការអបអរសាទរដល់និស្សិតទាំង១៥រូប ដែលបានបញ្ចប់កម្មវិធីសិក្សាថ្នាក់អភិវឌ្ឍន៍វេបសាយនិងរចនា UX/UI ដោយជោគជ័យ។ ការខិតខំប្រឹងប្រែង ភាពច្នៃប្រឌិត និងការចេះសហការណ៍របស់សិស្សនិសិ្សត ទទូលបាននូវជោគជ័យមួយនេះ។ យើងសង្ឃឹមថាអ្នកទាំងអស់គ្នានិងយកចំណេះចំនាញដែលទាំងអស់គ្នាទទួលបានពេលនេះប្រើជាប្រយោជន៍ក្នុងពេលអនាគត។

យើងសូមថ្លែងអំណរគុណជាពិសេសដល់សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) និងងអ្នកឧបត្ថម្ភ Liechtenstein Development Service (LED) ដែលបានធ្វើឱ្យកម្មវិធីនេះក្លាយជាការពិត។ រួមគ្នា យើងកំពុងបង្កើតឱកាសឱ្យយុវជន រៀនសូត្រ ច្នៃប្រឌិត និងរីកចម្រើនក្នុងសេដ្ឋកិច្ចឌីជីថល។ 🌟

#SistersOfCode#NUBB #LED #StudentSuccess #Battambang #EmpowerYouth
ស្វែងយល់អំពីអនាគតរបស់អ្នកក្នុងវិស័យបច្ចេកវិទ្យា! ☺️

តើអ្នកចង់ដឹងអំពីអាជីពនៅក្នុងវិស័យបច្ចេកវិទ្យាទេ? សូមចូលរួមជាមួយយើងនៅក្នុងសិក្ខាសាលាអនឡាញស្តីពី "ការជ្រើសរើសអាជីពក្នុងវិស័យបច្ចេកវិទ្យា" ដោយឥតគិតថ្លៃដែលរៀបចំឡើងដោយ Sisters of Code ។

អ្នកនឹងបានស្តាប់ដោយផ្ទាល់ពីស្ត្រីដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា។ ពួកគាត់នឹងចែករំលែកដំណើររបស់ខ្លួន ចំណេះដឹង និងដំបូន្មាន ដើម្បីជួយអ្នកក្នុងការរៀបចំផ្លូវផ្ទាល់ខ្លួនរបស់អ្នកក្នុងវិស័យនេះ។

📅 កាលបរិច្ឆេទ: ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥
ម៉ោង: ម៉ោង២:០០រសៀល – ម៉ោង៣:០០រសៀល
💻 ទម្រង់: ផ្សាយផ្ទាល់ពី Google Meet ទៅ Facebook Page
🗣 ភាសា: ភាសាខ្មែរ

ចំណាំ៖ មានតែអ្នកចូលរួមដែលបានចុះឈ្មោះប៉ុណ្ណោះ ទើបនឹងទទួលបានតំណភ្ជាប់ Google Meet។ ដូច្នេះសូមប្រាកដថាអ្នកបានចុះឈ្មោះ!

កុំខកខានឱកាសនេះ ដើម្បីទទួលបានការបំផុសគំនិត សួរសំណួរ និងចាប់ផ្តើមជំហានដំបូងឆ្ពោះទៅការងារបច្ចេកវិទ្យារបស់អ្នក។

តំណភ្ជាប់ចុះឈ្មោះ: https://forms.gle/s7Q75DrSAjnkWvJ4A
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមអំពាវនាវនិងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យពិចារណាចាប់យកការសិក្សាជំនាញឌីជីថល (Digital Skills) ក្នុងគោលដៅមានឱកាសទទួលបានការងារដែលមានប្រាក់ចំណូលខ្ពស់ អាចជួយលើកកម្ពស់ជីវភាព ជាពិសេស ចូលរួមចំណែកលើកស្ទួយនិងអភិវឌ្ឍប្រទេសជាតិ ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថល ២០២៤-២០៣៥ បានដាក់ចេញនូវក្របខណ្ឌសមត្ថភាពជំនាញឌីជីថល ដែលមានតម្រូវការខ្ពស់ និងងាយទទួលបានឱកាសការងារល្អៗ ព្រមទាំងអាចចូលរួមកសាងរដ្ឋាភិបាល ពលរដ្ឋ និងធុរកិច្ចឌីជីថល រួមមាន ផ្នែកសន្តិសុខសាយប័រ (Cybersecurity) ផ្នែកបញ្ញាសិប្បនិម្មិត (Artificial Intelligence) និង ផ្នែកក្លោដ (Cloud) ជាដើម។
4
Sisters of Code សូមជូនពរប្អូនៗថ្នាក់ទី១២ទាំងអស់សំណាងល្អសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ 🌟📖 សូមប្អូនៗខិតខំប្រឹងប្រែងព្រោះនេះជាពេលដែលអនុញ្ញាតឲ្យប្អូនៗបង្ហាញពីចំនេះដែលបានរៀនសូត្រកន្លងមក។

