កម្មវិធីអបអរសាទរដ៏មានអត្ថន័យ! 🎉🩷
យើងខ្ញុំមានមោទនភាពជាខ្លាំង ក្នុងការអបអរសាទរការបញ្ចប់ការសិក្សារបស់សិស្សានុសិស្សចំនួន ៦៥ នាក់ មកពីកម្មវិធី Sisters of Code Ambassadors ឆ្នាំ២០២៦! បន្ទាប់ពីឆ្លងកាត់ការសិក្សា ការសរសេរកូដ និងការរីកចម្រើនជាមួយគ្នាអស់ជាច្រើនសប្តាហ៍ ពេលនេះពួកគាត់បានបញ្ចប់ដំណើរការសិក្សាជាផ្លូវការ និងកំពុងឈានជើងចូលទៅក្នុងដំណាក់កាលថ្មីមួយទៀត ជាមួយនឹងជំនាញ និងទំនុកចិត្តកាន់តែរឹងមាំ។
កម្មវិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សានេះ ពោរពេញទៅដោយស្នាមញញឹម ភាពរីករាយ និងមោទនភាព ដោយមានការចូលរួមពីសំណាក់សិស្សានុសិស្ស គ្រូបង្រៀន មាតាបិតា និងដៃគូសហការទាំងអស់ ដែលបានជួយគាំទ្រពួកគាត់យ៉ាងសកម្មពេញមួយកម្មវិធី។
Sisters of Code ពិតជាមានមោទនភាពចំពោះប្អូនៗគ្រប់រូប។ 🌱✨
📌 អានព័ត៌មានបន្ថែមអំពីពិធីនេះនៅទីនេះ៖ https://www.sistersofcode.org/post/sisters-of-code-ambassadors-2026-graduation

❤3
សិស្សឆ្នើមទាំង ៤ រូប ប្រចាំកម្មវិធី Sisters of Code Ambassadors Program ឆ្នាំ២០២៦ 🌟
ការផ្ដល់ជូននូវការកោតសរសើរជាពិសេសសម្រាប់ប្អូនៗ សាម លក្ខណ៍ប្រពៃ, ភក្ដិ សុធារ៉ា, តឹក ឈុនហ័រ និង វ៉ាន់ សុខគាង ចំពោះការខិតខំប្រឹងប្រែង និងលទ្ធផលដ៏ឆ្នើមក្នុងកំឡុងពេលចូលរួមកម្មវិធីទាំងមូល។ 💕
លោកស្រី Natalja Rodionova ស្ថាបនិក Sisters of Code និង លោកស្រី ជីន ដាលីន អ្នកដឹកនាំគម្រោង Sisters of Code បានប្រគល់កាដូពិសេស និងវិញ្ញាបនបត្រជូនដល់ប្អូនៗម្នាក់ៗ ដើម្បីជាការទទួលស្គាល់ដោយមោទនភាពចំពោះការខិតខំប្រឹងប្រែង ភាពខ្ជាប់ខ្ជួន និងការតាំងចិត្តខ្ពស់ក្នុងការរៀនសូត្រ។
នេះគឺជាខណៈពេលដ៏ស័ក្តិសមបំផុតក្នុងការអបអរសាទរដល់សិស្សទាំង ៤ រូបនេះ និងសមិទ្ធផលដែលប្អូនៗសម្រេចបាន។ 🌟
📌 សូមអានលម្អិតនៅទីនេះ៖ https://www.sistersofcode.org/post/sisters-of-code-ambassadors-2026-graduation

