Sisters of Code
1.03K subscribers
1.48K photos
3 videos
414 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
ជួបជាមួយ កញ្ញា ផែន ផល្លីដែត វាគ្មិនកិត្តិយសសម្រាប់កម្មវិធីអបអរសាទរ ទិវាក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍អន្តរជាតិឆ្នាំ២០២៥ នៅទីក្រុងភ្នំពេញ! ☺️

ចាប់ផ្តើមពីក្មេងស្រីរស់នៅតំបន់ជនបទនៃប្រទេសកម្ពុជា ផល្លីដែត បានទទួលអាហារូបករណ៍ស្ត្រីក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) បន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅចក្រភពអង់គ្លេស។

ក្នុងបទបង្ហាញ គាត់នឹងចែករំលែកបទពិសោធន៍ការអភិវឌ្ឍខ្លួន ព្រមទាំងផ្តល់ទស្សនៈស្តីពីការកសាងទំនុកចិត្តក្នុងការសិក្សា និងការបង្កើតអាជីពក្នុងវិស័យបច្ចេកវិទ្យា។

ព័ត៌មានលម្អិតអំពីកម្មវិធី៖
📅 កាលបរិច្ឆេទ៖ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥
🕑 ម៉ោង៖ ២:០០ រសៀល - ៥:០០ ល្ងាច
📍 ទីកន្លែង៖ សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះសុីសុវត្ថិ អគារ G

👉 ចុះឈ្មោះឥឡូវនេះដើម្បីទទួលបានកន្លែងអង្គុយរបស់អ្នក៖ https://forms.gle/sEj7rck1VgEvs1sa9
📖 សម្រាប់ព័ត៌មានបន្ថែម៖ https://www.sistersofcode.org/post/join-international-girls-in-ict-day-2025-celebration-with-sisters-of-code
6
📣 ឱកាសស្វែងរកដៃគូការសហការ (Internship Partnership Opportunity!)

តើអ្នកកំពុងស្វែងរកនិស្សិតដែលមានចំណង់ចំណូលចិត្ត និងជំនាញខ្ពស់ក្នុងការរចនាប្រព័ន្ធ UX/UI និង Web Design មែនទេ? សិស្សនិស្សិតរបស់កម្មវិធី Sisters of Code Employment Skills Program បានបញ្ចប់ការបណ្តុះបណ្តាលហើយ ហើយត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមចំណែក និងអភិវឌ្ឍខ្លួនក្នុងអង្គភាពរបស់អ្នក។

📌 ប្រសិនបើអង្គភាពរបស់អ្នកមានឱកាសហាត់ការសម្រាប់សិស្សនិសិ្សត សូមទាក់ទងមកយើងតាមរយៈ៖
📧 natalja@sistersofcode.org

យើងរួមគ្នាគាំទ្រនារីវ័យក្មេងក្នុងវិស័យបច្ចេកវិទ្យា ដើម្បីកសាងអនាគតឌីជីថលដ៏ភ្លឺស្វាងមួយ! 💻🌟


#SistersOfCode #InternshipOpportunity #WomenInTech #UXUIDesign #WebDesign #Cambodia
2
ជួបជាមួយវាគ្មិនកិត្តិយសរបស់យើង សម្រាប់កម្មវិធីអបអរសាទរ ទិវាក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍អន្តរជាតិឆ្នាំ២០២៥! 🙌

ក្លឹបសរសេរកូដស្រ្តី មានក្តីរំភើបរីករាយក្នុងការណែនាំអ្នកដឹកនាំស្ត្រីដ៏ឆ្នើមបីរូប ក្នុងវិស័យបច្ចេកវិទ្យា និងទូរគមនាគមន៍ ដែលនឹងមកចែករំលែកបទពិសោធន៍ដ៏មានតម្លៃស្តីអំពី "ជំនាញឌីជីថលសម្រាប់ស្ត្រីក្នុងសតវត្សរ៍ទី២១"។

វាគ្មិនកិត្តិយសរបស់យើងនឹងចែករំលែកបទពិសោធន៍របស់ពួកគេ ក្នុងការជម្នះឧបសគ្គផ្សេងៗ ដើម្បីទទួលបានឱកាសសិក្សាបច្ចេកវិទ្យាឌីជីថល និងការបង្កើនចំណេះដឹងឌីជីថល។ បទពិសោធន៍របស់ពួកគាត់ពិតជាមានតម្លៃខ្លាំងណាស់សម្រាប់អ្នកទាំងអស់គ្នាដែលចង់អភិវឌ្ឍជំនាញឌីជីថលរបស់ខ្លួន។

