Sisters of Code
1.03K subscribers
1.47K photos
3 videos
412 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
Sisters of Code ចូលរួមទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤ ឆ្នាំ២០២៦ ថ្ងៃទី៣!

ចូលរួមជាមួយយើងឥឡូវនេះដើម្បីទទួលបានព័ត៌មានអំពីកម្មវិធីសិក្សាសរសេរកូដ និងឌីជីថលដោយឥតគិតថ្លៃ និងលេងហ្គេមសប្បាយៗ។ យើងមានត្រៀមកាដូសម្រាប់អ្នកឈ្នះ។ 💕

ម៉ោង៖ ៨:០០ព្រឹក - ៨:០០យប់
👉 ស្តង់លេខ៖ A21
📍 ទីតាំង៖ កោះពេជ្រ
#SistersOfCode #STI2026 #GirlsInTech #DigitalSkills
4🎉1💘1
ពិតជាអស្ចារ្យណាស់សម្រាប់រយៈពេល ៣ ថ្ងៃ ក្នុងទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤! 🇰🇭

យើងបានជួបជាមួយប្អូនៗសិស្សានុសិស្ស ដែលមានឆន្ទៈក្នុងការចូលរួមក្នុងវិស័យបច្ចេកវិទ្យា និងបានជួបជាមួយអតីតសិស្ស Sisters of Code ដ៏ពូកែៗ ដែលធ្វើឱ្យស្តង់របស់យើងពោរពេញទៅដោយថាមពលយ៉ាងខ្លាំង។ យើងពិតជាមានមោទនភាពចំពោះវត្តមានភ្ញៀវចូលទស្សនាជាង ៤០០ នាក់នៅស្តង់របស់យើង ដើម្បីសាកសួរព័ត៌មាន ស្វែងយល់ពីកម្មវិធីសិក្សា និងចូលរួមឆ្លើយសំណួរកម្សាន្តផ្នែកបច្ចេកវិទ្យា!

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានផ្តល់ឱកាសឱ្យយើងបានចូលរួម។ Sisters of Code នឹងបន្តប្តេជ្ញាចិត្តឱ្យកាន់តែខ្លាំងជាងមុន ក្នុងការពង្រឹងសមត្ថភាពសិស្សស្រីជំនាន់ក្រោយ ឱ្យក្លាយជាអ្នកបង្កើតថ្មីក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជា។ 💻💪

📖 សូមអានបន្ថែមនៅទីនេះ៖ https://www.sistersofcode.org/post/sisters-of-code-attends-the-4th-national-day-of-science-technology-and-innovation-sti-2026
💘1