Sisters of Code
1.03K subscribers
1.48K photos
3 videos
414 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
តើអ្នកកំពុងត្រៀមខ្លួនចុះឈ្មោះសម្រាប់វគ្គសិក្សា សហគ្រិនភាពឌីជីថល និង​ ទីផ្សារឌីជីថល (Digital Entrepreneurship & Digital Marketing) ដោយឥតគិតថ្លៃមែនទេ?

បើសិនអ្នកមានបំណងទទួលបានជំនាញឌីជីថលសំខាន់ៗ នេះគឺជាឱកាសរបស់អ្នក! មុននឹងចុះឈ្មោះ សូមដឹងពីព័ត៌មានសំខាន់ៗដូចខាងក្រោម៖

សេចក្តីពិពណ៌នាវគ្គសិក្សា – ទទួលបានការយល់ដឹងច្បាស់លាស់អំពីនូវអ្វីដែលវគ្គសិក្សាផ្តល់ជូន
កាលវិភាគសិក្សា – ការសិក្សាទាមទាឲ្យមានការចូលរួមពេញលេញនៅថ្ងៃអាទិត្យ សូមពិនិត្យមើលថាតើវាសមស្របទៅនឹងពេលវេលារបស់អ្នកឬទេ
លក្ខខណ្ឌសម្រាប់ចូលរួម – ពិនិត្យមើលលក្ខខណ្ឌដើម្បីធានាថាអ្នកមានសិទ្ធិចូលរួម
លទ្ធផលរំពឹងទុក – ពិនិត្យមើលថាតើវគ្គសិក្សានេះដំណើរការស្របនឹងគោលដៅសិក្សាឬអាជីពរបស់អ្នកឬទេ

📌 សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់យើង៖ https://www.sistersofcode.org/post/join-sisters-of-code-employment-skills-program-enrollment-now-open-for-2025
📩 ចុះឈ្មោះតាមរយៈ៖ https://forms.gle/rdUyNQyvM9ufR4t27
កាលបរិច្ឆេទចុងក្រោយសម្រាប់ដាក់ពាក្យ៖ ២៦ មីនា ២០២៥

កុំបង្អង់ឱកាសនេះ—យើងខ្ញុំរង់ចាំពាក្យសុំរបស់អ្នក! 🚀
តើអ្នកចង់រៀន ឬបង្កើនជំនាញការបង្កើតគេហទំព័រ និង ការរចនា UX/UI (Website Development & UX/UI Design) ឬទេ?

ទទួលបានជំហានបន្ទាប់នៅក្នុងដំណើរសិក្សាឌីជីថលជាមួយវគ្គសិក្សាឥតគិតថ្លៃរបស់យើង ដែលត្រូវបានផ្តល់ជូនតាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញការងារឆ្នាំ ២០២៥! នេះជាអ្វីដែលអ្នកត្រូវដឹង៖

សេចក្តីពិពណ៌នាវគ្គសិក្សា – ទទួលបានការយល់ដឹងច្បាស់លាស់អំពីនូវអ្វីដែលវគ្គសិក្សាផ្តល់ជូន
កាលវិភាគសិក្សា – ការសិក្សាទាមទាឲ្យមានការចូលរួមពេញលេញនៅថ្ងៃអាទិត្យ សូមពិនិត្យមើលថាតើវាសមស្របទៅនឹងពេលវេលារបស់អ្នកឬទេ
លក្ខខណ្ឌសម្រាប់ចូលរួម – ពិនិត្យមើលលក្ខខណ្ឌដើម្បីធានាថាអ្នកមានសិទ្ធិចូលរួម
លទ្ធផលរំពឹងទុក – ពិនិត្យមើលថាតើវគ្គសិក្សានេះដំណើរការស្របនឹងគោលដៅសិក្សាឬអាជីពរបស់អ្នកឬទេ

📌 សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់យើង៖ https://www.sistersofcode.org/post/join-sisters-of-code-employment-skills-program-enrollment-now-open-for-2025
📩 ចុះឈ្មោះតាមរយៈ៖ https://forms.gle/rdUyNQyvM9ufR4t27
កាលបរិច្ឆេទចុងក្រោយសម្រាប់ដាក់ពាក្យ៖ ២៦ មីនា ២០២៥

យើងខ្ញុំរង់ចាំទទួលពាក្យសុំរបស់អ្នក! 🚀
3
🌟 អានសាររបស់អ្នកតំណាង Sisters of Code សម្រាប់ទិវាអន្តរជាតិនារី!

