Sisters of Code
1.03K subscribers
1.48K photos
3 videos
414 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
១ ថ្ងៃចុងក្រោយ​!🚨

នេះគឺជាថ្ងៃចុងក្រោយសម្រាប់ការចុះឈ្មោះចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញការងារឆ្នាំ២០២៥! ប្រសិនបើអ្នកកំពុងស្វែងរកឱកាសបង្កើនជំនាញរបស់អ្នក នេះគឺជាឱកាសរបស់អ្នកហើយ។

វគ្គសិក្សាឥតគិតថ្លៃពីរកំពុងរង់ចាំអ្នក៖ (១) ការបង្កើតគេហទំព័រ និងការរចនា UX/UI (២) សហគ្រិនភាពឌីជីថល និងទីផ្សារឌីជីថល។

ថ្ងៃផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥
🔗 ដាក់ពាក្យឥឡូវនេះ៖ https://forms.gle/rdUyNQyvM9ufR4t27
📌 ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/join-sisters-of-code-employment-skills-program-enrollment-now-open-for-2025
📢 បញ្ចប់ការទទួលពាក្យ!

កម្មវិធីបណ្តុះបណ្តាលជំនាញការងារ ២០២៥ បានបិទទទួលពាក្យជាផ្លូវការហើយ។ សូមអរគុណចំពោះអ្នកដែលបានដាក់ពាក្យ! យើងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការចាប់អារម្មណ៍និងកិច្ចខិតខំរបស់អ្នក។ សំរាប់អ្នកដែលខកខានឱកាសលើកនេះ សូមបន្តតាមដានយើង ព្រោះនឹងមានកម្មវិធីបណ្តុះបណ្តាលបន្ថែមទៀតនៅពេលខាងមុខ។ 🌟
🎉 ពាក្យសុំសរុបមានចំនួន ៣១០!

យើងខ្ញុំសូមជម្រាបជូនថា កម្មវិធីបណ្តុះបណ្តាលជំនាញការងារ ឆ្នាំ២០២៥​ របស់ Sisters of Code បានទទួលពាក្យសុំសរុបចំនួន ៣១០! សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់អ្នកទាំងអស់គ្នា។ 🙌

បេក្ខជនដែលត្រូវបានគេជ្រើសរើសសម្រាប់ដំណាក់កាលបន្ទាប់ នឹងទទួលបានការជូនដំណឹងពីយើងខ្ញុំឆាប់ៗនេះ។ សូមតាមដានអុីមែល និងទូរស័ព្ទរបស់អ្នកឲ្យបានទៀងទាត់សម្រាប់ការជូនដំណឹង។ អ្នកដែលត្រូវបានជ្រើសរើសនឹងត្រូវបានអញ្ជើញឲ្យចូលរួមការសម្ភាសន៍។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីសិក្សា សូមចូលទៅកាន់: https://www.sistersofcode.org/employment-program
1
🚀 Sisters of Code រីករាយក្នុងការប្រកាសអំពីការពង្រីកកម្មវិធីជំនាញការងាររបស់យើងទៅខេត្តបាត់ដំបង!

យើងមានសេចក្តីរីករាយក្នុងការនាំកម្មវិធីជំនាញការងាររបស់យើងមកកាន់ខេត្តបាត់ដំបង! កម្មវិធីនេះផ្តល់ឱកាសដល់និស្សិតស្រីក្នុងសាកលវិទ្យាល័យឱ្យបានសិក្សាជំនាញឌីជីថលដ៏សំខាន់ ដែលអាចជួយពួកគេក្នុងអាជីពអនាគត។ និស្សិតនឹងទទួលបានបទពិសោធន៍ជាក់ស្តែង នៅក្នុង ការអភិវឌ្ឍវេបសាយ និង ការចនា UX/UI។ ពួកគេនឹងធ្វើការលើគម្រោងជាក់ស្តែង និងទទួលបានជំនាញប្រកបដោយប្រយោជន៍សម្រាប់ការងារ ក្នុងវិស័យ បច្ចេកវិទ្យា ការរចនា និងទីផ្សារឌីជីថល។

