Sisters of Code
1.03K subscribers
1.47K photos
3 videos
412 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
ការទន្ទឹងរង់ចាំរបស់អ្នកទាំងអស់គ្នាបានមកដល់ហើយ! 🤗

យើងមានក្តីរីករាយក្នុងការស្វាគមន៍អ្នកចូលរួមទាំងអស់មកកាន់វិទ្យាស្ថាន IT Academy STEP Cambodia នៅព្រឹកនេះ។ សិក្ខាសាលាថ្ងៃនេះផ្តោតលើការអនុវត្តជាក់ស្តែង ដោយផ្តល់នូវជំនាញដែលអ្នកត្រូវការដើម្បីពង្រឹងប្រតិបត្តិការងារ និងការសិក្សារបស់អ្នក។

📌 ប្រធានបទ៖ ការប្រើប្រាស់ឧបករណ៍ឌីជីថលសម្រាប់ជំនួយការងារ និងការសិក្សាប្រចាំថ្ងៃរបស់អ្នក
📅 កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦
ម៉ោង៖ ៩:០០ព្រឹក - ១១:៣០ព្រឹក
📍 ទីតាំង៖ IT Academy STEP Cambodia សាខាអូឡាំពិក

👉 ចុះឈ្មោះឥឡូវនេះ ដើម្បីរក្សាទុកកន្លែងរបស់អ្នក៖ https://forms.gle/Ray2VvqQ56TaJL6p7
🔗 សម្រាប់ព័ត៌មានបន្ថែម សូមអាន៖ https://www.sistersofcode.org/post/join-a-free-workshop-on-collaborating-with-digital-tools-assisting-your-daily-work-and-study

យើងនឹងជួបអ្នកទាំងអស់គ្នាក្នុងពេលឆាប់ៗនេះ។
2
🚨វគ្គផ្តល់ព័ត៌មានអំពីកម្មវិធីបណ្តុះបណ្តាលជំនាញការងារនឹងប្រព្រឹត្តទៅនៅព្រឹកនេះ!

តើអ្នកចង់ស្វែងយល់អំពីកម្មវិធីបណ្តុះបណ្តាលការងារឆ្នាំ២០២៦ របស់ Sisters of Code​ មែនទេ? ចូលរួមវគ្គផ្តល់ព័ត៌មានតាមអនឡាញដើម្បីស្វែងយល់អំពីចំណុចសំខាន់ៗដែលអ្នកត្រូវដឹង រួមមានលក្ខខណ្ឌចូលរួម កម្មវធីសិក្សា កាលបរិច្ឆេទកម្មវិធី និងអត្ថប្រយោជន៍ដែលអ្នកចូលរួមទទួលបានបន្ទាប់ពីបញ្ចប់កម្មវិធីសិក្សា។

📢 ឥឡូវនេះ ពាក្យសុំសម្រាប់ឆ្នាំ២០២៦ ចាប់ផ្តើមបើកហើយ! កម្មវិធីបណ្តុះបណ្តាលជំនាញការងារផ្តល់ជូនវគ្គសិក្សាចំនួន ២ ដោយឥតគិតថ្លៃសម្រាប់សិស្សានុសិស្សនារី៖
(១) សហគ្រិនភាពឌីជីថល ទីផ្សារឌីជីថល
(២) ការបង្កើតគេហទំព័រ និងការរចនា UX/UU

ចូលរួមវគ្គផ្តល់ព័ត៌មានរបស់យើង៖
🗓 កាលបរិច្ឆេទ៖ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦
ម៉ោង៖ ៩:០០ ព្រឹក - ១០:៣០ ព្រឹក
💻 ទម្រង់៖ អនឡាញ
🔗 តំណភ្ជាប់តាមរយៈGoogle Meet ៖ https://meet.google.com/rdw-gjzj-gwp?authuser=0&hs=122
💘1
📢 កាលបរិច្ឆេទសំខាន់ៗដែលអ្នកត្រូវដឹងក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញការងារឆ្នាំ២០២៦!

