Sisters of Code
1.03K subscribers
1.47K photos
3 videos
412 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
❗️នៅសល់ ៣ថ្ងៃទៀត៖ សិក្ខាសាលាឥតគិតថ្លៃស្តីពី "ការប្រើប្រាស់ឌីជីថលសម្រាប់ជំនួយការងារ និងការសិក្សាប្រចាំថ្ងៃរបស់អ្នក"🤩

នៅសល់តែ ៣ថ្ងៃទៀត យើងនឹងជួបគ្នានៅវិទ្យាស្ថាន IT Academy STEP Cambodia ដើម្បីចែករំលែក "គន្លឹះ" នៃការប្រើប្រាស់ឌីជីថលមួយចំនួនដែលពិតជាធ្វើឲ្យការងារមានភាពងាយស្រួលជាងមុន។ អ្នកមិនចាំបាច់ជាអ្នកជំនាញបច្ចេកវិទ្យាទេ ប៉ុន្តែអ្នកអាចសិក្សាពីរបៀបដែលធ្វើឱ្យប្រតិបត្តិការងារ និងការសិក្សាប្រចាំថ្ងៃរបស់អ្នកកាន់តែងាយស្រួលជាងមុនបន្តិច។ មកចូលរួមសិក្ខាសាលារបស់យើង និងចាប់ផ្តើមធ្វើឲ្យដំណើរការងារកាន់តែមានភាពសាមញ្ញ និងមានប្រសិទ្ធភាព!

📅 កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦
ម៉ោង៖ ៩:០០ព្រឹក - ១១:៣០ព្រឹក
📍 ទីតាំង៖ IT Academy STEP Cambodia សាខាអូឡាំពិក

👉 ចុះឈ្មោះឥឡូវនេះ ដើម្បីរក្សាទុកកន្លែងរបស់អ្នក៖ https://forms.gle/Ray2VvqQ56TaJL6p7
🔗 សម្រាប់ព័ត៌មានបន្ថែម សូមអាន៖ https://www.sistersofcode.org/post/join-a-free-workshop-on-collaborating-with-digital-tools-assisting-your-daily-work-and-study
ការសហការប្រកបដោយប្រសិទ្ធភាពគឺជាមូលដ្ឋានគ្រឹះដែលនាំឱ្យគម្រោងជោគជ័យ។ 🤝

យើងនៅសល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ សិក្ខាសាលារបស់យើងនឹងចាប់ផ្តើមស្តីអំពី៖ ការប្រើប្រាស់ឌីជីថលសម្រាប់ជំនួយការងារ និងការសិក្សា ប្រចាំថ្ងៃរបស់អ្នក។ វគ្គនេះត្រូវបានរៀបចំឡើងដើម្បីជំរុញការផ្លាស់ប្តូរកិច្ចសន្ទនារវាងសិស្ស និងអ្នកបំពេញការងារ និងផ្តល់នូវឧបករណ៍ឌីជីថលដែលអាចយកប្រើប្រាស់បង្កើនផលិតភាពការងារ។

📌 ប្រធានបទ៖ ការប្រើប្រាស់ឌីជីថលសម្រាប់ជំនួយការងារ និងការសិក្សាប្រចាំថ្ងៃរបស់អ្នក
📅 កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦
ម៉ោង៖ ៩:០០ព្រឹក - ១១:៣០ព្រឹក
📍 ទីតាំង៖ Computer Academy STEP Cambodia សាខាអូឡាំពិក

👉 ចុះឈ្មោះឥឡូវនេះ ដើម្បីរក្សាទុកកន្លែងរបស់អ្នក៖ https://forms.gle/Ray2VvqQ56TaJL6p7
🔗 សម្រាប់ព័ត៌មានបន្ថែម សូមអាន៖ https://www.sistersofcode.org/post/join-a-free-workshop-on-collaborating-with-digital-tools-assisting-your-daily-work-and-study
1
Sisters of Code មាននៅលើ TikTok ហើយ! ⚡️👩‍💻

យើងបានប្រើប្រាស់ថ្នាលឌីជីលមួយបន្ថែមទៀត ដើម្បីចែករំលែកអំពីកម្មវិធីសិក្សា សកម្មភាពក្រៅឆាក និងរឿងរ៉ាវបំផុសគំនិតរបស់សិស្សានុសិស្សរបស់យើង! មិនថាអ្នកកំពុងស្វែងរកមាតិកាដែលលើកទឹកចិត្តផ្នែកបច្ចេកវិទ្យា ឬចង់ឃើញអ្វីដែល Sisters of Code កំពុងបង្កើតក៏ដោយ អ្នកនឹងរកឃើញទាំងអស់នោះនៅលើគណនី TikTok របស់យើង។

🔗 តាមដាននៅទីនេះ៖ www.tiktok.com/@sisters.of.code
4👏1
នៅសល់តែ ១ថ្ងៃទៀតប៉ុណ្ណោះ!

