Sisters of Code
1.03K subscribers
1.48K photos
3 videos
414 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
ជួបជាមួយវាគ្មិនរបស់យើងសម្រាប់ សិក្ខាសាលាតាមអនឡាញស្តីពី ការជ្រើសរើសអាជីពក្នុងវិស័យបច្ចេកវិទ្យា! 🎉

ប៉ាន់ ស្រីអូន បានសិក្សាផ្នែក Software Development ហើយបច្ចុប្បន្នកំពុងធ្វើការជា Software Development នៅក្រុមហ៊ុន Wiresk។ គាត់មើលឃើញកូដជាទម្រង់នៃកាព្យមួយ ដែលបន្ទាត់នីមួយៗបង្កើតឡើងនូវដំណោះស្រាយ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក គាត់បានពង្រឹងខ្លួនក្លាយជា Full-Stack Developer ដ៏ជំនាញ រួមបញ្ចូលទាំងភាពច្នៃប្រឌិត និងជំនាញបច្ចេកទេស។ គាត់នឹងចូលរួមក្នុងសិក្ខាសាលារបស់យើង ដើម្បីចែករំលែកនូវដំណើរ និងបទពិសោធន៍របស់គាត់ក្នុងវិស័យបច្ចេកវិទ្យានេះ។💡

📅 កាលបរិច្ឆេទ៖ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥
ម៉ោង៖ ២:០០រសៀល – ៣:០០រសៀល
💻 ទម្រង់៖ អនឡាញតាមរយៈ Google Meet និងផ្សាយផ្ទាល់នៅលើ Facebook

ចំណាំ៖ មានតែអ្នកចូលរួមដែលបានចុះឈ្មោះប៉ុណ្ណោះទើបនឹងទទួលបានតំណភ្ជាប់ Google Meet។

📌 ចុះឈ្មោះនៅទីនេះ៖ https://forms.gle/s7Q75DrSAjnkWvJ4A
🌟 សិក្ខាសាលាស្តីអំពី ការត្រៀមខ្លួនស្វែងរកការងារ!

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ Sisters of Code បានសហការជាមួយ Deloitte Cambodia រៀបចំសិក្ខាសាលាស្តីអំពី ការត្រៀមខ្លួនស្វែងរកការងារ សម្រាប់សិស្សចំនួន ១៧នាក់ ដើម្បីជួយពួកគេឆ្ពោះទៅរកជំហានដំបូងក្នុងវិស័យការងារបច្ចេកវិទ្យា។ 💻

ក្នុងអំឡុងពេលសិក្ខាសាលានេះ សិស្សៗបានទទួលការណែនាំជាក់ស្តែងអំពីការសរសេរ CV ការរៀបចំសម្រាប់ការសម្ភាសន៍ និងចំណុចសំខាន់ៗនៃការងារ ពីវាគ្មិនរបស់យើង៖ លោក ចាន់ សុភ័ក្រ្ត អ្នកគ្រប់គ្រងធនធានមនុស្សនៅ Deloitte Cambodia និង កញ្ញា ផែន ផល្លីដែត អ្នកជំនាញសន្តិសុខសាយប័រ ហើយក៏ជាគ្រូបង្រៀន Sisters of Code ផងដែរ។

នៅ Sisters of Code យើងប្តេជ្ញាចិត្តក្នុងការបង្កើនភាពជឿជាក់របស់សិស្ស និងរៀបចំពួកគេក្នុងការបោះជំហានក្នុងអាជីពបច្ចេកវិទ្យា។ 💗

📌 សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីសិក្ខាសាលានេះ សូមអាន៖ https://www.sistersofcode.org/post/sisters-of-code-delivers-work-readiness-workshop-for-students
🌟 តើអ្នកចង់ស្វែងយល់ទេថា តើការសិក្សាផ្នែក IT អាចនាំមកនូវការងារអ្វីខ្លះ?

