Sisters of Code
1.03K subscribers
1.46K photos
3 videos
411 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
សូមអបអរសាទរចំពោះបេក្ខនារីដែលត្រូវបានជ្រើសរើស 🎉

Sisters of Code មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសឈ្មោះសិស្សដែលត្រូវបានជ្រើសរើសសម្រាប់ កម្មវិធីជំនាញការងារឆ្នាំ ២០២៦ (Employment Skills Program 2026)។

បន្ទាប់ពីឆ្លងកាត់ដំណើរការជ្រើសរើសយ៉ាងស្វិតស្វាញ យើងបានរកឃើញសិស្សចំនួន ៣៤ នាក់ ដើម្បីចូលរួមក្នុងវគ្គសិក្សា ការអភិវឌ្ឍគេហទំព័រ និង ការរចនាUX/UI និងសិស្សចំនួន ៣៣ នាក់ទៀត សម្រាប់ចូលរួមវគ្គសិក្សា សហគ្រិនភាពឌីជីថល និងការទីផ្សារឌីជីថល។ បេក្ខនារីម្នាក់ៗសុទ្ធតែបានបង្ហាញនូវភាពច្នៃប្រឌិត សក្តានុពល និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍជំនាញឌីជីថលជាក់ស្តែង។ សូមអបអរសាទរចំពោះជោគជ័យដែលអ្នកទាំងអស់គ្នាខិតខំសម្រេចបាន! 👏

យើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បេក្ខនារីទាំងអស់ ដែលបានដាក់ពាក្យ និងបង្ហាញនូវការចាប់អារម្មណ៍ ក៏ដូចជាការខិតខំប្រឹងប្រែង។ យើងខ្ញុំសូមលើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នាបន្តតាមដានព័ត៌មាន ដើម្បីចូលរួមក្នុងកម្មវិធីផ្សេងៗទៀតរបស់យើងនាពេលអនាគត។ 🥰💻🤝

#SistersOfCode #EmploymentSkillsProgram2026 #DigitalSkills #WebsiteDevelopment #UXUIDesign #DigitalEntrepreneurship #DigitalMarketing
12
សេចក្តីជូនដំណឹង ស្តីពី ការរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២៦ (International Girls in ICT Day 2026)”
---
សូមចុចអាន៖ https://go.gov.kh/mptc/k0sxhy

#posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia
*****
ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

📲 ទាញយក MPTC Speed Test: iOS | Android
🤔 តើការដែលក្មេងស្រីចូលរួមបង្កើតបញ្ញាសិប្បនិម្មិតនៅកម្ពុជា មានន័យយ៉ាងដូចម្តេច?

លោកស្រី Natalja Rodionova ស្ថាបនិក​ Sisters of Code និងនាយិកាគ្រប់គ្រង វិទ្យាស្ថាន IT Academy STEP Cambodia បានចែករំលែកនូវទស្សនៈមួយថា៖ «បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតភាគច្រើនដែលចូលមកកម្ពុជា មិនត្រូវបានបង្កើតឡើងដោយគិតគូរពីស្ត្រីកម្ពុជានោះទេ។ វាត្រូវបានបង្កើតឡើងដោយមនុស្សដែលប្រហែលជាមិនដែលគិតថា តើស្ត្រីនៅខេត្តសៀមរាប តាកែវ ឬរាជធានីភ្នំពេញ នឹងប្រើប្រាស់វាយ៉ាងដូចម្តេចខ្លះ»។

លោកស្រីបានបន្តថា៖ «ក្មេងស្រីដែលរៀនសូត្រពីការបង្កើតបញ្ញាសិប្បនិម្មិតគឺជាអ្នកផ្លាស់ប្តូរតថភាពនេះ។» 💡

ប្រសិនបើអ្នកជឿជាក់លើអនាគតបែបនេះ យើងរីករាយនឹងអញ្ជើញអ្នកឱ្យចូលរួមជាមួយយើងក្នុងព្រឹត្តិការណ៍អបអរសាទរ ទិវាអន្តរជាតិក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅកម្ពុជា។ 🚀

📅 ថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦
🕑 ម៉ោង ២:០០ រសៀល – ៤:៣០ ល្ងាច
📍 ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

🔗 តំណភ្ជាប់ចុះឈ្មោះ៖ https://forms.gle/3yPepYsqbGV3Vwtm7
1
🌱 តើក្មេងស្រីអាចចូលរួមចំណែកយ៉ាងដូចម្តេចក្នុងការរៀបចំអនាគតនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅកម្ពុជា?