🗓 កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥
🕑 ម៉ោង៖ ២:០០ រសៀល - ៥:០០ ល្ងាច
📍 ទីកន្លែង៖ វិទ្យាល័យព្រះសុីសុវត្ថិ អាគារ G

✍️ ចុះឈ្មោះឥឡូវនេះតាមរយៈ៖ https://forms.gle/sEj7rck1VgEvs1sa9
📖 ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/join-international-girls-in-ict-day-2025-celebration-with-sisters-of-code
2
❗️នៅសល់តែ ៣ថ្ងៃទៀតប៉ុណ្ណោះ មុនពេលកម្មវិធីអបអរសាទរ ទិវាអន្តរជាតិក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍អន្តរជាតិមកដល់!

ចូលរួមជាមួយពួកយើង ដើម្បីអបអរទិវាក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍អន្តរជាតិឆ្នាំ២០២៥ និងស្វែងយល់អំពី ជំនាញឌីជីថលសម្រាប់ស្ត្រីក្នុងសតវត្សទី២១។

**ព័ត៌មានលម្អិតអំពីកម្មវិធី៖
📅 កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥
🕑 ម៉ោង៖ ២:០០ រសៀល – ៥:០០ ល្ងាច
📍 ទីតាំង៖ វិទ្យាល័យព្រះស៊ីសុវត្ថិ អគារ G

✍️ ចុះឈ្មោះឥឡូវនេះ៖ https://forms.gle/sEj7rck1VgEvs1sa9
📖 ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/join-international-girls-in-ict-day-2025-celebration-with-sisters-of-code
📢 សេចក្ដីជូនដំណឹងអំពីបេក្ខនារីដែលបានជ្រើសរើសទៅកាន់វគ្គសម្ភាស៍

យើងមានសេចក្ដីរីករាយក្នុងការជូនដំណឹងថា
បញ្ជីឈ្មោះបេក្ខនារីដែលបានជ្រើសរើសសម្រាប់វគ្គសម្ភាសន៍នៃកម្មវិធី Employment Skills នៅខេត្តបាត់ដំបងបានចេញផ្សាយរួចរាល់ហើយ។

បើអ្នកត្រូវបានជ្រើសរើសសម្រាប់ការសម្ភាសន៍សូមពិនិត្យអ៊ីមែលរបស់អ្នកសម្រាប់ព័ត៌មានបន្ថែម។ យើងរង់ចាំស្តាប់រឿងរបស់អ្នក បំណងរបស់អ្នក
និងមតិយោបល់សំខាន់ៗផ្សេងទៀតក្នុងការសម្ភាសន៍នេះ។

សូមជូនពរឱ្យទទួលបានជោគជ័យ!

#SistersOfCode#SkillsForSuccess #EmpowerHer #TechForGood #DigitalInclusion #Battambang
#GirlsInSTEM #EmploymentSkillsProgram
1
‼️នៅសល់តែ ២ថ្ងៃទៀតប៉ុណ្ណោះមុនពេល កម្មវិធីអបអរសាទរទិវាក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍អន្តរជាតិចាប់ផ្តើម!

កុំខកខានឱកាសចូលរួមអបអរទិវាក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ឆ្នាំ២០២៥ ជាមួយយើង និងស្វែងយល់អំពីជំនាញឌីជីថលសម្រាប់ស្ត្រីនៅសតវត្សទី២១។

**ព័ត៌មានលម្អិតអំពីកម្មវិធី៖
📅 កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥
🕑 ម៉ោង៖ ២:០០ រសៀល – ៥:០០ ល្ងាច
📍 ទីតាំង៖ វិទ្យាល័យព្រះស៊ីសុវត្ថិ អគារ G

✍️ ចុះឈ្មោះឥឡូវនេះ៖ https://forms.gle/sEj7rck1VgEvs1sa9
📖 ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/join-international-girls-in-ict-day-2025-celebration-with-sisters-of-code
‼️នៅសល់តែ ១ថ្ងៃទៀតប៉ុណ្ណោះ!