សូមចូលរួមជាមួយយើងក្នុងការពិភាក្សាតាមអនឡាញស្តីពី "ការជ្រើសរើសអាជីពក្នុងវិស័យបច្ចេកវិទ្យា" នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ចាប់ពីម៉ោង ២:០០រសៀល – ៣:០០រសៀល។

អ្នកនឹងបានស្តាប់ដោយផ្ទាល់ពីស្រ្តីបីរូប ដែលជាអ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យានេះ ចែករំលែកការយល់ដឹងជាក់ស្តែង និងបទពិសោធន៍ពិតប្រាកដអំពីការកសាងអាជីពជោគជ័យមួយ។

🔑 ចំណាំ៖ មានតែអ្នកចូលរួមដែលបានចុះឈ្មោះរួចរាល់ប៉ុណ្ណោះ ទើបនឹងទទួលបាន Google Meet link។

📌 ចុះឈ្មោះនៅទីនេះ៖ https://forms.gle/s7Q75DrSAjnkWvJ4A
🌟 សក្ខីកម្មរបស់សិស្ស – កម្មវិធីសិក្សាជំនាញការងារ ខេត្តបាត់ដំបង ឆ្នាំ២០២៥🌟

ចួបជាមួយនិសិ្សត យិន ឆនិត ដែលបានចូលរួមក្នុងកម្មវិធីសិក្សាជំនាញការងារឆ្នាំ២០២៥ វគ្គសិក្សា Web Development & UX/UI Design។ គាត់បានចែករំលែកថា ការចូលរួមក្នុងកម្មវិធីនេះមានតម្លៃខ្លាំងណាស់ ព្រោះគាត់បានទទួល ជំនាញជាក់ស្តែង, ការបង្កើត portfolio ផ្ទាល់ខ្លួន, និងបានធ្វើគម្រោងពីដើមដល់ចប់ ដោយសិក្សា HTML, CSS និង JavaScript 💻

👉 នៅ Sisters of Code យើងជឿជាក់ថា ការយកចំណេះដឹងមកអនុវត្តន៍ និងការផ្តល់ជំនាញអនុវត្តពិត ជួយបង្កើនឱកាសអាជីពសម្រាប់សិស្សស្រីនៅពេលអនាគត។ 🚀

#SistersOfCode#EmploymentSkillsProgram #Battambang #DigitalSkills #WomenInTech
3
សក្ខីកម្មរបស់សិស្ស – កម្មវិធីសិក្សាជំនាញការងារខេត្តបាត់ដំបង ឆ្នាំ២០២៥

ចួបជាមួយនិសិ្សត ឡម គីមឡាង ដែលបានចូលរួមក្នុងកម្មវិធីសិក្សាជំនាញការងារឆ្នាំ២០២៥គ្គសិក្សា Web Development
& UX/UI Design។ គាត់បានចែករំលែកថា កម្មវិធី ជំនាញការងារគឺជាចំណុចបត់សំខាន់ក្នុងការសិក្សាថ្នាក់IT របស់គាត់។ វាមិនត្រឹមតែជួយបង្កើន ជំនាញបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្រៀនឱ្យគាត់ដឹងពីសារៈសំខាន់នៃ ការសហការ ការទទួលខុសត្រូវ និងការជឿជាក់ក្នុងខ្លួនឯង

👉 ឱកាសនេះបានជួយលើកទឹកចិត្តគីមឡាងក្នុងនាមជាស្ត្រីវ័យក្មេងម្នាក់ក្នុងវិស័យបច្ចេកវិទ្យា។ 🚀

#SistersOfCode#EmploymentSkillsProgram #Battambang #DigitalSkills #WomenInTech
1
នៅសល់តែ ៣ថ្ងៃទៀតប៉ុណ្ណោះ!

កិច្ចពិភាក្សាអនឡាញរបស់យើងស្តីពី "ការជ្រើសរើសអាជីពក្នុងវិស័យបច្ចេកវិទ្យា" នឹងមកដល់ហើយ! កុំបាត់បង់ឱកាសក្នុងការទទួលបានចំណេះដឹងថ្មី និងស្តាប់រឿងរ៉ាវដ៏មានការបំផុសគំនិតពីស្ត្រីអ្នកដឹកនាំក្នុងវិស័យ IT។

📅 កាលបរិច្ឆេទ៖ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥
ម៉ោង៖ ២:០០ រសៀល – ៣:០០ រសៀល
💻 ទម្រង់៖ អនឡាញតាម Google Meet និងផ្សាយផ្ទាល់នៅលើ Facebook

👉 សូមចុះឈ្មោះឥឡូវនេះដើម្បីទទួលបានទទួលបាន link ចូលរួម!