ត្រូវជឿជាក់លើខ្លួនឯង យកចិត្តទុកដាក់ ហើយធ្វើឱ្យអស់ពីសមត្ថភាព! 💪🎓

-------------

Sisters of Code wishes all Grade 12 students the best of luck on the National Bac II Examination, taking place on August 28, 2025! 🌟📖 Stay focused and give it your all—this is your moment to show everything you’ve learned.

Believe in yourself, stay determined, and do your best! 💪🎓

#SistersofCode #BacII #YouGotThis #HardWorkPaysOff #FutureLeaders #ExamDay"
2🎉1
ជួបជាមួយវាគ្មិនរបស់យើងសម្រាប់ សិក្ខាសាលាតាមអនឡាញស្តីពី ការជ្រើសរើសអាជីពក្នុងវិស័យបច្ចេកវិទ្យា! 🎉

លោកស្រី សំណាង វិធាវី ជានាយកបច្ចេកវិទ្យានៃ SoulAdvisor មានបទពិសោធន៍ជាង ១០ឆ្នាំក្នុងតួនាទីជា Full-Stack Developer។ នៅថ្ងៃទី១៣ ខែកញ្ញា គាត់នឹងចែករំលែកដំណើរការងារ ជំនាញ និងគន្លឹះសម្រាប់បង្កើតអាជីពជោគជ័យក្នុងវិស័យបច្ចេកវិទ្យា។

📅 កាលបរិច្ឆេទ៖ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥
ម៉ោង៖ ២:០០រសៀល – ៣:០០រសៀល
💻 ទម្រង់៖ អនឡាញតាមរយៈ Google Meet និងផ្សាយផ្ទាល់នៅលើ Facebook

ចំណាំ៖ មានតែអ្នកចូលរួមដែលបានចុះឈ្មោះប៉ុណ្ណោះទើបនឹងទទួលបានតំណភ្ជាប់ Google Meet។

📌 ចុះឈ្មោះនៅទីនេះ៖ https://forms.gle/s7Q75DrSAjnkWvJ4A

ចូលរួមជាមួយគ្នា ១ម៉ោង ដើម្បីទទួលបានចំណេះដឹងមានតម្លៃសម្រាប់ដំណើរបច្ចេកវិទ្យារបស់អ្នក! 💗
ជួបជាមួយវាគ្មិនរបស់យើងសម្រាប់ សិក្ខាសាលាតាមអនឡាញស្តីពី ការជ្រើសរើសអាជីពក្នុងវិស័យបច្ចេកវិទ្យា! 🎉

កញ្ញា ផែន ផល្លីដែត គឺជាអ្នកជំនាញផ្នែកសន្តិសុខសាយប័រនៅក្នុងស្ថាប័នរដ្ឋាភិបាល និងជាគ្រូបង្រៀននៅ Sisters of Code។ ក្នុងឆ្នាំ២០២៣ គាត់បានទទួលអាហារូបករណ៍ British Council Women in STEM ដើម្បីបន្តការសិក្សាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស។ សព្វថ្ងៃនេះ គាត់បានកសាងអាជីពដ៏រុងរឿងមួយក្នុងវិស័យបច្ចេកវិទ្យា ហើយនឹងចែករំលែកនូវការយល់ដឹងជាក់ស្តែងអំពីរបៀបជម្នះបញ្ហាប្រឈមក្នុងវិស័យបច្ចេកវិទ្យា។ 💡

