Sisters of Code
1.03K subscribers
1.46K photos
3 videos
411 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
Applications are now open for the 2026 LeadNext: Ambassadors for a Global Future fellowship!

Ready to create lasting impact across borders and sectors?
Step into global leadership with LeadNext—TAF’s flagship youth fellowship program equipping emerging leaders (ages 18-25) from across Asia-Pacific and the United States with the skills, networks, and global perspective to turn ideas into action for the 21st century.

What the fellowship offers:
Virtual leadership training and expert-led masterclasses
One-on-one mentorship
In-person participation in the Global Leaders Summit in the United States
Don’t miss this opportunity to grow, connect, and lead.

📅 Fellowship period: June-September 2026
🗓️ Applications close on May 5, 2026
🔗 Learn more and apply: https://asiafoundation.org/call-for-applications-2026.../

#EducationAndLeadership #LeadNext2026 #LeadEx #Philippines #Fellowship
ចូលរួមអបអរសាទរទិវាអន្ករជាតិក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានជាមួយ Sisters of Code! 🎉

ក្រោមប្រធានបទ ”ក្មេងស្រីចូលរួមបង្កើតបញ្ញាសិប្បនិម្មិតសម្រាប់ការអភិវឌ្ឍនៅកម្ពុជា” អ្នកចូលរួមនឹងបានស្តាប់ការចែករំលែកបទពិសោធន៍ពីអ្នកជំនាញបច្ចេកវិទ្យាជាស្ត្រីឈានមុខ ទស្សនាការបង្ហាញពីរបៀបដែលយុវតីបង្កើតគេហទំព័រដោយប្រើជំនួយពី AI និងទទួលបានការបំផុសគំនិតពីដំណើរជីវិតជោគជ័យរបស់ស្រ្តីជាអ្នកជំនាញផ្នែក AI និងបច្ចេកវិទ្យាជាច្រើនរូប។ 👩‍💻

ព័ត៌មានលម្អិត៖
📅 កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦
ម៉ោង៖ ២:០០ រសៀល – ៤:៣០ រសៀល
📍 ទីតាំង៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC)
🇰🇭 ភាសា៖ ភាសាខ្មែរ
👥 ការចូលរួម៖ ដោយឥតគិតថ្លៃសម្រាប់សាធារណជនទាំងអស់

ចុះឈ្មោះឥឡូវនេះដើម្បីរក្សាទុកកន្លែងរបស់អ្នក!
🔗 តំណភ្ជាប់ចុះឈ្មោះ៖ https://forms.gle/3yPepYsqbGV3Vwtm7
📖 ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/join-us-for-girls-in-ict-day-2026-in-phnom-penh
1
ទិដ្ឋភាពទូទៅនៃវគ្គសម្ភាសន៍៖ កម្មវិធីបណ្តុះបណ្តាលជំនាញការងារឆ្នាំ ២០២៦! 👩‍💻

Sisters of Code សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកទាំងអស់គ្នាដែលបានចូលរួមក្នុងវគ្គសម្ភាសន៍សម្រាប់កម្មវិធីបណ្តុះបណ្តាលជំនាញការងារ ឆ្នាំ២០២៦។ យើងពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះទឹកចិត្តស្រឡាញ់ផ្នែកបច្ចេកវិទ្យា និងការតាំងចិត្តដ៏ខ្ពស់របស់អ្នកទាំងអស់គ្នា!

📢 សូមរង់ចាំតាមដាន! លទ្ធផលចុងក្រោយនឹងត្រូវប្រកាសជូនក្នុងពេលឆាប់ៗខាងមុខនេះ។

ចូលទៅកាន់គេហទំព័ររបស់យើង ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធី៖
🔗 https://www.sistersofcode.org/
1
ហេតុអ្វីគួរក្លាយជា Sisters of Code Club Leader?

ក្នុងនាមជា Sisters of Code Club Leader អ្នកទាំងអស់គ្នានឹងទទួលបានបទពិសោធន៍ដឹកនាំដ៏មានតម្លៃ រួមជាមួយអត្ថប្រយោជន៍នានាដូចជា៖ ប្រាក់ឧបត្ថម្ភប្រចាំខែ ការណែនាំផ្នែកវិជ្ជាជីវៈ និងឱកាសក្នុងការកសាងប្រវត្តិរូបនៃភាពជាអ្នកដឹកនាំឱ្យកាន់តែរឹងមាំ។

អ្វីដែលសំខាន់បំផុតនោះគឺ អ្នកទាំងអស់គ្នានឹងបានចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់ការចូលរួមយុវតីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។

📢 លក្ខខណ្ឌ៖ ឱកាសនេះផ្ដល់ជូនផ្ដាច់មុខសម្រាប់តែ Sisters of Code Ambassadors គ្រប់ជំនាន់តែប៉ុណ្ណោះ។
ឈប់ទទួលពាក្យ៖ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦
🔗 ដាក់ពាក្យនៅទីនេះ៖ https://forms.gle/xqU8U6J6B9Zf5zTH9​​​

ចូលរួមទាំងអស់គ្នាដើម្បីដឹកនាំ និងបង្កើតការផ្លាស់ប្តូរវិជ្ជមានក្នុងសហគមន៍របស់អ្នក!
4
សូមអបអរសាទរចំពោះបេក្ខនារីដែលត្រូវបានជ្រើសរើស 🎉

Sisters of Code មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសឈ្មោះសិស្សដែលត្រូវបានជ្រើសរើសសម្រាប់ កម្មវិធីជំនាញការងារឆ្នាំ ២០២៦ (Employment Skills Program 2026)។

