Sisters of Code
1.03K subscribers
1.48K photos
3 videos
413 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
វគ្គផ្ដល់ព័ត៌មានគឺនៅថ្ងៃនេះ!

ក្រុមការងារ Sisters of Code បានត្រៀមខ្លួនរួចស្រេចក្នុងការផ្ដល់ព័ត៌មានលម្អិតអំពី កម្មវិធី Sisters of Code Ambassadors ឆ្នាំ២០២៦ នៅថ្ងៃនេះ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ម៉ោង ១០:០០ ព្រឹក នៅ IT Academy STEP សាខាអូឡាំពិក។

យើងរង់ចាំទទួលអ្នកទាំងអស់គ្នាឆាប់ៗនេះ!

ចុះឈ្មោះឥឡូវនេះ ដើម្បីធានាកន្លែងរបស់អ្នក៖
👉 តំណភ្ជាប់សម្រាប់ការចុះឈ្មោះ៖ https://forms.gle/byJjVpad9aackEW77
👉 អានព័ត៌មានលម្អិតអំពីកម្មវិធី៖ https://www.sistersofcode.org/post/become-a-sisters-of-code-ambassador-2026
3
🎓 កម្មវិធីបញ្ចប់ការសិក្សា Sisters of Code Clubs នៅភ្នំពេញ ឆ្នាំ២០២៥!

Sisters of Code មានសេចក្តីរីករាយក្នុងការប្រារព្ធកម្មវិធីបញ្ចប់ការសិក្សាសម្រាប់សិស្សចំនួន ១២៨ នាក់ ដែលបានបញ្ចប់កម្មវិធីសិក្សា Sisters of Code Clubs នៅភ្នំពេញដោយជោគជ័យ។ 🎉 Sisters of Code សូមអរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានផ្តល់កន្លែងសម្រាប់រៀបចំកម្មវិធីដ៏កក់ក្តៅនេះ ក្នុង វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ នៅកោះពេជ្រ នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ 🏛

យើងក៏សូមអរគុណយ៉ាងខ្លាំងដល់ Liechtenstein Development Service (LED) សម្រាប់ការគាំទ្រដែលធ្វើឱ្យពេលវេលាដ៏រីករាយនេះអាចកើតមានបាន។ 💙 យើងសូមជូនពរសិស្សទាំងអស់អោយជួបតែសំណាងល្អក្នុងការបន្តស្វែងរកឱកាសសិក្សាថ្មីៗ និងបន្តដំណើរការរៀនរបស់ពួកគេ។ 🌟

📌 អានព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍នេះ៖ https://www.sistersofcode.org/post/graduation-day-for-sisters-of-code-clubs-students-in-phnom-penh
5🎉1
🌟 Sisters of Code នៅក្នុងវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥!

ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ លោកស្រី Natalja Rodionova ស្ថាបនិក Sisters of Code និងនាយិកាគ្រប់គ្រង IT Academy STEP Cambodia បានចូលរួមជាវាគ្មិនក្នុង Fireside Chat ស្តីអំពី ស្ត្រីក្នុងភាពដឹកនាំឌីជីថល នៅក្នុងវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥។

កិច្ចពិភាក្សានេះទទួលបានការចូលរួមដោយខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវ រស់ សូរក្ខា រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

📌 អានព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍នេះ៖ https://www.sistersofcode.org/post/graduation-day-for-sisters-of-code-clubs-students-in-phnom-penh
🎉1