លោកស្រី តាន់ សុដានី ប្រធាននាយកដ្ឋានគោលនយោបាយបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចែករំលែកនូវទស្សនៈដ៏ស៊ីជម្រៅមួយដូចខាងក្រោម៖

«ខណៈពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងថា ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃ AI អាចមើលរំលងគុណតម្លៃសំខាន់ៗរបស់មនុស្សជាតិ ដូចជាក្តីមេត្តា ភាពសប្បុរស និងការយល់ចិត្ត ការរួមចំណែករបស់ស្ត្រី ដែលជាទូទៅមានគុណតម្លៃទាំងនេះពីធម្មជាតិ អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំបច្ចេកវិទ្យានាពេលអនាគត។»

យើងមានកិត្តិយសយ៉ាងខ្លាំង ដែលលោកស្រី តាន់ សុដានី នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងព្រឹត្តិការណ៍អបអរសាទរឆ្នាំនេះ ដើម្បីចែករំលែកនូវចំណេះដឹង និងបទពិសោធន៍អំពីតួនាទីរបស់ក្មេងស្រីក្នុងការអភិវឌ្ឍវិស័យ AI នៅប្រទេសកម្ពុជា។

📅 ថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦
🕑 ម៉ោង ២:០០ រសៀល – ៤:៣០ រសៀល
📍 ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC)

🔗 តំណភ្ជាប់ចុះឈ្មោះ៖ https://forms.gle/3yPepYsqbGV3Vwtm7
💡 ហេតុអ្វីបានជាក្មេងស្រីគួរតែមានវត្តមានក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត?

លោកស្រី ជីន ដាលីន អ្នកដឹកនាំគម្រោង Sisters of Code បានចែករំលែកថា៖ «ក្មេងស្រីមានទាំងការច្នៃប្រឌិត ការចង់ដឹងចង់ឃើញ និងការអត់ធ្មត់ ដែលជាចំណុចសំខាន់ក្នុងការចូលរួមបង្កើតបញ្ញាសិប្បនិម្មិតឱ្យឆ្លុះបញ្ចាំងពីតម្រូវការសង្គមរបស់យើងពិតប្រាកដ។ នៅពេលពួកគេឈានជើងចូលក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ពួកគេមិនមែនត្រឹមតែជាអ្នកប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែគឺជាអ្នកបង្កើតវាឡើង ហ៊ានដាក់ជាសំណួរលើអ្វីដែលធ្លាប់តែមានពីមុន និងជួយបើកឱកាសឱ្យអ្នកដទៃផងដែរ។»

ចូលរួមជាមួយយើង ដើម្បីអបអរសាទរទិវាអន្តរជាតិក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍​និងព័ត៌មាន នៅកម្ពុជា! 🚀

📅 ថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦
🕑 ម៉ោង ២:០០ រសៀល – ៤:៣០ ល្ងាច
📍 ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC)

🍪 អ្នកទាំងអស់គ្នាអាចមកដល់ទីតាំងចាប់ពីម៉ោង ១:០០ រសៀល ដើម្បីរៀបចំខ្លួន និងទទួលទានអាហារសម្រន់ មុនពេលកម្មវិធីចាប់ផ្តើម!

🔗 តំណភ្ជាប់ចុះឈ្មោះ៖ https://forms.gle/3yPepYsqbGV3Vwtm7
🌐 តើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតកំពុងជួយឱ្យការរៀនសរសេរកម្មវិធី (Programming) កាន់តែងាយស្រួលសម្រាប់មនុស្សគ្រប់គ្នាដោយរបៀបណា?