លក្ខណៈសម្បត្តិក្នុងការចូលរួម
✔️ និស្សិតស្រីជនជាតិខ្មែរ អាយុ ២០-២៤ ឆ្នាំ
✔️ កំពុងសិក្សានៅក្នុងសាកលវិទ្យាល័យ (ឆ្នាំទី ៣ ឬ ៤)
✔️ ចេះប្រើកុំព្យូទ័រ (វាយអត្ថបទ ប្រើអ៊ីនធឺណិត និងប្រើអ៊ីមែល)
✔️ អាចចូលរៀនចុងសប្តាហ៍ រយៈពេល ១៤ សប្ដាហ៍

កុំឲ្យឱកាសនេះកន្លងផុត! ចូលរួមរៀនជំនាញថ្មី និងបង្កើនអនាគតអាជីពរបស់អ្នក!
📅 ថ្ងៃផុតកំណត់៖ ១២ មេសា ២០២៥
ចុះឈ្មោះឥឡូវនេះ៖ https://forms.gle/Kc5PXSDFVDPEmAUC9
🔗 ព័ត៌មានបន្ថែម៖ https://www.sistersofcode.org/post/free-website-development-ux-ui-design-course-expands-to-battambang
🎉 ក្នុងឱកាសអបអរសាទរទិវាក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍អន្តរជាតិ ឆ្នាំ២០២៥ (International Girls in ICT Day 2025) ក្លឹបសរសេរកូដស្រ្តី (Sisters of Code) នឹងរៀបចំកម្មវិធីឥតគិតថ្លៃមួយស្តីពី "ជំនាញឌីជីថលសម្រាប់ស្រ្តីនៅសតវត្សរ៍ទី២១" ។

ក្រោមប្រធានបទនេះ អ្នកទាំងអស់គ្នាអាចស្វែងយល់អំពីជំនាញឌីជីថលសំខាន់ៗតម្រូវការសម្រាប់ការសិក្សា និងការងារ និងចូលរួមលើកកម្ពស់ការផ្លាស់ប្តូរគំនិតរវាងអន្តរជំនាន់អំពីការបង្រួបបង្រួមគម្លាតយេនឌ័រ និងជំនាញក្នុងពិភពបច្ចេកវិទ្យា។

ព័ត៌មានកម្មវិធី៖
🗓 ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥
🕑 ម៉ោង៖ ២:០០ រសៀល – ៥:០០ ល្ងាច
📍 ទីតាំង៖ វិទ្យាល័យព្រះស៊ីសុវត្ថិ អាគារ G

🌟 ការចូលរួមឥតគិតថ្លៃ និងសម្រាប់បុគ្គលគ្រប់រូប។ យ៉ាងណាមិញ ក្មេងស្រីនឹងស្រ្តីត្រូវបានលើកទឹកចិត្តឲ្យចូលរួមជាអាទិភាព។

🔗 ចុះឈ្មោះទីនេះ៖ https://forms.gle/C87Db5hYHd5gbH9k9
ព័ត៌មានបន្ថែម៖ https://www.sistersofcode.org/post/join-international-girls-in-ict-day-2025-celebration-with-sisters-of-code
2
AI for Gender Equality: UN Women AI School Opens for Changemakers

The UN Women Regional Office for Asia and the Pacific is proud to launch the UN Women AI School, an innovative learning program designed to equip gender equality advocates with the knowledge and skills to harness AI for social change, advocacy, and organizational transformation.

What to Expect from the UN Women AI School
AI and Machine Learning Fundamentals
Ethical and Responsible AI
AI for Advocacy & Campaigns
AI-Powered Productivity
Custom GPT Design

Who Can Apply?
We strongly encourage applications from young people (18-30).