តើអ្នកមានបំណងបំពេញការងារឱ្យបានរហ័សជាងមុនមែនទេ? នៅសល់តែ ២៤ម៉ោងទៀត យើងនឹងចែករំលែកគន្លឹះប្រើប្រាស់ឌីជីថលដែលជួយអ្នកគ្រប់គ្រងកិច្ចការប្រចាំថ្ងៃ និងការសិក្សារបស់អ្នក។

មិនថាអ្នកជាសិស្ស ឬជាអ្នកបំពេញការងារក្តី នេះគឺជាឱកាសរបស់អ្នកក្នុងការលើកកម្ពស់ការយល់ដឹងផ្នែកឌីជីថល និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកមានចំណង់ចំណូលចិត្តផ្នែកបច្ចេកវិទ្យា។

📌 ប្រធានបទ៖ ការប្រើប្រាស់ឧបករណ៍ឌីជីថលសម្រាប់ជំនួយការងារ និងការសិក្សាប្រចាំថ្ងៃរបស់អ្នក
📅 កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦
ម៉ោង៖ ៩:០០ព្រឹក - ១១:៣០ព្រឹក
📍 ទីតាំង៖ IT Academy STEP Cambodia សាខាអូឡាំពិក

កុំខកខានឱកាសនេះ! ចុះឈ្មោះរក្សាទុកកន្លែងរបស់អ្នកឥឡូវនេះ!
👉 ចុះឈ្មោះនៅទីនេះ៖ https://forms.gle/Ray2VvqQ56TaJL6p7
🔗 សម្រាប់ព័ត៌មានបន្ថែម សូមអាន៖ https://www.sistersofcode.org/post/join-a-free-workshop-on-collaborating-with-digital-tools-assisting-your-daily-work-and-study
1💘1
ការទន្ទឹងរង់ចាំរបស់អ្នកទាំងអស់គ្នាបានមកដល់ហើយ! 🤗

យើងមានក្តីរីករាយក្នុងការស្វាគមន៍អ្នកចូលរួមទាំងអស់មកកាន់វិទ្យាស្ថាន IT Academy STEP Cambodia នៅព្រឹកនេះ។ សិក្ខាសាលាថ្ងៃនេះផ្តោតលើការអនុវត្តជាក់ស្តែង ដោយផ្តល់នូវជំនាញដែលអ្នកត្រូវការដើម្បីពង្រឹងប្រតិបត្តិការងារ និងការសិក្សារបស់អ្នក។

📌 ប្រធានបទ៖ ការប្រើប្រាស់ឧបករណ៍ឌីជីថលសម្រាប់ជំនួយការងារ និងការសិក្សាប្រចាំថ្ងៃរបស់អ្នក
📅 កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦
ម៉ោង៖ ៩:០០ព្រឹក - ១១:៣០ព្រឹក
📍 ទីតាំង៖ IT Academy STEP Cambodia សាខាអូឡាំពិក

👉 ចុះឈ្មោះឥឡូវនេះ ដើម្បីរក្សាទុកកន្លែងរបស់អ្នក៖ https://forms.gle/Ray2VvqQ56TaJL6p7
🔗 សម្រាប់ព័ត៌មានបន្ថែម សូមអាន៖ https://www.sistersofcode.org/post/join-a-free-workshop-on-collaborating-with-digital-tools-assisting-your-daily-work-and-study

យើងនឹងជួបអ្នកទាំងអស់គ្នាក្នុងពេលឆាប់ៗនេះ។
2
🚨វគ្គផ្តល់ព័ត៌មានអំពីកម្មវិធីបណ្តុះបណ្តាលជំនាញការងារនឹងប្រព្រឹត្តទៅនៅព្រឹកនេះ!

តើអ្នកចង់ស្វែងយល់អំពីកម្មវិធីបណ្តុះបណ្តាលការងារឆ្នាំ២០២៦ របស់ Sisters of Code​ មែនទេ? ចូលរួមវគ្គផ្តល់ព័ត៌មានតាមអនឡាញដើម្បីស្វែងយល់អំពីចំណុចសំខាន់ៗដែលអ្នកត្រូវដឹង រួមមានលក្ខខណ្ឌចូលរួម កម្មវធីសិក្សា កាលបរិច្ឆេទកម្មវិធី និងអត្ថប្រយោជន៍ដែលអ្នកចូលរួមទទួលបានបន្ទាប់ពីបញ្ចប់កម្មវិធីសិក្សា។