ជីវ ម៉េងជូ ជាអ្នកតំណាងរបស់ Sisters of Code ឆ្នាំ ២០២៤ ដោយគាត់បានផ្លាស់ប្តូរពីសិស្សក្នុងថ្នាក់រៀនកូដទៅជាគ្រូបង្រៀនថ្នាក់ផ្ទាល់ខ្លួន ដោយផ្ទេរចំណេះដឹងដែលបានទទួល។ នាងមានចំណូលចិត្តក្នុងការផ្តល់អំណាចដល់ស្ត្រីនៅគ្រប់ផ្នែកនៃជីវិត ទាំងការសិក្សា និង ការងារ។ ម៉េងជូ ជឿជាក់យ៉ាងមុតមាំថា ស្ត្រីមានសារៈសំខាន់ក្នុងការកសាងសេដ្ឋកិច្ចដែលរីកចម្រើន។ 🌍

នៅទិវាអន្តរជាតិនារីនេះ សូមយើងលើកស្ទួយគ្នាទៅវិញទៅមក ដើម្បីឈានទៅរកអនាគតភ្លឺស្វាង។ ជាមួយគ្នា យើងអាចសម្រេចបានគ្រប់យ៉ាង! 💖
4
🌟 Sisters of Code មានសេចក្តីរីករាយដែលបានចូលរួមក្នុងកម្មវិធី Fem Fest 2025: ទិវានារីអន្តរជាតិ!

នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ យើងនឹងរៀបចំសិក្ខាសាលាឥតគិតថ្លៃមួយលើប្រធានបទ «ក្មេងស្រីអាចសរសេរកូដបាន៖ ធ្វើឱ្យ Selfie របស់អ្នកមានចលនាជាមួយ Scratch!» - ជាវគ្គអនុវត្តផ្ទាល់ដែលត្រូវបានរចនាឡើងដើម្បីបំផុសគំនិត និងផ្តល់អំណាចដល់ក្មេងស្រីឱ្យចូលទៅក្នុងពិភពនៃការសរសេរកូដ។ អ្នកចូលរួមមិនចាំបាច់មានបទពិសោធន៍ទេ គ្រាន់តែយកភាពច្នៃប្រឌិត និងចិត្តរំភើបរបស់អ្នកមកជាមួយ!

លើសពីនេះទៅទៀត យើងនឹងមានពិព័រណ៍ស្តង់មួយនៅកន្លែងកម្មវិធី។ ចង់ដឹងអំពីវគ្គសិក្សាឥតគិតថ្លៃរបស់យើងសម្រាប់ក្មេងស្រី និងស្ត្រីឬទេ? សូមមកលេងស្តង់របស់យើងទាំងអសើគ្នា!

ព័ត៌មានលំអិត៖
🗓 កាលបរិច្ឆេទ៖ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
ម៉ោង៖ ១:០០ - ៥:០០ រសៀល
📍 ទីតាំង៖ Friends Future Factory (F3)

យើងរង់ចាំជួបអ្នកនៅទីនោះ និងអបអរស្ត្រីក្នុងវិស័យបច្ចេកវិទ្យាជាមួយគ្នា! 💖
2👍1
🌟 អានសាររបស់អ្នកតំណាង Sisters of Code សម្រាប់ទិវាអន្តរជាតិនារី!

ចៅ ជាលី ជាអ្នកតំណាងរបស់ Sisters of Code ឆ្នាំ ២០២៥ ដែលមិនត្រឹមតែមានចិត្តប្តេជ្ញាចំពោះការអភិវឌ្ឍជំនាញបច្ចេកវិទ្យារបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានលះបង់ក្នុងការជំរុញអ្នកដទៃឱ្យចូលរួមបំបែករបាំងយេនឌ័រក្នុងការអប់រំផ្នែកបច្ចេកវិទ្យាផងដែរ។
សម្រាប់ជាលី ទិវាអន្តរជាតិនារីគឺជាការរំលឹកពិសេសមួយដើម្បីអបអរការរីកចម្រើនរបស់ស្រ្តី ផ្តល់អំណាចដល់គ្នាទៅវិញទៅមក និងបន្តជំរុញសមភាពយេនឌ័រ។ 💪

សូមបន្តគាំទ្រនិងលើកកម្ពស់គ្នាទៅវិញទៅមករាល់ថ្ងៃ។ 💖 ជាមួយគ្នា យើងអាចផ្លាស់ប្តូរបាន។
4🎉1
🌸 អបអរសាទរទិវាអន្តរជាតិនារី! 🌸