Program Availability & Commitment
📅 Duration: June – August 2025
Time Commitment: At least 2 hours per week, plus time for pre-readings, assignments, and final project work.
🗣️ Language: The program will be delivered in English.

How to Apply
📌 Deadline: 10 April 2025
💻 Apply now by filling out the Candidate Application Form: https://forms.gle/SMWEkgTCR41ku3PF8
1
🚀 Join the 7th ICode International Youth Coding Contest! 🚀

Are you a current Sisters of Code student or graduate looking to showcase your coding skills in an exciting competition?
Sisters of Code​ is excited to support and invite you to compete in the ICode4Good ASEAN 10-Nations League—a FREE online coding contest! 🖥️🌍.

Event Details
- Qualifier Round (Mar 17 - May 18, 2025)
- Regional Final (May 31, 2025)
- Format: Online

🎯 Why join?
Showcase your skills and creativity to a global audience.
Compete with top coders from 10 ASEAN nations.
Qualify for exclusive offline championships.
Join a global movement that leverages coding to address real-world challenges.
Getting Support from Sisters of Code team with your competition journey

📅 To receive support from the Sisters of Code, please fill in this form by April 13, 2015!
🔗 Register now 👉 https://forms.gle/qmbruPxu5ZTsALwW7

Let’s code for a better future! 💡💻 #ICode4Good #SistersOfCode
4
📢 Dear Students,

We are excited to share an inspirational video from Ms. Kao Menghorng, where she shares valuable tips on securing opportunities for both study and work. You can find the video at the link below:
Link Here

Additionally, here are some useful Facebook pages you can follow to stay updated on new opportunities:
1. RULErs
2. Phoura Y
3. Scholarships Corner
4. Young Southeast Asian Leaders Initiative
5. SHE CAN

#SistersOfCode #WomenInTech #TechForAll
7👍1
[វគ្គសម្ភាសន៍ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញការងារឆ្នាំ២០២៥]

🌟 ក្នុងចំណោមបេក្ខជនដ៏ច្រើនចំនួន ៣១០នាក់ យើងបានអញ្ជើញនិស្សិតចំនួន ១០៦នាក់ឱ្យចូលរួមសម្ភាសន៍សម្រាប់វគ្គសិក្សាសហគ្រិនភាពឌីជីថល និងទីផ្សារឌីជីថល ព្រមទាំងវគ្គសិក្សាការបង្កើតគេហទំព័រ និងការរចនា UX/UI ។ សូមអរគុណយ៉ាងខ្លាំងចំពោះពេលវេលា និងកិច្ចខិតខំប្រឹងប្រែងរបស់បេក្ខនារីទាំងអស់ដែលចូលរួមក្នុងដំណើរការសម្ភាសន៍នេះ។

សូមជម្រាបថា កម្មវិធីបណ្តុះបណ្តាលជំនាញការងារឆ្នាំ២០២៥ ក៏មានផ្តល់ជូននៅខេត្តបាត់ដំបងផងដែរ។ និស្សិតស្រីកំពុងរស់នៅក្នុងខេត្តបាត់ដំបងដែលមានចំណាប់អារម្មណ៍ក្នុងការរៀនសូត្រអំពីការបង្កើតគេហទំព័រ និងការរចនា UX/UI ត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យចូលរៀនឥឡូវនេះ។

📍 ទីតាំងសិក្សា៖ សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB)
🗓️ ដាក់ពាក្យត្រឹម៖ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥
✍️ ដាក់ពាក្យតាម៖​ https://forms.gle/8CKvzJXRm2vuSeE49
2
កម្មវិធីអបអរសាទរទិវាក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍អន្តរជាតិ មិនត្រឹមតែមាននៅរាជធានីភ្នំពេញទេ ប៉ុន្តែថែមទាំងនៅសៀមរាបផងដែរ! 🎉

