Sisters of Code
1.03K subscribers
1.48K photos
3 videos
413 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
សួស្ដីឆ្នាំថ្មី! 🥳

Sisters of Code សូមអរគុណចំពោះសិស្សាសិស្ស គ្រូបង្រៀន ដៃគូសហការ និងមិត្តភក្តិទាំងអស់ ដែលចូលរួមធ្វើឲ្យសហគមន៍របស់យើងកាន់តែពិសេស។ សូមអោយឆ្នាំថ្មីនេះពោរពេញដោយការរីកចម្រើន និងពេលវេលាសប្បាយរីករាយ។

ឆ្នាំថ្មីបានមកដល់ ខណៈដែល Sisters of Code នឹងនៅតែប្តេជ្ញាចិត្តបន្តបេសកកម្មក្នុងការលើកកម្ពស់ការចូលរួមរបស់ក្មេងស្រី និងស្ត្រីក្នុងការអប់រំឌីជីថល។ ជូនពរឆ្នាំថ្មី ឆ្នាំ២០២៦! 🥰
13
🚀 វគ្គចែករំលែកតាមអ៊ីនធឺណិតឥតគិតថ្លៃ៖ ស្វែងយល់អំពីកម្មវិធីTechGrils តាមរយៈអតីតសិស្ស TechGirls ឆ្នាំ ២០២៥

តើអ្នកចាប់អារម្មណ៍លើអាហារូបករណ៍ឬកម្មវិធីអន្តរជាតិទេ? កុំឲ្យឱកាសនេះកន្លងផុតទៅ! Sisters of Code នឹងរៀបចំវគ្គអនឡាញឥតគិតថ្លៃមួយដែលអតីតសិស្ស Sisters of Code និងជាអតីតសិស្ស TechGirls គឺ កញ្ញា ជា ច័ន្ទម៉ូនីកា នឹងចែករំលែកបទពិសោធន៍និងគន្លឹះរបស់គាត់ពីកម្មវិធីផ្លាស់ប្តូររដូវក្តៅ TechGirls ឆ្នាំ២០២៥ នៅសហរដ្ឋអាមេរិក។

ព័ត៌មានលម្អិត៖
🗓 កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី១០ ខែមករា ឆ្នាំ២០២៦
ពេលវេលា៖ ៩:៣០ ព្រឹក – ១១:០០ ព្រឹក
📍 ទីតាំង៖ Google Meet
👧 អ្នកដែលអាចចូលរួមបាន៖ ក្មេងស្រីកម្ពុជាអាយុ១៥-១៧ ឆ្នាំ

អ្វីដែលអ្នកនឹងរៀន៖
• ការណែនាំអំពីកម្មវិធី TechGirls
• ចែករំលែកបទពិសោធន៍ TechGirls នៅសហរដ្ឋអាមេរិក
• របៀបត្រៀមខ្លួនសម្រាប់កម្មវិធី
• គន្លឹះសម្រាប់ការដាក់ពាក្យ
• សួរសំណួររបស់អ្នក

🔗 ចុះឈ្មោះឥឡូវនេះ៖ https://forms.gle/3dXKkS67HbXrBKxk8
📌 ស្វែងយល់បន្ថែមអំពី Sisters of Code៖ https://www.sistersofcode.org/
1
🚨 FREE Cybersecurity Workshop – Register Now! 🚨

With AI-generated images and videos spreading rapidly online, it’s becoming harder to tell what’s real. This workshop will help you stay safe and think critically in the digital world.

Workshop Details:
📅 Date: Sunday 11 January 2026
Time: 9:00 AM – 11:00 AM
💻 Via: Google Meet
👨‍💻 Guest Speaker: Mr. Sovathara HENG (Cybersecurity Specialist)
👉 Host: Cambodia Cybersecurity Youth Community (CyCOM)

What you’ll learn:
• How to identify fake or manipulated content
• Basic cybersecurity awareness
• Tips to stay safe on social media

📌 This workshop is FREE.
👉 If you’re interested, register now!
7
🌟 ថ្ងៃទីមួយនៃថ្នាក់រៀន ក្នុងកម្មវិធី Sisters of Code Ambasadors ឆ្នាំ២០២៦!

Sisters of Code មានសេចក្តីរីករាយក្នុងការស្វាគមន៍ សិស្សដែលពោរពេញដោយទេពកោសល្យចំនួន ៧៨ នាក់ ពីថ្នាក់រៀនអនឡាញ និងថ្នាក់រៀនផ្ទាល់ក្នុងកម្មវិធី Sisters of Code Ambasadors ឆ្នាំ២០២៦!