ចាប់អារម្មណ៍ចូលរួមកម្មវិធីបណ្តុះបណ្តាលជំនាញការងារឆ្នាំ២០២៦ របស់ Sisters of Code មែនទេ? សូមកត់ចំណាំព័ត៌មានសំខាន់ៗទាំងនេះ!
កម្មវិធីនេះផ្តល់អាហារូបករណ៍ ១០០% សម្រាប់សិស្សស្រីដែលចង់ពង្រឹងជំនាញឌីជីថល និងត្រៀមខ្លួនសម្រាប់អាជីពនាថ្ងៃអនាគត។

🎓 វគ្គសិក្សាដែលផ្តល់ជូន៖
1️⃣ សហគ្រិនភាពឌីជីថល & ទីផ្សារឌីជីថល
2️⃣ ការបង្កើតគេហទំព័រ & ការរចនា UX/UI

បើអ្នកកំពុងសិក្សានៅសាកលវិទ្យាល័យ ឬស្ថាប័ន TVET នេះគឺជាសញ្ញាសម្រាប់អ្នកក្នុងការដាក់ពាក្យ។

🗓 ថ្ងៃផុតកំណត់ទទួលពាក្យសុំ៖ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦
🔗 ដាក់ពាក្យនីទីនេះ៖ https://forms.gle/C2ysh9CnRxQ7roSx6
📖 ស្វែងយល់បន្ថែម៖ https://www.sistersofcode.org/post/join-sisters-of-code-employment-skills-program-2026
2
🤝 ការប្រកាសអំពីភាពជាដៃគូ!

Sisters of Code មានក្តីរំភើបក្នុងការប្រកាសអំពីភាពជាដៃគូថ្មីរបស់យើងជាមួយមជ្ឈមណ្ឌលការងារនៃសាកលវិទ្យាល័យ USEA នៅខេត្តសៀមរាប! 🇰🇭

តាមរយៈកិច្ចសហការនេះ យើងនឹងនាំយកវគ្គសិក្សា ការបង្កើតគេហទំព័រ និង ការរចនា UX/UI Design ផ្តល់ឲ្យសិស្សស្រីនៅខេត្តសៀមរាប ដោយឥតគិតថ្លៃទាំងស្រុង។ 👩‍💻

បើអ្នកជាសិស្សសាកលវិទ្យាល័យ ឬ TVET នៅខេត្តសៀមរាប ដែលចង់ពង្រឹងជំនាញឌីជីថល នេះគឺជាឱកាសរបស់អ្នក! ការបណ្តុះបណ្តាលពិសេសរបស់យើងនឹងមាននៅមជ្ឈមណ្ឌលការងារនៃសាកលវិទ្យាល័យ USEA ឆាប់ៗនេះ។ ☺️

Sisters of Code សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមជ្ឈមណ្ឌលការងារនៃសាកលវិទ្យាល័យ USEA សម្រាប់ការគាំទ្រក្នុងការធ្វើឱ្យភាពជាដៃគូនេះអាចសម្រេចបាន។ ជាមួយគ្នា យើងនឹងបន្តបេសកកម្មក្នុងការផ្តល់អោយក្មេងស្រី និងស្រ្តីនូវចំណេះដឹង និងជំនាញផ្នែកឌីជីថល។
2👏1
🤝 ការប្រកាសពីភាពជាដៃគូថ្មីរវាង Sisters of Code និង JWOC

យើងមានមោទនភាពក្នុងការប្រកាសអំពីកិច្ចសហការថ្មីជាមួយ Journeys Within Our Community (JWOC) នៅខេត្តសៀមរាប! 🇰🇭

តាមរយៈភាពជាដៃគូនេះ Sisters of Code នឹងផ្តល់វគ្គសិក្សាសហគ្រិនឌីជីថល និងទីផ្សារឌីជីថលដល់សិស្សស្រីនៅខេត្តសៀមរាប ដោយឥតគិតថ្លៃទាំងស្រុង។ 👩‍💻