Sisters of Code មានសេចក្តីរីករាយក្នុងកិច្ចសហការជាមួយ Caring for Cambodia ក្នុងការរៀបចំកម្មវិធីមួយ ស្តីពីប្រធានបទដ៏សំខាន់ "ជំនាញឌីជីថលសម្រាប់ស្ត្រីក្នុងសតវត្សរ៍ទី២១" ដើម្បីលើកកម្ពស់ដល់ក្មេងស្រី និងស្ត្រីកាន់តែច្រើននៅសៀមរាបជាមួយនឹងចំណេះដឹង និងជំនាញឌីជីថល។ កុំខកខានឱកាសនេះដើម្បីរៀនសូត្រ ចែករំលែក និងទំនាក់ទំនងជាមួយអ្នកវិជ្ជាជីវៈ និងអ្នកជំនាញជាស្ត្រីក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍។

👉 ចុះឈ្មោះនៅទីនេះសម្រាប់កម្មវិធីនៅសៀមរាប៖ https://forms.gle/xNyAD8Wh7SebHnJz8
👉 ចុះឈ្មោះនៅទីនេះសម្រាប់កម្មវិធីនៅភ្នំពេញ៖ https://forms.gle/C87Db5hYHd5gbH9k9
1
តើអ្នកចង់ដឹងអំពីអ្វីដែលយើងរៀបចំសម្រាប់អ្នកទេ?

ក្នុងអំឡុងកម្មវិធីនេះ យើងនឹងពិភាក្សាអំពីប្រធានបទសំខាន់ៗចំនួនបី៖ (១) ឧបករណ៍ឌីជីថលសម្រាប់ការសិក្សានិងការងារការិយាល័យ (២) ជំនាញឌីជីថលសម្រាប់ស្ត្រីក្នុងសតវត្សរ៍ទី២១ និង (៣) ការកសាងទំនុកចិត្តក្នុងការអប់រំនិងអាជីពបច្ចេកវិទ្យា បន្ទាប់មកមានការពិភាក្សាក្រុមនិងការចែករំលែក។ ☺️

ព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍៖
📅 កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥
🕑 ម៉ោង៖ ២:០០ រសៀល - ៥:០០ ល្ងាច
📍 ទីតាំង៖ សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះសុីសុវត្ថិ អាគារ G

ការចុះឈ្មោះបើកសម្រាប់សាធារណជនទាំងអស់។ សិស្សស្ត្រីនិងអ្នកជំនាញការស្ត្រី ត្រូវបានលើកទឹកចិត្តខ្ពស់ឱ្យចូលរួមព្រឹត្តិការណ៍សំខាន់នេះ។

👉 ចុះឈ្មោះទីនេះ៖ https://forms.gle/sEj7rck1VgEvs1sa9
📖 សម្រាប់ព័ត៌មានបន្ថែម៖ https://www.sistersofcode.org/post/join-international-girls-in-ict-day-2025-celebration-with-sisters-of-code
1
៣ ថ្ងៃទៀតប៉ុណ្ណោះ! 🚨

ថ្ងៃផុតកំណត់នៃការចុះឈ្មោះចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញការងារឆ្នាំ២០២៥ សម្រាបនិសិ្សតនៅខេត្តបាត់ដំបងកំពុងខិតជិតមកដល់ហើយ។ នៅក្នុងរយៈពេល ៣ថ្ងៃទៀតប៉ុណ្ណោះ ការដាក់ពាក្យសុំចូលរួមក្នុងវគ្គសិក្សាឥតគិតថ្លៃជំនាញ ការបង្កើតគេហទំព័រ និងការរចនា UX/UI នឹងត្រូវបិទបញ្ចប់។ សូមកុំខកខានឱកាសដ៏មានតម្លៃនេះ!

ថ្ងៃផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥
ទីតាំង៖ សាកលវិទ្យាល័យជាតិបាត់ដំបង
🔗 ដាក់ពាក្យឥឡូវនេះ៖ https://forms.gle/vQmb6CVVv93KQgMo9
📌 ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/free-website-development-ux-ui-design-course-expands-to-battambang