លោកស្រី សំណាង វិធាវី ប្រធានផ្នែកបច្ចេកវិទ្យា (CTO) នៃក្រុមហ៊ុន SoulAdvisor បានចែករំលែកទស្សនៈថា៖

«កាលពីមុន យើងមានភាសាកូដកម្រិតទាប និងកម្រិតខ្ពស់។ ប៉ុន្តែឥឡូវនេះ យើងមានបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែលប្រើប្រាស់ភាសាមនុស្សធម្មតាដើម្បីបញ្ជាបាន។ ការសរសេរកូដបានក្លាយជាកិច្ចការដែលងាយស្រួលជាងពេលណាៗទាំងអស់ រហូតដល់អ្នកណាក៏អាចធ្វើបានដែរ។»

លោកស្រី វិធាវី គឺជាអ្នកជំនាញដែលមានបទពិសោធន៍ជាង ១០ ឆ្នាំ ក្នុងការអភិវឌ្ឍកម្មវិធីវេបសាយ (Full-stack Developer)។ គាត់នឹងចូលរួមធ្វើបទបង្ហាញយ៉ាងពិសេសអំពីរបៀបដែលបញ្ញាសិប្បនិម្មិតកំពុងផ្លាស់ប្តូរវិធីសាស្ត្រដែលមនុស្សរៀន និងអនុវត្តការសរសេរកូដ។

សូមអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍អបអរសាទរ ទិវាអន្តរជាតិក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៅកម្ពុជា!

📅 ថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦
🕑 ម៉ោង ២:០០ រសៀល – ៤:៣០ រសៀល
📍 ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC)

🔗 តំណភ្ជាប់ចុះឈ្មោះ៖ https://forms.gle/3yPepYsqbGV3Vwtm7
សួស្ដីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ពី Sisters of Code! 🇰🇭

យើងខ្ញុំសូមជូនពរឱ្យបងប្អូនទាំងអស់គ្នា ធ្វើដំណើរទៅទីជិតទីឆ្ងាយប្រកបដោយសុវត្ថិភាព និងបានជួបជុំគ្រួសារយ៉ាងរីករាយ និងកក់ក្ដៅបំផុត។ 🏡🩷

សូមឱ្យឆ្នាំថ្មីនេះ ក្លាយជាឆ្នាំនៃសន្តិភាព សុភមង្គល និងជោគជ័យថ្មីៗជាបន្តបន្ទាប់ទៀត! 🎉
4
ទិវាអន្តរជាតិ “​ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន” នឹងមកដល់ក្នុងរយៈពេល ៨ ថ្ងៃទៀត! 🎉

សូមចូលរួមជាមួយយើងក្នុង ទិវាអន្តរជាតិ ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៅក្នុងប្រទេសកម្ពុជា ដើម្បីទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖

ស្វែងយល់ពីរបៀបដែលក្មេងស្រីអាចដើរតួនាទីយ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យ AI ក្នុងប្រទេសកម្ពុជា
ស្វែងយល់ឱកាសការងារ និងវិថីឆ្ពោះទៅរកអាជីពក្នុងវិស័យបច្ចេកវិទ្យាឌីជីថល
ទស្សនាការបង្ហាញការសរសេរកូដផ្ទាល់ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យា AI

📅 ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦
🕑 ម៉ោង ២:០០ រសៀល – ៤:៣០ រសៀល
📍 ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

🎟 ព្រឹត្តិការណ៍អបអរសាទរនេះបើកជូនសាធារណជនចូលរួមដោយសេរី។ អ្នកចូលរួមគួរមកដល់ទីតាំងកម្មវិធីចាប់ពីម៉ោង ១:០០ រសៀលតទៅ​។

🔗 តំណភ្ជាប់ចុះឈ្មោះ៖ https://forms.gle/3yPepYsqbGV3Vwtm7
📖 ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/join-us-for-girls-in-ict-day-2026-in-phnom-penh
💬 កិច្ចពិភាក្សាស្តីពី៖ "ស្ត្រីក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត៖ បទពិសោធន៍ពិត និងឱកាសពិតប្រាកដ"

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ យើងមានសេចក្តីសោមនស្សក្នុងការអញ្ជើញស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា មកពីបណ្ដាវិស័យចម្រុះ រួមមាន ស្ថាប័នក្រសួង វិស័យឯកជន និងអង្គការយុវជន។

សូមចូលរួមជាមួយយើងដើម្បីស្ដាប់បទពិសោធន៍ពីស្ត្រីដែលកំពុងចូលរួមយ៉ាងសកម្មក្នុងការរៀបចំអនាគតនៃបច្ចេកវិទ្យា ស្វែងរកឱកាសក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនិងទទួលយកការបំផុសគំនិតពីដំណើរជីវិតឆ្ពោះទៅរកភាពជោគជ័យរបស់ពួកគាត់។ ☺️