កម្មវិធីនេះត្រូវបានរចនាឡើងសម្រាប់សិស្សសាកលវិទ្យាល័យ និង TVET នៅខេត្តសៀមរាប ដែលចង់សិក្សាផ្នែកសហគ្រិនភាពឌីជីថល និងទីផ្សារឌីជីថល។ ការបណ្តុះបណ្តាលពិសេសនឹងមាននៅ JWOC ឆាប់ៗនេះ។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារ JWOC សម្រាប់ការគាំទ្រក្នុងការធ្វើឱ្យឱកាសនេះអាចសម្រេចបាន។ រួមគ្នា យើងបន្តបេសកកម្មរបស់យើងក្នុងការផ្តល់ឱ្យក្មេងស្រី និងស្ត្រីនូវជំនាញឌីជីថលសំខាន់ៗ។ 🚀
5👏1
សិក្ខាសាលាដំបូងនៃឆ្នាំ២០២៦ បានបញ្ចប់ដោយជោគជ័យ! 👏

Sisters of Code សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកចូលរួមទាំងអស់ដែលបានចូលរួមក្នុងសិក្ខាសាលាឥតគិតថ្លៃរបស់យើង ក្រោមប្រធានបទ "ការប្រើប្រាស់ឌីជីថលសម្រាប់ជំនួយការងារ និងការសិក្សាប្រចាំថ្ងៃ" នៅថ្ងៃទី១៤ មីនា ឆ្នាំ២០២៦។

ក្នុងអំឡុងពេលសិក្ខាសាលា គ្រូបង្វឹករបស់យើងបានបង្ហាញពីរបៀបសម្រួលការងារ និងការសិក្សាប្រចាំថ្ងៃដោយប្រើប្រាស់ Google Workspace, Canva និង Trello។ យើងសង្ឃឹមថាចំណេះដឹងទាំងនេះនឹងជួយឱ្យអ្នកចូលរួមប្រើប្រាស់ឧបករណ៍ឌីជីថលបានប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃ។

ប្រសិនបើអ្នកខកខានវគ្គសិក្ខាសាលានេះ សូមតាមដានគេហទំព័រ Facebook របស់យើង ព្រោះព្រឹត្តិការណ៍បន្ទាប់នឹងមកដល់ក្នុងពេលឆាប់ៗនេះ! 🔜

សិក្ខាសាលានេះទទួលបានការគាំទ្រពី Liechtenstein Development Service (LED)។ 🙏

🔗 អានបន្ថែម៖ https://www.sistersofcode.org/post/sisters-of-code-workshop-helps-students-and-professionals-work-smarter-in-the-digital-age
4👏1
គ្មានអ្វីប្រៀបបាននឹងអារម្មណ៍ឃើញសិស្សរបស់យើងទទួលបានជោគជ័យនោះទេ! 💌

សូមអានសារពីសិស្ស Sisters of Code ដែលបានចែករំលែកអំពីបទពិសោធន៍របស់គាត់ក្នុងវគ្គសិក្សាសហគ្រិនភាពឌីជីថល និងទីផ្សារឌីជីថល នៃកម្មវិធីបណ្តុះបណ្តាលជំនាញការងារឆ្នាំ២០២៥។

តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញការងារ យើងមានមោទនភាពក្នុងការផ្តល់អាហារូបករណ៍ ១០០% ដល់សិស្សស្រីដើម្បីរៀនជំនាញសហគ្រិនឌីជីថល និងទីផ្សារឌីជីថល ដែលសុទ្ធសឹងតែជំនាញអនុវត្តជាក់ស្តែងដែលអាចយកទៅប្រើបានភ្លាមក្នុងការរៀន និងការងារ។

ការដាក់ពាក្យសុំបានបើកហើយសម្រាប់ឆ្នាំ២០២៦! 🌟

សិស្សានុសិស្សអាចជ្រើសរើសវគ្គសិក្សាមួយក្នុងចំណោមវគ្គសិក្សាពីរខាងក្រោម៖
1️⃣ សហគ្រិនភាពឌីជីថល & ទីផ្សារឌីជីថល
2️⃣ ការបង្កើតគេហទំព័រ & ការរចនា UX/UI

