Sisters of Code
1.03K subscribers
1.48K photos
3 videos
414 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
ថ្ងៃចុងក្រោយនៃកម្មវិធីជំនាញការងារផ្នែកការអភិវឌ្ឍវែបសាយនិង ការរចនា UX/UI នៅទីក្រុងភ្នំពេញ

ក្នុងរយៈពេល១៤ សប្តាហ៍ចុងក្រោយនេះ សិស្សរបស់យើងបានរៀន បង្កើត
និងអភិវឌ្ឍខ្លួនដោយមានការគាំទ្រពីគ្រូបង្រៀន។ ពួកគេបានបម្លែងគំនិតឲ្យក្លាយជាការពិតនិងបញ្ហាដែលពូកគេប្រឈមឲ្យក្លាយជាជោគជ័យ។ ថ្ងៃចុងក្រោយនេះគឺជាពេលវេលាពិសេសសម្រាប់អបអរសាទរការខិតខំប្រឹងប្រែង ការធ្វើការជាក្រុមនិងការបំផុសគំនិតរបស់ពួកគេ។ យើងមានមោទនភាព និងរីករាយក្នុងការរង់ចាំឃើញពួកគេប្រើជំនាញថ្មីក្នុងថ្ងៃអនាគតរបស់ពួកគេ។
6🎉1
អបអរសាទរថ្ងៃចុងក្រោយនៃកម្មវិធីជំនាញការងារផ្នែកការអភិវឌ្ឍវែបសាយ និង UX/UI នៅបាត់ដំបង! 🎉💻

បន្ទាប់ពី ១៤ សប្តាហ៍នៃការខិតខំប្រឹងប្រែង និងការបង្កើតថ្មីរបស់សិស្សនៅបាត់ដំបងបានកើនឡើងដោយមានការជួយណែនាំគ្រូបង្រៀន។ ថ្ងៃចុងក្រោយគឺពោរពេញដោយសេចក្តីសោមនស្ស ការធ្វើការជាក្រុម និងរឿងរ៉ាវដែលបំផុសគំនិត ដែលនឹងនៅជាមួយយើងជានិច្ច។

យើងមានមោទនភាពយ៉ាងខ្លាំងចំពោះជោគជ័យរបស់ពួកគេ និងរីករាយក្នុងការមើលឃើញពួកគេប្រើជំនាញថ្មីៗ ដើម្បីអនាគតរបស់ពួកគេ! 🚀
2🎉1
កម្មវិធីបណ្តុះបណ្តាលការងារឆ្នាំ២០២៥ - វគ្គសិក្សាសហគ្រិនភាពឌីជីថល និងទីផ្សារឌីជីថល! 📚

បន្ទាប់ពីការរៀនសូត្រ និងការខិតខំប្រឹងប្រែងរយៈពេល ១៥សប្តាហ៍ ការបណ្តុះបណ្តាលនេះបានបញ្ចប់ដោយជោគជ័យ! 🎉 យើងសូមអបអរសាទរដល់សិស្សរបស់យើងទាំងអស់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលសហគ្រិនភាពឌីជីថល និងទីផ្សារឌីជីថល។

នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ក្រុមសិស្សចំនួន ៦ក្រុម បានធ្វើបទបង្ហាញគំនិតអាជីវកម្មរបស់ពួកគេ ទៅកាន់គណៈកម្មការវិនិច្ឆ័យប្រកបដោយភាពជឿជាក់។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈកម្មការវិនិច្ឆ័យរបស់យើង ដែលបានចំណាយពេលវេលា និងបានចែករំលែកដំបូន្មានដ៏មានតម្លៃដល់សិស្សរបស់យើង។

ជាមួយគ្នានេះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះ Liechtenstein Development Service (LED) ចំពោះការគាំទ្រជាបន្តបន្ទាប់ដល់កម្មវិធីរបស់ Sisters of Code រួមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញការងារនេះផងដែរ។ 💙

តើអ្នកចង់ដឹងបន្ថែមអំពីគំនិតអាជីវកម្មរបស់សិស្សយើងទេ?
📖 សូមអាននៅទីនេះ៖ https://www.sistersofcode.org/post/sisters-of-code-concludes-employment-skills-program-2025-in-digital-entrepreneurship-and-digital-mar
4🎉1