ថ្ងៃនេះ យើងអបអរសាទរកម្លាំង ភាពរឹងមាំ និងសមិទ្ធផលរបស់ស្ត្រីនិងក្មេងស្រីនៅគ្រប់ទីកន្លែង។ រាល់បញ្ហាប្រឈមដែលជម្នះ និងរបាំងនីមួយៗដែលត្រូវបានបំបែក នាំយើងកាន់តែខិតជិតទៅនឹងពិភពលោកមួយដែលមានឱកាសគ្មានដែនកំណត់ គឺមនុស្សគ្រប់គ្នាទទួលបានឱកាសរីកចម្រើន។

ចំពោះស្ត្រីអស្ចារ្យទាំងអស់ដែលកំពុងកសាងអនាគត ភាពក្លាហាន ការប្តេជ្ញាចិត្ត​ និងការតស៊ូរបស់អ្នកបានបំផុសការផ្លាស់ប្តូរវិជ្ជមានជារៀងរាល់ថ្ងៃ។ សូមបន្តគាំទ្រនិងលើកកម្ពស់គ្នាទៅវិញទៅមក ដោយបង្កើតអនាគតមួយដែលសមភាពមិនមែនគ្រាន់តែជាគោលដៅនោះទេ ប៉ុន្តែជាការពិត។ 💜
5🎉1
នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ក្លឹបសរសេរកូដស្រ្តី (Sisters of Code) បានរៀបចំសិក្ខាសាលាដោយឥតគិតថ្លៃនៅក្នុងព្រឹត្តិការណ៍ Phnom Fem Fest ដោយសូមស្វាគមន៍សិស្សានុសិស្សគ្រប់វ័យឱ្យមកស្វែងយល់អំពីកម្មវិធី Scratch! 💻🚀

អ្វីដែលកាន់តែមានន័យនោះគឺការឃើញថាអ្នកចូលរួមភាគច្រើនជាសិស្សស្រីវ័យក្មេង។ ទោះបីជាពួកគេមួយចំនួនមិនធ្លាប់មានបទពិសោធន៍ជាមួយបច្ចេកវិទ្យាពីមុនមកក៏ដោយ ក៏ពួកគេបានចូលរួមក្នុងដំណើរការរៀនសូត្រដោយក្ដីរំភើបនិងចង់ដឹងចង់ឃើញយ៉ាងពេញទំហឹង។ 💖

ពួកយើងពិតជាមានសេចក្តីរីករាយដែលបានឃើញក្មេងស្រីៗស្វែងរកសក្តានុពលរបស់ខ្លួន និងចាប់ផ្តើមមានចំណាប់អារម្មណ៍លើវិស័យបច្ចេកវិទ្យា។ 👩‍💻

📢 សូមតាមដានបណ្តាញសង្គមរបស់យើងខ្ញុំ សម្រាប់ព័ត៌មានថ្មីៗបំផុតអំពីវគ្គសិក្សានិងសិក្ខាសាលាឥតគិតថ្លៃផ្សេងៗទៀតរបស់យើង!
4🎉1
🌟 សក្ខីកម្មរបស់សិស្ស​ - វគ្គសិក្សាបង្កើតគេហទំព័រ និងការរចនា UX/UI

ជួបជាមួយ ខុមសុីថា បូរមី ជាសិស្សបញ្ចប់ការសិក្សាឆ្នាំ២០២៤ នៃវគ្គសិក្សាបង្កើតគេហទំព័រ និងការរចនា UX/UI របស់យើង! តាមរយៈកម្មវិធីនេះ គាត់បានរៀនពីរបៀបបង្កើតគេហទំព័រដែលមានភាពងាយស្រួលប្រើប្រាស់ និងមានរូបភាពទាក់ទាញ ដោយប្រើប្រាស់ HTML, CSS និង Bootstrap ហើយក៏បានស្វែងយល់អំពីគោលការណ៍នៃការរចនាផងដែរ។ បន្ថែមពីជំនាញបច្ចេកទេស គាត់បានអភិវឌ្ឍជំនាញទន់ដ៏មានសារៈសំខាន់ និងទទួលបានការយល់ដឹងក្នុងការត្រៀមខ្លួនសម្រាប់អាជីព។

ប្រសិនបើអ្នកកំពុងស្វែងរកការអភិវឌ្ឍទាំងជំនាញបច្ចេកទេស និងជំនាញវិជ្ជាជីវៈនៅក្នុងបរិយាកាសដែលមានការគាំទ្រ វគ្គសិក្សានេះពិតជាសមស្របសម្រាប់អ្នក!

ℹ️ សម្រាប់ព័ត៌មានបន្ថែមអំពីវគ្គសិក្សា៖ https://www.sistersofcode.org/post/join-sisters-of-code-employment-skills-program-enrollment-now-open-for-2025
🔗 ដាក់ពាក្យតាមរយៈ៖ https://forms.gle/rdUyNQyvM9ufR4t27
📅 ដាក់ពាក្យត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