❤1
អ្នកដឹកនាំក្លឹប Sisters of Code ថ្មី សម្រាប់ឆ្នាំ២០២៦ 🩷
សិស្សចំនួន ២២ រូប មកពីកម្មវិធី Sisters of Code Ambassadors ឆ្នាំ២០២៦ បានឈានជើងចូលទៅក្នុងដំណាក់កាលថ្មីជាផ្លូវការ ក្នុងនាមជាអ្នកដឹកនាំក្លឹបសរសេរកូដ (Sisters of Code Clubs Leaders) ប្រចាំឆ្នាំ២០២៦។✨
នៅក្នុងខណៈពេលដ៏មានអត្ថន័យនៃពិធីនេះ លោកស្រី Natalja Rodionova បានប្រគល់ «ក្រមាខ្មែរ» ជូនដល់ប្អូនៗម្នាក់ៗ ដែលជាកាយវិការដ៏សាមញ្ញតែពោរពេញដោយអត្ថន័យ ដើម្បីបង្ហាញពីការកោតសរសើរចំពោះការខិតខំប្រឹងប្រែង ការរីកចម្រើន និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងកំឡុងពេលកន្លងមក។
ពីសិស្សដែលធ្លាប់តែសិក្សា ក្លាយជាអ្នកដឹកនាំនាពេលនេះ ពួកគេបានត្រៀមខ្លួនជាស្រេចក្នុងការណែនាំ និងផ្តល់កម្លាំងចិត្តដល់យុវតីដទៃទៀត ដែលទើបតែចាប់ផ្តើមបោះជំហានលើវិស័យបច្ចេកវិទ្យា។ 🌱
👉 សូមអានលម្អិតនៅទីនេះ៖ https://www.sistersofcode.org/post/sisters-of-code-ambassadors-2026-graduation

❤2
👉 អាហារូបករណ៍ ១០០% សម្រាប់សិស្សស្រី អាយុពី ១០ ដល់ ១៨ ឆ្នាំ
Sisters of Code កំពុងផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃ សម្រាប់សិស្សស្រីដែលមានអាយុចន្លោះពី ១០ ដល់ ១៨ ឆ្នាំ ដើម្បីចូលរួមក្នុង Sisters of Code Clubs ដែលជាកម្មវិធីបណ្ដុះបណ្ដាលជំនាញសរសេរកូដ និងជំនាញឌីជីថលរយៈពេល ១៨ សប្ដាហ៍ រៀបចំឡើងក្នុងគោលបំណងជួយឱ្យយុវតីកសាងទំនុកចិត្ត ភាពច្នៃប្រឌិត និងជំនាញបច្ចេកវិទ្យា។
📍 ថ្នាក់រៀនផ្ទាល់ មាននៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង។
💻 ថ្នាក់រៀនអនឡាញ ក៏មានបើកទទួលសិស្សស្រីនៅទូទាំងប្រទេសកម្ពុជាផងដែរ។
មិនថាអ្នកជាសិស្សានុសិស្ស អាណាព្យាបាល ឬលោកគ្រូអ្នកគ្រូ ដែលកំពុងស្វែងរកឱកាសសិក្សាដ៏មានន័យសម្រាប់យុវតីនោះទេ កម្មវិធីនេះនឹងផ្ដល់នូវបរិយាកាសសិក្សាដែលជំរុញទឹកចិត្ត និងការគាំទ្រ ដែលសិស្សអាចស្វែងយល់ពីការសរសេរកូដ ចំណេះដឹងផ្នែកឌីជីថល ការងារក្រុម និងជំនាញភាពជាដឹកនាំ ដោយមិនគិតថ្លៃ។
🗓 ថ្ងៃផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦
🔗 ចុះឈ្មោះនៅទីនេះ៖ https://forms.gle/WyZThBGFreJ9S3x18
🔗 ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/join-sisters-of-code-clubs-2026

❤5
វគ្គចែករំលែកព័ត៌មានអំពីកម្មវិធី Sisters of Code Clubs នៅ សាលាចំណេះដឹងទូទៅនិងបច្ចេកទេស ឯកជន អេសុីធី (ACT)✨
កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារ Sisters of Code មានសេចក្តីសោមនស្សយ៉ាងខ្លាំង ដែលបានចុះទៅកាន់សាលាAcademy of Careers and Technology (ACT) ដើម្បីចែករំលែកព័ត៌មានបន្ថែមអំពីកម្មវិធី Sisters of Code Clubs! 👩💻
តាមរយៈវេទិកានេះ សិស្សស្រីៗមានឱកាសសិក្សាបន្ថែមពីកម្មវិធីបណ្តុះបណ្តាលជំនាញកូដ និងជំនាញឌីជីថលដោយឥតគិតថ្លៃរបស់យើង ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពយុវតីក្នុងវិស័យបច្ចេកវិទ្យា!
📢 កម្មវិធី Sisters of Code Clubs សម្រាប់ឆ្នាំ២០២៦ ចាប់ផ្តើមទទួលពាក្យចូលរៀនហើយ!
📍 ថ្នាក់រៀនផ្ទាល់ មាននៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង។
🌐 ថ្នាក់រៀនអនឡាញ ក៏មានសម្រាប់សិស្សស្រីនៅទូទាំងប្រទេសកម្ពុជា។
📝 សូមអានព័ត៌មានបន្ថែមក្នុង Blog Post ដើម្បីស្វែងយល់ពីលក្ខខណ្ឌនៃការជ្រើសរើស និងកាលវិភាគសិក្សា។
⏰ ថ្ងៃផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦
🔗 ចុះឈ្មោះនៅទីនេះ៖ https://forms.gle/WyZThBGFreJ9S3x18
📖 អានព័ត៌មានក្នុង៖ https://www.sistersofcode.org/post/join-sisters-of-code-clubs-2026