📌 តំណភ្ជាប់ចុះឈ្មោះ៖ https://forms.gle/s7Q75DrSAjnkWvJ4A
នៅសល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ!

នៅសល់តែពីរថ្ងៃទៀតប៉ុណ្ណោះ កិច្ចពិភាក្សាអនឡាញស្តីពី "ការជ្រើសរើសអាជីពក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន" នឹងមកដល់។ សូមចូលរួមជាមួយយើងដើម្បីស្តាប់អំពីបទពិសោធន៍ពិតប្រាកដរបស់ស្ត្រីដែលកំពុងធ្វើការក្នុងវិស័យ IT និងទទួលបានចំណេះដឹងជាក់ស្តែងសម្រាប់រៀបចំដំណើរអាជីពផ្ទាល់ខ្លួនរបស់អ្នក។

📅 កាលបរិច្ឆេទ៖ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥
ម៉ោង៖ ២:០០ រសៀល – ៣:០០ រសៀល
💻 ទម្រង់៖ អនឡាញតាម Google Meet និងផ្សាយផ្ទាល់នៅលើ Facebook

📌 តំណភ្ជាប់ចុះឈ្មោះ៖ https://forms.gle/s7Q75DrSAjnkWvJ4A
នៅសល់តែ ១ថ្ងៃទៀតប៉ុណ្ណោះ!

ថ្ងៃស្អែក គីជាថ្ងៃកិច្ចពិភាក្សាអនឡាញស្តីពី "ការជ្រើសរើសអាជីពក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន"​​ ។ យើងនឹងស្តាប់ពីស្ត្រីអ្នកដឹកនាំក្នុងវិស័យ IT អំពីដំណើរការងាររបស់ពួកគេ បញ្ហាប្រឈម និងដំបូន្មានសម្រាប់អ្នកដែលទើបចាប់ផ្តើម។

📅 កាលបរិច្ឆេទ៖ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥
ម៉ោង៖ ២:០០ រសៀល – ៣:០០ រសៀល
💻 ទម្រង់៖ អនឡាញតាម Google Meet និងផ្សាយផ្ទាល់នៅលើ Facebook

👉 សូមចុះឈ្មោះថ្ងៃនេះដើម្បីទទួលបាន តំណភ្ជាប់សម្រាប់ចូលរួម!

📌 តំណភ្ជាប់ចុះឈ្មោះ៖ https://forms.gle/s7Q75DrSAjnkWvJ4A
Sisters of Code ក្នុងសន្និសីទជាតីទី៧ស្តីពី បដិវត្តកម្មវិស័យអប់រំ! 📖

Sisters of Code មានក្តីរីករាយក្នុងការចូលរួមតាំងពិពណ៌ក្នុងសន្និសីទជាតិលើកទី៧ស្តីពី បដិវត្តកម្មវិស័យអប់រំ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅ Factory Phnom Penh។ 🎉 យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការភាពជាដៃគូអប់រំនៃអង្គាការក្រៅរដ្ឋាភិបាល - NEP Cambodia ដែលរៀបចំព្រឹត្តិការណ៍សំខាន់នេះ។ 🙏 យើងមានមោទនភាពក្នុងក្នុងការលើកកម្ពស់ការអប់រំដែលមានគុណភាព សមធម៌ និងបរិយាបន្នសម្រាប់គ្រប់គ្នា។

Sisters of Code ផ្តល់កម្មវិធីសិក្សាឌីជីថលដោយឥតគិតថ្លៃសម្រាប់កុមារីនិងស្ត្រីវ័យក្មេង ដែលមានអាយុពី១០ទៅ២៥ឆ្នាំ។ យើងក៏មានរៀបចំសិក្ខាសាលាឥតគិតថ្លៃលើប្រធានបទសំខាន់ៗ ដើម្បីគាំទ្រនិស្សិត និងអ្នកជំនាញដែលមានបំណងក្នុងការកសាងអាជីពក្នុងវិស័យបច្ចេកវិទ្យា។ 💻 📚