📢 ឥឡូវនេះ ពាក្យសុំសម្រាប់ឆ្នាំ២០២៦ ចាប់ផ្តើមបើកហើយ! កម្មវិធីបណ្តុះបណ្តាលជំនាញការងារផ្តល់ជូនវគ្គសិក្សាចំនួន ២ ដោយឥតគិតថ្លៃសម្រាប់សិស្សានុសិស្សនារី៖
(១) សហគ្រិនភាពឌីជីថល ទីផ្សារឌីជីថល
(២) ការបង្កើតគេហទំព័រ និងការរចនា UX/UU

ចូលរួមវគ្គផ្តល់ព័ត៌មានរបស់យើង៖
🗓 កាលបរិច្ឆេទ៖ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦
ម៉ោង៖ ៩:០០ ព្រឹក - ១០:៣០ ព្រឹក
💻 ទម្រង់៖ អនឡាញ
🔗 តំណភ្ជាប់តាមរយៈGoogle Meet ៖ https://meet.google.com/rdw-gjzj-gwp?authuser=0&hs=122
💘1
📢 កាលបរិច្ឆេទសំខាន់ៗដែលអ្នកត្រូវដឹងក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញការងារឆ្នាំ២០២៦!

ចាប់អារម្មណ៍ចូលរួមកម្មវិធីបណ្តុះបណ្តាលជំនាញការងារឆ្នាំ២០២៦ របស់ Sisters of Code មែនទេ? សូមកត់ចំណាំព័ត៌មានសំខាន់ៗទាំងនេះ!
កម្មវិធីនេះផ្តល់អាហារូបករណ៍ ១០០% សម្រាប់សិស្សស្រីដែលចង់ពង្រឹងជំនាញឌីជីថល និងត្រៀមខ្លួនសម្រាប់អាជីពនាថ្ងៃអនាគត។

🎓 វគ្គសិក្សាដែលផ្តល់ជូន៖
1️⃣ សហគ្រិនភាពឌីជីថល & ទីផ្សារឌីជីថល
2️⃣ ការបង្កើតគេហទំព័រ & ការរចនា UX/UI

បើអ្នកកំពុងសិក្សានៅសាកលវិទ្យាល័យ ឬស្ថាប័ន TVET នេះគឺជាសញ្ញាសម្រាប់អ្នកក្នុងការដាក់ពាក្យ។

🗓 ថ្ងៃផុតកំណត់ទទួលពាក្យសុំ៖ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦
🔗 ដាក់ពាក្យនីទីនេះ៖ https://forms.gle/C2ysh9CnRxQ7roSx6
📖 ស្វែងយល់បន្ថែម៖ https://www.sistersofcode.org/post/join-sisters-of-code-employment-skills-program-2026
2
🤝 ការប្រកាសអំពីភាពជាដៃគូ!

Sisters of Code មានក្តីរំភើបក្នុងការប្រកាសអំពីភាពជាដៃគូថ្មីរបស់យើងជាមួយមជ្ឈមណ្ឌលការងារនៃសាកលវិទ្យាល័យ USEA នៅខេត្តសៀមរាប! 🇰🇭

តាមរយៈកិច្ចសហការនេះ យើងនឹងនាំយកវគ្គសិក្សា ការបង្កើតគេហទំព័រ និង ការរចនា UX/UI Design ផ្តល់ឲ្យសិស្សស្រីនៅខេត្តសៀមរាប ដោយឥតគិតថ្លៃទាំងស្រុង។ 👩‍💻

បើអ្នកជាសិស្សសាកលវិទ្យាល័យ ឬ TVET នៅខេត្តសៀមរាប ដែលចង់ពង្រឹងជំនាញឌីជីថល នេះគឺជាឱកាសរបស់អ្នក! ការបណ្តុះបណ្តាលពិសេសរបស់យើងនឹងមាននៅមជ្ឈមណ្ឌលការងារនៃសាកលវិទ្យាល័យ USEA ឆាប់ៗនេះ។ ☺️

Sisters of Code សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមជ្ឈមណ្ឌលការងារនៃសាកលវិទ្យាល័យ USEA សម្រាប់ការគាំទ្រក្នុងការធ្វើឱ្យភាពជាដៃគូនេះអាចសម្រេចបាន។ ជាមួយគ្នា យើងនឹងបន្តបេសកកម្មក្នុងការផ្តល់អោយក្មេងស្រី និងស្រ្តីនូវចំណេះដឹង និងជំនាញផ្នែកឌីជីថល។
2👏1
🤝 ការប្រកាសពីភាពជាដៃគូថ្មីរវាង Sisters of Code និង JWOC

យើងមានមោទនភាពក្នុងការប្រកាសអំពីកិច្ចសហការថ្មីជាមួយ Journeys Within Our Community (JWOC) នៅខេត្តសៀមរាប! 🇰🇭