🙌🏼 កម្មវិធី Changemakers Roadshow ដែលជាកម្មវិធីដែលយើងនឹងចុះទៅផ្សព្វផ្សាយ រួមទាំងជ្រើសរើសអ្នកចូលរួមនេះ នឹងបញ្ចូលសកម្មភាព រួមមាន ការរៀនសូត្រ ការបំផុសគំនិត និងការចូលរួម ដើម្បីធានាថាអ្នកចូលរួមយល់ច្បាស់អំពីកម្មវិធី និងមានការលើកទឹកចិត្ត ក្នុងការដាក់ពាក្យចូលរួម។
⚠️ ចុះឈ្មោះឥឡូវនេះសម្រាប់អ្នកនៅភ្នំពេញ៖ https://forms.gle/1dryTGvAK3i2aXoX8
ℹ️ ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://phnompenh.impacthub.net/works/changemakers-2026/
=====
កម្មវិធី Changemakers Program 2026 គឺជាកិច្ចសហការរវាងអង្គការភ្លែនអន្តរជាតិកម្ពុជា, អ៉ីមផេកហាប់ភ្នំពេញ និង ក្រសួងកិច្ចការនារី (MoWA) ដើម្បីបង្កើតប្រព័ន្ធអេកូស៊ីស្ទឹមដែលមានភាពរឹងមាំ និង អាចអភិវឌ្ឍបានយូរអង្វែង ដើម្បីផ្តល់អំណាចដល់ក្មេងស្រី និងស្ត្រីវ័យក្មេងទូទាំងប្រទេសកម្ពុជា។ កម្មវិធីនេះត្រូវបានអនុវត្តជាមួយ មជ្ឈមណ្ឌល អភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្រ្តី (WEE-Center) និង មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី (WDCs) នៅ ភ្នំពេញ, សៀមរាប, រតនគិរី និងស្ទឹងត្រែង ដើម្បីធានាថាមានការចូលរួម និងភាពជាម្ចាស់នៅក្នុងតំបន់ពួកគាត់យ៉ាងរឹងមាំ។

📚 កាលវិភាគសិក្សាសម្រាប់កម្មវិធី Sisters of Code Clubs ឆ្នាំ២០២៦!
កម្មវិធី Sisters of Code Clubs ឆ្នាំ២០២៦ ចាប់ផ្តើមទទួលពាក្យសុំចូលរៀនហើយ! នេះគឺជាវគ្គបណ្តុះបណ្តាលជំនាញសរសេរកូដ និងជំនាញឌីជីថល រយៈពេល ១៨ សប្តាហ៍ ដែលរៀបចំឡើងយ៉ាងពិសេសសម្រាប់សិស្សស្រីដែលមានអាយុចន្លោះពី ១០ ដល់ ១៨ ឆ្នាំ។
✨ ថ្នាក់សិក្សាផ្ទាល់ មាននៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង។
💻 ថ្នាក់សិក្សាតាមអនឡាញ ក៏មានផ្តល់ជូនផងដែរ សម្រាប់សិស្សានុសិស្សដែលចង់សិក្សាពីគេហដ្ឋាន។
សូមពិនិត្យមើលរូបភាពខាងលើ ដើម្បីជ្រើសរើសកាលវិភាគសិក្សាដែលសមស្របបំផុតសម្រាប់អ្នក!
🗓 ឈប់ទទួលពាក្យ៖ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦
🔗 ចុះឈ្មោះឥឡូវនេះ៖ https://forms.gle/WyZThBGFreJ9S3x18
📖 ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/join-sisters-of-code-clubs-2026