បន្ទាប់ពីឆ្លងកាត់ដំណើរការជ្រើសរើសយ៉ាងស្វិតស្វាញ យើងបានរកឃើញសិស្សចំនួន ៣៤ នាក់ ដើម្បីចូលរួមក្នុងវគ្គសិក្សា ការអភិវឌ្ឍគេហទំព័រ និង ការរចនាUX/UI និងសិស្សចំនួន ៣៣ នាក់ទៀត សម្រាប់ចូលរួមវគ្គសិក្សា សហគ្រិនភាពឌីជីថល និងការទីផ្សារឌីជីថល។ បេក្ខនារីម្នាក់ៗសុទ្ធតែបានបង្ហាញនូវភាពច្នៃប្រឌិត សក្តានុពល និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍជំនាញឌីជីថលជាក់ស្តែង។ សូមអបអរសាទរចំពោះជោគជ័យដែលអ្នកទាំងអស់គ្នាខិតខំសម្រេចបាន! 👏

យើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បេក្ខនារីទាំងអស់ ដែលបានដាក់ពាក្យ និងបង្ហាញនូវការចាប់អារម្មណ៍ ក៏ដូចជាការខិតខំប្រឹងប្រែង។ យើងខ្ញុំសូមលើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នាបន្តតាមដានព័ត៌មាន ដើម្បីចូលរួមក្នុងកម្មវិធីផ្សេងៗទៀតរបស់យើងនាពេលអនាគត។ 🥰💻🤝

#SistersOfCode #EmploymentSkillsProgram2026 #DigitalSkills #WebsiteDevelopment #UXUIDesign #DigitalEntrepreneurship #DigitalMarketing
12
សេចក្តីជូនដំណឹង ស្តីពី ការរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២៦ (International Girls in ICT Day 2026)”
---
សូមចុចអាន៖ https://go.gov.kh/mptc/k0sxhy

#posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia
*****
ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

📲 ទាញយក MPTC Speed Test: iOS | Android
🤔 តើការដែលក្មេងស្រីចូលរួមបង្កើតបញ្ញាសិប្បនិម្មិតនៅកម្ពុជា មានន័យយ៉ាងដូចម្តេច?

លោកស្រី Natalja Rodionova ស្ថាបនិក​ Sisters of Code និងនាយិកាគ្រប់គ្រង វិទ្យាស្ថាន IT Academy STEP Cambodia បានចែករំលែកនូវទស្សនៈមួយថា៖ «បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតភាគច្រើនដែលចូលមកកម្ពុជា មិនត្រូវបានបង្កើតឡើងដោយគិតគូរពីស្ត្រីកម្ពុជានោះទេ។ វាត្រូវបានបង្កើតឡើងដោយមនុស្សដែលប្រហែលជាមិនដែលគិតថា តើស្ត្រីនៅខេត្តសៀមរាប តាកែវ ឬរាជធានីភ្នំពេញ នឹងប្រើប្រាស់វាយ៉ាងដូចម្តេចខ្លះ»។

លោកស្រីបានបន្តថា៖ «ក្មេងស្រីដែលរៀនសូត្រពីការបង្កើតបញ្ញាសិប្បនិម្មិតគឺជាអ្នកផ្លាស់ប្តូរតថភាពនេះ។» 💡

ប្រសិនបើអ្នកជឿជាក់លើអនាគតបែបនេះ យើងរីករាយនឹងអញ្ជើញអ្នកឱ្យចូលរួមជាមួយយើងក្នុងព្រឹត្តិការណ៍អបអរសាទរ ទិវាអន្តរជាតិក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅកម្ពុជា។ 🚀

📅 ថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦
🕑 ម៉ោង ២:០០ រសៀល – ៤:៣០ ល្ងាច
📍 ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

🔗 តំណភ្ជាប់ចុះឈ្មោះ៖ https://forms.gle/3yPepYsqbGV3Vwtm7
1
🌱 តើក្មេងស្រីអាចចូលរួមចំណែកយ៉ាងដូចម្តេចក្នុងការរៀបចំអនាគតនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅកម្ពុជា?

លោកស្រី តាន់ សុដានី ប្រធាននាយកដ្ឋានគោលនយោបាយបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចែករំលែកនូវទស្សនៈដ៏ស៊ីជម្រៅមួយដូចខាងក្រោម៖

«ខណៈពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងថា ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃ AI អាចមើលរំលងគុណតម្លៃសំខាន់ៗរបស់មនុស្សជាតិ ដូចជាក្តីមេត្តា ភាពសប្បុរស និងការយល់ចិត្ត ការរួមចំណែករបស់ស្ត្រី ដែលជាទូទៅមានគុណតម្លៃទាំងនេះពីធម្មជាតិ អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំបច្ចេកវិទ្យានាពេលអនាគត។»

យើងមានកិត្តិយសយ៉ាងខ្លាំង ដែលលោកស្រី តាន់ សុដានី នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងព្រឹត្តិការណ៍អបអរសាទរឆ្នាំនេះ ដើម្បីចែករំលែកនូវចំណេះដឹង និងបទពិសោធន៍អំពីតួនាទីរបស់ក្មេងស្រីក្នុងការអភិវឌ្ឍវិស័យ AI នៅប្រទេសកម្ពុជា។

📅 ថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦
🕑 ម៉ោង ២:០០ រសៀល – ៤:៣០ រសៀល
📍 ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC)

🔗 តំណភ្ជាប់ចុះឈ្មោះ៖ https://forms.gle/3yPepYsqbGV3Vwtm7