📅 កាលបរិច្ឆេទ៖ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥
ម៉ោង៖ ២:០០រសៀល – ៣:០០រសៀល
💻 ទម្រង់៖ អនឡាញតាមរយៈ Google Meet និងផ្សាយផ្ទាល់នៅលើ Facebook
ចំណាំ៖ មានតែអ្នកចូលរួមដែលបានចុះឈ្មោះប៉ុណ្ណោះទើបនឹងទទួលបានតំណភ្ជាប់ Google Meet។

📌 ចុះឈ្មោះនៅទីនេះ៖ https://forms.gle/s7Q75DrSAjnkWvJ4A

👉 កុំខកខានឱកាសពិសេសនេះក្នុងការរៀនសូត្រពីវាគ្មិន ដើម្បីទទួលបានការបំផុសគំនិតក្នុងការកសាងផ្លូវអាជីពផ្ទាល់ខ្លួនរបស់អ្នកក្នុងវិស័យបច្ចេកវិទ្យា!
ជួបជាមួយវាគ្មិនរបស់យើងសម្រាប់ សិក្ខាសាលាតាមអនឡាញស្តីពី ការជ្រើសរើសអាជីពក្នុងវិស័យបច្ចេកវិទ្យា! 🎉

ប៉ាន់ ស្រីអូន បានសិក្សាផ្នែក Software Development ហើយបច្ចុប្បន្នកំពុងធ្វើការជា Software Development នៅក្រុមហ៊ុន Wiresk។ គាត់មើលឃើញកូដជាទម្រង់នៃកាព្យមួយ ដែលបន្ទាត់នីមួយៗបង្កើតឡើងនូវដំណោះស្រាយ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក គាត់បានពង្រឹងខ្លួនក្លាយជា Full-Stack Developer ដ៏ជំនាញ រួមបញ្ចូលទាំងភាពច្នៃប្រឌិត និងជំនាញបច្ចេកទេស។ គាត់នឹងចូលរួមក្នុងសិក្ខាសាលារបស់យើង ដើម្បីចែករំលែកនូវដំណើរ និងបទពិសោធន៍របស់គាត់ក្នុងវិស័យបច្ចេកវិទ្យានេះ។💡

📅 កាលបរិច្ឆេទ៖ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥
ម៉ោង៖ ២:០០រសៀល – ៣:០០រសៀល
💻 ទម្រង់៖ អនឡាញតាមរយៈ Google Meet និងផ្សាយផ្ទាល់នៅលើ Facebook

ចំណាំ៖ មានតែអ្នកចូលរួមដែលបានចុះឈ្មោះប៉ុណ្ណោះទើបនឹងទទួលបានតំណភ្ជាប់ Google Meet។

📌 ចុះឈ្មោះនៅទីនេះ៖ https://forms.gle/s7Q75DrSAjnkWvJ4A
🌟 សិក្ខាសាលាស្តីអំពី ការត្រៀមខ្លួនស្វែងរកការងារ!

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ Sisters of Code បានសហការជាមួយ Deloitte Cambodia រៀបចំសិក្ខាសាលាស្តីអំពី ការត្រៀមខ្លួនស្វែងរកការងារ សម្រាប់សិស្សចំនួន ១៧នាក់ ដើម្បីជួយពួកគេឆ្ពោះទៅរកជំហានដំបូងក្នុងវិស័យការងារបច្ចេកវិទ្យា។ 💻

ក្នុងអំឡុងពេលសិក្ខាសាលានេះ សិស្សៗបានទទួលការណែនាំជាក់ស្តែងអំពីការសរសេរ CV ការរៀបចំសម្រាប់ការសម្ភាសន៍ និងចំណុចសំខាន់ៗនៃការងារ ពីវាគ្មិនរបស់យើង៖ លោក ចាន់ សុភ័ក្រ្ត អ្នកគ្រប់គ្រងធនធានមនុស្សនៅ Deloitte Cambodia និង កញ្ញា ផែន ផល្លីដែត អ្នកជំនាញសន្តិសុខសាយប័រ ហើយក៏ជាគ្រូបង្រៀន Sisters of Code ផងដែរ។

នៅ Sisters of Code យើងប្តេជ្ញាចិត្តក្នុងការបង្កើនភាពជឿជាក់របស់សិស្ស និងរៀបចំពួកគេក្នុងការបោះជំហានក្នុងអាជីពបច្ចេកវិទ្យា។ 💗

📌 សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីសិក្ខាសាលានេះ សូមអាន៖ https://www.sistersofcode.org/post/sisters-of-code-delivers-work-readiness-workshop-for-students