📅 កាលបរិច្ឆេទ៖ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦
🕑 ម៉ោង៖ ២:០០ រសៀល ដល់ ៤:៣០ រសៀល
📍 ទីកន្លែង៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

🎟 ព្រឹត្តិការណ៍អបអរសាទរនេះបើកជូនសាធារណជនចូលរួមដោយសេរី។ អ្នកចូលរួមគួរមកដល់ទីកន្លែងកម្មវិធីចាប់ពីម៉ោង ១:០០ រសៀលតទៅ។

🔗 តំណភ្ជាប់ចុះឈ្មោះ៖ https://forms.gle/3yPepYsqbGV3Vwtm7
📖 ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/join-us-for-girls-in-ict-day-2026-in-phnom-penh
1
សូមណែនាំវាគ្មិនសម្រាប់កិច្ចពិភាក្សាអំពី «ស្ត្រីក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត»! 💬

កញ្ញា ជា ច័ន្ទតារា គឺជាអ្នកជំនាញផ្នែកក្លោដ និងបញ្ញាសិប្បនិម្មិត (Cloud and AI Specialist) នៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលគាត់កំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញបរិវត្តកម្មឌីជីថលនៅកម្ពុជា។ គាត់មានឆន្ទៈខ្ពស់ក្នុងវិស័យអប់រំ និងការផ្តល់ប្រឹក្សាណែនាំ ដោយគាត់តែងតែជួយគាំទ្រដល់យុវជនដែលមានទេពកោសល្យ និងតស៊ូមតិដើម្បីបង្កើនការចូលរួមរបស់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យា។ 👩‍💻

សូមចូលរួមជាមួយយើងក្នុងកម្មវិធីអបអរសាទរ ទិវាអន្តរជាតិ «ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន» នៅប្រទេសកម្ពុជា នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០ រសៀល ដល់ ៤:៣០ រសៀល នៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីស្ដាប់ការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួន និងទស្សនៈវិស័យល្អៗពីគាត់។

🔗 តំណភ្ជាប់ចុះឈ្មោះ៖ https://forms.gle/3yPepYsqbGV3Vwtm7
📖 ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/join-us-for-girls-in-ict-day-2026-in-phnom-penh
2
ឱកាសចុងក្រោយក្នុងការក្លាយជាអ្នកដឹកនាំក្លឹប Sisters of Code! 👩‍💻

ថ្ងៃនេះគឺជាថ្ងៃចុងក្រោយហើយ សម្រាប់អ្នកដែលចង់ដាក់ពាក្យក្លាយជាអ្នកដឹកនាំក្លឹបសិក្សា Sisters of Code។ ប្រសិនបើអ្នកមានឆន្ទៈខ្ពស់ក្នុងវិស័យបច្ចេកវិទ្យា និងចង់ចែករំលែកបទពិសោធន៍ ក៏ដូចជាជំនាញផ្សេងៗទៅកាន់សិស្សស្រីដទៃទៀតនោះ នេះគឺជាឱកាសដែលអ្នកមិនគួររំលងឡើយ។

សូមដាក់ពាក្យឥឡូវនេះ ដើម្បីចូលរួមក្នុងសហគមន៍ដែលជួយជំរុញសក្តានុពលក្មេងស្រីឱ្យរីកចម្រើន បង្កើតអ្វីដែលថ្មី និងក្លាយជាអ្នកដឹកនាំក្នុងវិស័យបច្ចេកវិទ្យា។

📢 លក្ខខណ្ឌ៖ ឱកាសនេះផ្ដល់ជូនផ្ដាច់មុខសម្រាប់តែ Sisters of Code Ambassadors គ្រប់ជំនាន់តែប៉ុណ្ណោះ។
ឈប់ទទួលពាក្យ៖ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ (ម៉ោង ១១:៥៩ យប់)
🔗 ដាក់ពាក្យនៅទីនេះ៖ https://forms.gle/xqU8U6J6B9Zf5zTH9​​​
1
សូមណែនាំវាគ្មិនសម្រាប់កិច្ចពិភាក្សាអំពី «ស្ត្រីក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត»! 💬

យើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ កញ្ញា ស៊ាត ឈុនឡាយ ដែលជាគ្រូបង្គោលថ្នាក់តំបន់នៃកម្មវិធី AI Ready ASEAN, ទីប្រឹក្សាជាន់ខ្ពស់នៅ DS Education និងជាទីប្រឹក្សានៃក្រុមប្រឹក្សាយោបល់យុវជនអង្គការសហប្រជាជាតិ (UNYAP)។ កញ្ញាគឺជាបុគ្គលដែលមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការផ្លាស់ប្តូរទិដ្ឋភាពអប់រំនៅកម្ពុជា តាមរយៈការច្នៃប្រឌិត និងបច្ចេកវិទ្យា។ 👩‍💻

សូមចូលរួមជាមួយយើងក្នុងកម្មវិធីអបអរសាទរ ទិវាអន្តរជាតិ «ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន» នៅប្រទេសកម្ពុជា នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០ រសៀល ដល់ ៤:៣០ រសៀល នៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីស្ដាប់ការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួន និងទស្សនៈវិស័យល្អៗពីគាត់។

🎟 ព្រឹត្តិការណ៍អបអរសាទរនេះបើកជូនសាធារណជនចូលរួមដោយសេរី។ អ្នកចូលរួមគួរមកដល់ទីកន្លែងកម្មវិធីចាប់ពីម៉ោង ១:០០ រសៀលតទៅ។

🔗 តំណភ្ជាប់ចុះឈ្មោះ៖ https://forms.gle/3yPepYsqbGV3Vwtm7
📖 ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/join-us-for-girls-in-ict-day-2026-in-phnom-penh
3
លទ្ធផលបេក្ខជនជាប់ជម្រុះ​ សម្រាប់ដឹកនាំក្លឹប Sisters of Code ឆ្នាំ២០២៦

យើងខ្ញុំមានសេចក្តីរីករាយក្នុងការប្រកាស សិស្សានុសិស្សចំនួន ៣៥ រូប ត្រូវបានជ្រើសរើសចូលទៅកាន់វគ្គសម្ភាសន៍ ដើម្បីក្លាយជាអ្នកដឹកនាំក្លឹប (Club Leaders) របស់ Sisters of Code សម្រាប់ឆ្នាំ២០២៦ 🎉

សម្រាប់បេក្ខជនដែលមានឈ្មោះក្នុងបញ្ជីខាងក្រោម សូមមេត្តាពិនិត្យមើល ប្រអប់សារអ៊ីមែលរបស់អ្នក ដើម្បីទទួលបានកាលវិភាគសម្ភាសន៍ និងព័ត៌មានលម្អិតផ្សេងៗ។ 📩

ប្រសិនបើឃើញឈ្មោះក្នុងបញ្ជី ប៉ុន្តែមិនទាន់ទទួលបានអ៊ីមែលទេ សូមប្រញាប់ទាក់ទងមកក្រុមការងារយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំជួយពិនិត្យជូន។

ចំពោះសិស្សានុសិស្សដែលមិនបានជាប់ឆ្នាំនេះ សូមកុំបាក់ទឹកចិត្តអីណា៎! យើងខ្ញុំបានទទួលពាក្យសុំច្រើនលើសលប់ ហើយយើងពិតជាអរគុណខ្លាំងមែនទែនចំពោះការខិតខំប្រឹងប្រែង និងការចាប់អារម្មណ៍លើកម្មវិធីនេះ។ សូមបន្តតាមដានគេហទំព័ររបស់យើងខ្ញុំ ដើម្បីទទួលបានឱកាសចូលរួមវគ្គបណ្តុះបណ្តាលឥតគិតថ្លៃជាច្រើនទៀតនាពេលខាងមុខ
9
សូមណែនាំវាគ្មិនសម្រាប់កិច្ចពិភាក្សាអំពី «ស្ត្រីក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត»! 💬

ជួបជាមួយ លោកស្រី សំណាង វិធាវី ប្រធានផ្នែកបច្ចេកវិទ្យា នៅ SoulAdvisor ។ ជាមួយនឹងបទពិសោធន៍ជាងមួយទសវត្សរ៍ក្នុងនាមជា Full-stack Developer លោកស្រីបានបង្កើតកម្មវិធីវេបសាយដែលអាចពង្រីកវិសាលភាពបាន និងបានបង្កើតនូវដំណោះស្រាយឌីជីថលប្រកបដោយអត្ថន័យជាច្រើន។