🔗 ចុះឈ្មោះនៅទីនេះ៖ https://forms.gle/C2ysh9CnRxQ7roSx6
📈 ថ្ងៃផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ (១១:៥៩ យប់)
📖 ស្វែងយល់បន្ថែមអំពីកម្មវិធីសិក្សា៖ https://www.sistersofcode.org/post/join-sisters-of-code-employment-skills-program-2026
4💘1
Sisters of Code នៅក្នុងវេទិកា I-Tech Media! ☺️

នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ អ្នកដឹកនាំគម្រោងរបស់យើងគឺ លោកស្រី ជីន ដាលីន បានតំណាងឱ្យ Sisters of Code ដោយចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងវេទិកា I-Tech Media Forum ក្រោមប្រធានបទ “AI and Digital Skills: Preparing Students for the Future Workforce”។

ក្នុងអំឡុងពេលនៃវេទិកា លោកស្រី ដាលីន បានចែករំលែកអំពីបេសកកម្មរបស់យើងក្នុងការដោះស្រាយបញ្ហា ជុំវិញគម្លាតយេនឌ័រក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជា ហើយបានបង្ហាញពីកម្មវិធីឥតគិតថ្លៃរបស់យើង ដែលផ្តល់ឱ្យ ក្មេងស្រីនូវជំនាញ AI និងជំនាញឌីជីថលដែលកំពុងមានតម្រូវការខ្ពស់។ លោកស្រីក៏បានបញ្ជាក់ពីសារៈសំខាន់ នៃការផ្តល់អំណាចដល់ស្ត្រីវ័យក្មេង ដើម្បីអាចប្រកួតប្រជែងបាន រួមចំណែក បង្កើតកម្លាំងការងារដែលមានភាពចម្រុះ នៅកម្ពុជា និងត្រៀមខ្លួនសម្រាប់ទីផ្សារការងារនាពេលអនាគត។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ I-Tech Media ដែលបានអញ្ជើញយើងចូលរួម និងបង្កើតវេទិកាដ៏មានន័យសម្រាប់ពិភាក្សាលើប្រធានបទសំខាន់នេះ។
3
ក្នុងឆ្នាំ ២០២៥ សិស្សស្រីរាប់រយនាក់ក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមជំហានដំបូងទៅក្នុងវិស័យបច្ចេកវិទ្យា 🚀💻

Sisters of Code មានមោទនភាពក្នុងការចែករំលែកអំពី របាយការណ៍ប្រចាំឆ្នាំស្ដីពីសមិទ្ធិផលក្នុងឆ្នាំ ២០២៥ ដែលបង្ហាញពីការលូតលាស់ មានជាដៃគូរ និងឱកាសថ្មីៗសម្រាប់ក្មេងស្រី និងយុវតី។ តាមរយៈកម្មវិធីសិក្សាឥតគិតថ្លៃនិងការបណ្តុះបណ្តាលជាក់ស្តែង សិស្សបានទទួលទំនុកចិត្ត ស្វែងរកឱកាសថ្មីៗ និងចាប់ផ្ដើមក្ដីស្រមៃក្នុងបច្ចេកវិទ្យាដែលពួកគេមិនធ្លាប់បានគិត។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូ និងអ្នកគាំទ្រទាំងអស់របស់យើង ជាពិសេស @Liechtenstein Development Service (LED) ចំពោះការគាំទ្រជាបន្តបន្ទាប់ក្នុងការលើកកម្ពស់ដល់ស្ត្រីវ័យក្មេងនៅទូទាំងប្រទេសកម្ពុជា។🤝🙌

👉 សូមស្វែងយល់លម្អិតរបាយការណ៍ពេញលេញនៅទីនេះ: https://www.sistersofcode.org/post/sisters-of-code-performance-and-achievements-report-in-2025
5