Sisters of Code
1.03K subscribers
1.48K photos
3 videos
414 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
ក្លឹបសរសេរកូដស្រ្តីនៅខេត្តតាកែវ - អំពីវគ្គសិក្សាដំបូង 🎉

នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ Sisters of Code បានបើកដំណើរការវគ្គសិក្សាដំបូងនៃកម្មវិធីក្លឹបសរសេរកូដស្រ្តី (Sisters of Code Clubs) ដោយជោគជ័យនៅវិទ្យាល័យរដ្ឋចំនួនបីកន្លែង នៅខេត្តតាកែវ រួមមាន វិទ្យាល័យ សុខអាន ត្រាំខ្នារ វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន បាទី និង វិទ្យាល័យ ហ៊ុន សែន ១​ មិថុនា។ 🏫

ដោយទទួលបានការគាំទ្រពីមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ស្ថិតក្រោមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គំនិតផ្តួចផ្តើមរយៈពេល១៧សប្តាហ៍នេះ មានបេសកកម្មផ្តល់ជំនាញឌីជីថលចាំបាច់ដល់សិស្សានុសិស្ស និងជួយលើកទឹកចិត្តឱ្យពួកគេក្លាយជាពលរដ្ឋឌីជីថលដែលពោរពេញដោយទំនុកចិត្ត។ 💻

យើងមានក្តីរំភើបយ៉ាងខ្លាំងក្នុងការស្វាគមន៍យុវជនដែលមានភាពឆ្លាតវៃទាំងនេះចូលរួមក្នុងដំណើរសិក្សាការសរសេរកូដ។
1🥰1
🎉 កាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៥ អ្នកតំណាងរបស់យើងនៅខេត្តសៀមរាបបានចូលរួមក្នុងកម្មវិធីពិពណ៍ការងារដែលរៀបចំដោយអង្គការ Caring for Cambodia (CFC)និងមានសិស្សានុសិស្សប្រមាណ ៤០០ នាក់ មកពីអនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងខេត្តសៀមរាប

យើងពិតជារំភើបណាស់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដែលអាចបំផុសគំនិតបែបនេះ ទំនាក់ទំនងជាមួយសិស្ស និងលើកទឹកចិត្តពួកគេឱ្យស្វែងរកឱកាសក្នុងជំនាញឌីជីថល និងបច្ចេកវិទ្យា! 💻
4
សិក្ខាសាលាដោយឥតគិតថ្លៃ៖ ការបង្កើតគេហទំព័រសម្រាប់អ្នកចាប់ផ្តើមដំបូង 💻

តើអ្នកនៅតែមិនប្រាកដថាត្រូវចូលរួមឬទេ? នេះជាការរំលឹកថា សិក្ខាសាលានេះគឺផ្តល់ជូនដោយឥតគិតថ្លៃទាំងស្រុង សម្រាប់និស្សិត, បុគ្គលិក, ឬនរណាម្នាក់ដែលចាប់អារម្មណ៍ចង់រៀនពីរបៀបបង្កើតគេហទំព័រដោយប្រើ HTML/CSS មូលដ្ឋាន និងកម្មវិធីបង្កើតគេហទំព័រផ្សេងៗដោយមិនតម្រូវការចេះសរសេរកូដ។​

យើងទទួលយកតែ អ្នកចូលរួម ៣០នាក់ ប៉ុណ្ណោះ ហើយកន្លែងអង្គុយនឹងត្រូវបំពេញតាមលំដាប់ អ្នកមកមុនគេទទួលមុនគេ។

🔗 ចុះឈ្មោះឥឡូវនេះ៖ https://forms.gle/JosAAv71TaRsXeKQ6
🔍 ស្វែងយល់បន្ថែម៖ https://www.sistersofcode.org/post/join-free-workshop-on-website-development-for-beginners
📢 ដំណឹងជ្រើសរើសក្មេងស្រី ចំនួន ២៤នាក់ ដើម្បីកាន់តួនាទីក្នុងក្តីស្រមៃ!

👩 តើប្អូនធ្លាប់មានក្តីស្រមៃចង់បំពេញតួនាទីណាមួយនៅក្នុងសង្គមដែរឬទេ?
👩 តើប្អូនចង់ចាប់យកឱកាសនេះ ដើម្បីសាកល្បង និងស្វែងយល់ពីតួនាទីក្នុងក្តីស្រមៃរបស់ប្អូនដែរឬទេ?
💁 សូមចូលរួមជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា ដោយដាក់ពាក្យស្នើសុំឥឡូវនេះ ៖
🖇 សូមចុចតំណភ្ជាប់ដើម្បីស្វែងយល់ព័ត៌មានបន្ថែម https://app.box.com/s/bfxzcvjuni8is5mhc9ggcc294g7r19vt
📩 សូមចុចតំណភ្ជាប់ដើម្បីដាក់ពាក្យ (ឬ ស្គេន QR) https://forms.office.com/e/KwhH7nqUDP
🗓 ថ្ងៃផុតកំណត់ទទួលពាក្យ៖ ថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ មុនម៉ោង ៥:០០ ល្ងាច
1
សិក្ខាសាលាស្តីអំពី ការបង្កើតគេហទំព័រសម្រាប់អ្នកចាប់ផ្តើមដំបូង!

តើអ្នកចង់ដឹងថានឹងទទួលបានចំណេះដឹងអ្វីខ្លះពីសិក្ខាសាលាឥតគិតថ្លៃរបស់យើង? សូមពិនិត្យមើលផ្ទាំងរូបភាពខាងក្រោមដើម្បីស្វែងយល់អំពីមាតិការសិក្សាដែលអ្នកនឹងទទួលបាន។

អ្នកនឹងទទួលបានការស្វែងយល់ជាមូលដ្ឋានអំពីការបង្កើតគេហទំព័រ ការអនុវត្តជាក់ស្តែងជាមួយ HTML និង CSS និងការស្វែងយល់អំពីឧបករណ៍បង្កើតគេហទំព័រផ្សេងៗដែលងាយស្រួលប្រើប្រាស់។ ដូច្នេះទោះបីជាអ្នកមិនធ្លាប់មានបទពិសោធន៍ក្នុងការសរសេរកូដក៏ដោយ អ្នកតែងតែអាចបង្កើតគេហទំព័រផ្ទាល់ខ្លួនបានដែរ។

ព័ត៌មានលម្អិតអំពីសិក្ខាសាលា៖
📅 កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥
🕑 ម៉ោង៖ ២:០០រសៀល – ៤:៣០រសៀល
📍 ទីតាំង៖ IT Academy STEP Cambodia សាខាអូឡាំពិក

កន្លែងអង្គុយមានកំណត់ត្រឹម ៣០ នាក់ ប៉ុណ្ណោះ ដូច្នេះកន្លែងអង្គុយនឹងត្រូវបំពេញតាមលំដាប់ អ្នកមកមុនគេទទួលមុនគេ។

ចុះឈ្មោះឥឡូវនេះ៖ https://forms.gle/JosAAv71TaRsXeKQ6
🔍 ស្វែងយល់បន្ថែមអំពីសិក្ខាសាលា៖ https://www.sistersofcode.org/post/join-free-workshop-on-website-development-for-beginners
4