ថ្ងៃទីមួយនៃថ្នាក់រៀនពោរពេញទៅដោយថាមពល ភាពចង់ដឹង និងភាពរីករាយខណៈដែលសិស្សចាប់ផ្តើមដំណើររបស់ពួកគេក្នុងការកសាងជំនាញឌីជីថល បង្កើនទំនុកចិត្ត និងអភិវឌ្ឍភាពជាអ្នកដឹកនាំ។ ☺️
🎉6
ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានអាយុពី ៨ ដល់ ១៨ឆ្នាំ ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង!

កម្មវិធីតិចណូវេសិន (Technovation) គឺជាកម្មវិធីប្រកួតប្រជែងលំដាប់ថ្នាក់អន្តរជាតិ សិក្សាក្រៅម៉ោងសិក្សា ដោយផ្អែកលើគម្រោងដែលផ្តល់ឱកាសឱ្យក្មេងស្រីអាយុចាប់ពី៨ឆ្នាំ ដល់១៨ឆ្នាំ ទទួលបានការអប់រំផ្នែកបចេ្ចកវិទ្យា បញ្ញាសិប្បនិម្មិត និងសហគ្រិនភាពដោយបម្លែងគំនិតអាជីវកម្ម របស់ពួកគាត់ទៅជាកម្មវិធីទូរសព្ទដៃ ដើម្បីអាចដោះស្រាយបញ្ហានៅក្នុងសហគមន៍ និងសកលលោក។
ប្អូនៗនឹងទទួលបានការបណ្តុះបណ្តាលរយៈពេល ១២សប្តាហ៍ លើជំនាញសំខាន់ៗ ចំនួន៥ គឺ៖ ១. Ideation (ការបង្កើតគំនិត) ២. Coding (ការសរសេរកូដ) ៣. Entrepreneurship (សហគ្រិនភាព) ៤. Pitching (ការធ្វើបទបង្ហាញ) ៥. AI (បញ្ញាសិប្បនិម្មិត)

លក្ខខណ្ឌចូលរួម៖
-អាយុ ៨-១៨ ឆ្នាំ (រៀននៅសាលារដ្ឋ ឬឯកជន)
-ត្រូវបង្កើតជាក្រុមដែលមានសមាជិក ២-៥ នាក់
-មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមវគ្គបណ្តុះបណ្តាល
👉 ចុះឈ្មោះ៖ https://my.technovationchallenge.org/signup
LEVEL UP YOUR CODING SKILLS! 🚀

Are you ready to turn your wildest ideas into a playable reality? The Scratch Game Creation Challenge is OFFICIALLY open for registration! 💻

Whether you’re a coding pro or just starting your journey, this is your chance to show off your creativity and critical thinking.

Who can join?
🔹 Junior Division: Ages 12–15
🔹 Senior Division: Ages 16–19 (Individual projects only!)

What’s in it for you?
🏆 Awards for 1st Place winners!
📜 Certificates of Participation for everyone who submits a complete project.

👉 Apply now: https://docs.google.com/forms/d/e/1FAIpQLSeinjmGtNSWmLCY4JiYJ6BjysdxpW_M2gfldw5cegJn-hy3aA/viewform
📅 Deadline to register: January 19, 2026

Don't wait—scan the QR codes in the image to apply and check the judging rubric!
1👍1
Sisters of Code ទស្សនកិច្ចនៅមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍!

នៅថ្ងៃទី១៩-២០ ខែមករា ឆ្នាំ២០២៦ Sisters of Code មានសេចក្តីសោមនស្សក្នុងការធ្វើដំណើរទៅ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ចំនួន ៧ ទីតាំងនៅវិទ្យាល័យចំនួន ៧ ក្នុងខេត្តតាកែវ។ 💻

ជាមួយនឹងការគាំទ្រពីមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ Sisters of Code នឹងបន្តបេសកកម្មក្នុងការផ្តល់កម្មវិធីសិក្សាដោយឥតគិតថ្លៃដល់ក្មេងស្រីឱ្យទទួលបានជំនាញសរសេរកូដនិង ជំនាញឌីជីថលផ្សេងៗ។

កាលពីឆ្នាំ២០២៥ Sisters of Code បានបើកដំណើរការក្លឹបសិក្សានៅវិទ្យាល័យចំនួន ៣ ដោយជោគជ័យ ហើយឥឡូវនេះ យើងពិតជារីករាយក្នុងការនាំយកឱកាសទាំងនេះទៅកាន់សិស្សកាន់តែច្រើនទៀត។ 🌟
5👍1