ត្រៀមខ្លួនចូលរួមជាមួយយើងនៅថ្ងៃស្អែកពេលរសៀល សម្រាប់អបអរទិវាក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍អន្តរជាតិឆ្នាំ២០២៥ និងចូលរួមសិក្សាអំពី ជំនាញឌីជីថលសម្រាប់ស្ត្រីក្នុងសតវត្សទី២១។

**ព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍៖
📅 កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥
🕑 ម៉ោង៖ ២:០០ រសៀល – ៥:០០ ល្ងាច
📍 ទីតាំង៖ វិទ្យាល័យព្រះស៊ីសុវត្ថិ អគារ G

✍️ ចុះឈ្មោះឥឡូវនេះ៖ https://forms.gle/sEj7rck1VgEvs1sa9
📖 ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/join-international-girls-in-ict-day-2025-celebration-with-sisters-of-code
[កម្មវិធីបណ្តុះបណ្តាលជំនាញការងារឆ្នាំ២០២៥]

💡 ដំណើរការសិក្សាបានចាប់ផ្តើមហើយ! ថ្នាក់សហគ្រិនភាពឌីជីថល និងទីផ្សារឌីជីថលរបស់យើងបានចាប់ផ្តើមជាផ្លូវការនៅថ្ងៃនេះ។ Sisters of Code មានមោទនភាពក្នុងការប្រមូលផ្តុំសិស្សស្រីដែលមានទេពកោសល្យ ដែលត្រៀមខ្លួនរួចរាល់ក្នុងការពង្រឹងជំនាញរបស់ពួកគេ គាំទ្រគ្នាទៅវិញទៅមក និងនាំយកគំនិតអាជីវកម្មប្រកបដោយនវានុវត្តន៍របស់ពួកគេឱ្យក្លាយជាការពិត។ យើងពិតជារំភើបក្នុងការរងចាំមើលសមិទ្ធផលរបស់ពួកគេនៅពេលបញ្ចប់វគ្គសិក្សានេះ!

សម្រាប់ព័ត៌មានអំពីកម្មវិធីសិក្សា​ សូមចូលទៅកាន់៖ https://www.sistersofcode.org/employment-program
1👍1
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ក្លឹបសរសេរកូដស្រ្តី មានកិត្តិយសបានទៅទស្សនាមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅខេត្តតាកែវ។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - Ministry of Post and Telecommunications ដែលបានផ្តល់ឱកាសឱ្យយើងមកទស្សនា និងសូមអរគុណដល់អ្នកគ្រូ លោកគ្រូនៃសាលារៀនទាំងអស់សម្រាប់ការស្វាគមន៍យ៉ាងកក់ក្តៅ។

ក្លឹបសរសេរកូដពិតជារំភើបក្នុងការស្វែងរកមធ្យោបាយដែលយើងអាចចូលរួមចំណែកធ្វើឱ្យការរៀនសូត្រនៅមជ្ឈមណ្ឌលទាំងនេះកាន់តែសម្បូរបែបនិងមានប្រសិទ្ធភាព។

សម្រាប់ព័ត៌មានបន្ថែមអំពីទស្សនកិច្ចនេះ សូមចូលទៅកាន់៖ https://www.sistersofcode.org/post/sisters-of-code-visits-the-community-tech-centers-in-takeo-province
4
នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ក្លឹបសរសេរកូដស្រ្តី មានកិត្តិយសបានប្រារព្ធទិវាក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ជាមួយនឹងបទបង្ហាញសំខាន់ កិច្ចសន្ទនាអន្តរជំនាន់ដ៏មានអត្ថន័យ និងកិច្ចពិភាក្សាក្រុមដ៏គួរឱ្យចាប់អារម្មណ៍។ 💻

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះសុីសុវត្ថដែលបានផ្តល់ទីកន្លែងដ៏ល្អប្រពៃ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិនកិត្តិយសទាំងអស់ ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ។

ក្លឹបសរសេរកូដស្រ្តីសង្ឃឹមថា ព្រឹត្តិការណ៍នេះបានជំរុញទឹកចិត្តអ្នកទាំងអស់គ្នាឱ្យបន្តដំណើរក្នុងការសិក្សា ឬអាជីពផ្នែកបច្ចេកវិទ្យាប្រកបដោយភាពជឿជាក់។💡

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.sistersofcode.org/post/sisters-of-code-celebrates-international-girls-in-ict-day-2025