នៅក្នុងឱកាសអបអរសាទរទិវាអន្តរជាតិ "ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន" ឆ្នាំនេះ លោកស្រី វិធាវី នឹងមកចែករំលែកអំពីដំណើរក្នុងវិស័យបច្ចេកវិទ្យា ក៏ដូចជាទស្សនៈផ្ទាល់ខ្លួនអំពីរបៀបដែលបញ្ញាសិប្បនិម្មិត (AI) កំពុងផ្លាស់ប្តូររបៀបដែលយើងរៀនសូត្រ បង្កើតថ្មី និងច្នៃប្រឌិត។

🎟 ព្រឹត្តិការណ៍អបអរសាទរនេះបើកជូនសាធារណជនចូលរួមដោយសេរី។ អ្នកចូលរួមគួរមកដល់ទីកន្លែងកម្មវិធីចាប់ពីម៉ោង ១:០០ រសៀលតទៅ។

🔗 តំណភ្ជាប់ចុះឈ្មោះ៖ https://forms.gle/3yPepYsqbGV3Vwtm7
📖 ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/join-us-for-girls-in-ict-day-2026-in-phnom-penh
Media is too big
VIEW IN TELEGRAM
🚀 ចូលរួមដោយសេរី!ក្នុងព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២៦ (International Girls in ICT Day 2026)” ក្រោមប្រធានបទ “ក្មេងស្រីចូលរួមបង្កើតបញ្ញាសិប្បនិម្មិតដើម្បីការអភិវឌ្ឍនៅកម្ពុជា”
---
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការជាមួយ វិទ្យាស្ថាន អាយធី អេឃើដឺមី ស្ទេប កម្ពុជា (IT Academy STEP Cambodia) ក្លឹបសរសេរកូដស្រ្តី (Sisters of Code) រួមជាមួយអង្គការដៃគូពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២៦ (International Girls in ICT Day 2026)” ក្រោមប្រធានបទ “ក្មេងស្រីចូលរួមបង្កើតបញ្ញាសិប្បនិម្មិតដើម្បីការអភិវឌ្ឍនៅកម្ពុជា”។

អ្វីដែលអ្នកនឹងទទួលបានពីកម្មវិធី៖
- ការបង្ហាញស្នាដៃពិតៗ៖ ទស្សនាការធ្វើបទបង្ហាញអំពីការសរសេរកូដ (Coding) ដោយប្រើប្រាស់ AI ជាជំនួយការឆ្លាតវៃពីសំណាក់យុវតីឆ្នើម។
- កិច្ចពិភាក្សាតុមូល៖ ជួបជាមួយវាគ្មិនជំនាញក្នុងប្រធានបទ “ស្ត្រីក្នុងវិស័យ AI” ដើម្បីស្វែងយល់ពីឱកាស និងអនាគតនៃបច្ចេកវិទ្យានៅកម្ពុជា។
- បណ្តាញទំនាក់ទំនង៖ ជួបពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ជាមួយអ្នកជំនាញ និងយុវជនដែលមានចំណូលចិត្តដូចគ្នា។

📅 ព័ត៌មានលម្អិតនៃកម្មវិធី៖
- កាលបរិច្ឆេទ៖ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦
- ម៉ោង៖ ១៤:០០ នាទីរសៀល
- ទីតាំង៖ សាលប្រជុំធំ ជាន់ទី៣ ទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ទីតាំង: https://go.gov.kh/mptc/maps)
- បើកជូនសាធារណជនចូលរួមដោយសេរី

🚀 ចុះឈ្មោះឥឡូវនេះ ដើម្បីទទួលបានកន្លែងអង្គុយ៖
🔗 តំណភ្ជាប់ចុះឈ្មោះ៖ https://go.gov.kh/mptc/girlict
📞 សម្រាប់ព័ត៌មានបន្ថែម៖
📧 អ៊ីមែល៖ song_l@itstep.org
📱 ទូរសព្ទ៖ 085 777 520

#posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia
*****
ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

📲 ទាញយក MPTC Speed Test: iOS | Android
1👍1