តាមរយៈភាពជាដៃគូនេះ Sisters of Code នឹងផ្តល់វគ្គសិក្សាសហគ្រិនឌីជីថល និងទីផ្សារឌីជីថលដល់សិស្សស្រីនៅខេត្តសៀមរាប ដោយឥតគិតថ្លៃទាំងស្រុង។ 👩‍💻

កម្មវិធីនេះត្រូវបានរចនាឡើងសម្រាប់សិស្សសាកលវិទ្យាល័យ និង TVET នៅខេត្តសៀមរាប ដែលចង់សិក្សាផ្នែកសហគ្រិនភាពឌីជីថល និងទីផ្សារឌីជីថល។ ការបណ្តុះបណ្តាលពិសេសនឹងមាននៅ JWOC ឆាប់ៗនេះ។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារ JWOC សម្រាប់ការគាំទ្រក្នុងការធ្វើឱ្យឱកាសនេះអាចសម្រេចបាន។ រួមគ្នា យើងបន្តបេសកកម្មរបស់យើងក្នុងការផ្តល់ឱ្យក្មេងស្រី និងស្ត្រីនូវជំនាញឌីជីថលសំខាន់ៗ។ 🚀
5👏1
សិក្ខាសាលាដំបូងនៃឆ្នាំ២០២៦ បានបញ្ចប់ដោយជោគជ័យ! 👏

Sisters of Code សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកចូលរួមទាំងអស់ដែលបានចូលរួមក្នុងសិក្ខាសាលាឥតគិតថ្លៃរបស់យើង ក្រោមប្រធានបទ "ការប្រើប្រាស់ឌីជីថលសម្រាប់ជំនួយការងារ និងការសិក្សាប្រចាំថ្ងៃ" នៅថ្ងៃទី១៤ មីនា ឆ្នាំ២០២៦។

ក្នុងអំឡុងពេលសិក្ខាសាលា គ្រូបង្វឹករបស់យើងបានបង្ហាញពីរបៀបសម្រួលការងារ និងការសិក្សាប្រចាំថ្ងៃដោយប្រើប្រាស់ Google Workspace, Canva និង Trello។ យើងសង្ឃឹមថាចំណេះដឹងទាំងនេះនឹងជួយឱ្យអ្នកចូលរួមប្រើប្រាស់ឧបករណ៍ឌីជីថលបានប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃ។

ប្រសិនបើអ្នកខកខានវគ្គសិក្ខាសាលានេះ សូមតាមដានគេហទំព័រ Facebook របស់យើង ព្រោះព្រឹត្តិការណ៍បន្ទាប់នឹងមកដល់ក្នុងពេលឆាប់ៗនេះ! 🔜

សិក្ខាសាលានេះទទួលបានការគាំទ្រពី Liechtenstein Development Service (LED)។ 🙏

🔗 អានបន្ថែម៖ https://www.sistersofcode.org/post/sisters-of-code-workshop-helps-students-and-professionals-work-smarter-in-the-digital-age
4👏1
គ្មានអ្វីប្រៀបបាននឹងអារម្មណ៍ឃើញសិស្សរបស់យើងទទួលបានជោគជ័យនោះទេ! 💌

សូមអានសារពីសិស្ស Sisters of Code ដែលបានចែករំលែកអំពីបទពិសោធន៍របស់គាត់ក្នុងវគ្គសិក្សាសហគ្រិនភាពឌីជីថល និងទីផ្សារឌីជីថល នៃកម្មវិធីបណ្តុះបណ្តាលជំនាញការងារឆ្នាំ២០២៥។

តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញការងារ យើងមានមោទនភាពក្នុងការផ្តល់អាហារូបករណ៍ ១០០% ដល់សិស្សស្រីដើម្បីរៀនជំនាញសហគ្រិនឌីជីថល និងទីផ្សារឌីជីថល ដែលសុទ្ធសឹងតែជំនាញអនុវត្តជាក់ស្តែងដែលអាចយកទៅប្រើបានភ្លាមក្នុងការរៀន និងការងារ។

ការដាក់ពាក្យសុំបានបើកហើយសម្រាប់ឆ្នាំ២០២៦! 🌟

សិស្សានុសិស្សអាចជ្រើសរើសវគ្គសិក្សាមួយក្នុងចំណោមវគ្គសិក្សាពីរខាងក្រោម៖
1️⃣ សហគ្រិនភាពឌីជីថល & ទីផ្សារឌីជីថល
2️⃣ ការបង្កើតគេហទំព័រ & ការរចនា UX/UI

🔗 ចុះឈ្មោះនៅទីនេះ៖ https://forms.gle/C2ysh9CnRxQ7roSx6
📈 ថ្ងៃផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ (១១:៥៩ យប់)
📖 ស្វែងយល់បន្ថែមអំពីកម្មវិធីសិក្សា៖ https://www.sistersofcode.org/post/join-sisters-of-code-employment-skills-program-2026
4💘1