Sisters of Code
1.03K subscribers
1.47K photos
3 videos
412 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
សិក្ខាសាលាដំបូងនៃឆ្នាំ២០២៦ បានបញ្ចប់ដោយជោគជ័យ! 👏

Sisters of Code សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកចូលរួមទាំងអស់ដែលបានចូលរួមក្នុងសិក្ខាសាលាឥតគិតថ្លៃរបស់យើង ក្រោមប្រធានបទ "ការប្រើប្រាស់ឌីជីថលសម្រាប់ជំនួយការងារ និងការសិក្សាប្រចាំថ្ងៃ" នៅថ្ងៃទី១៤ មីនា ឆ្នាំ២០២៦។

ក្នុងអំឡុងពេលសិក្ខាសាលា គ្រូបង្វឹករបស់យើងបានបង្ហាញពីរបៀបសម្រួលការងារ និងការសិក្សាប្រចាំថ្ងៃដោយប្រើប្រាស់ Google Workspace, Canva និង Trello។ យើងសង្ឃឹមថាចំណេះដឹងទាំងនេះនឹងជួយឱ្យអ្នកចូលរួមប្រើប្រាស់ឧបករណ៍ឌីជីថលបានប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃ។

ប្រសិនបើអ្នកខកខានវគ្គសិក្ខាសាលានេះ សូមតាមដានគេហទំព័រ Facebook របស់យើង ព្រោះព្រឹត្តិការណ៍បន្ទាប់នឹងមកដល់ក្នុងពេលឆាប់ៗនេះ! 🔜

សិក្ខាសាលានេះទទួលបានការគាំទ្រពី Liechtenstein Development Service (LED)។ 🙏

🔗 អានបន្ថែម៖ https://www.sistersofcode.org/post/sisters-of-code-workshop-helps-students-and-professionals-work-smarter-in-the-digital-age
4👏1
គ្មានអ្វីប្រៀបបាននឹងអារម្មណ៍ឃើញសិស្សរបស់យើងទទួលបានជោគជ័យនោះទេ! 💌

សូមអានសារពីសិស្ស Sisters of Code ដែលបានចែករំលែកអំពីបទពិសោធន៍របស់គាត់ក្នុងវគ្គសិក្សាសហគ្រិនភាពឌីជីថល និងទីផ្សារឌីជីថល នៃកម្មវិធីបណ្តុះបណ្តាលជំនាញការងារឆ្នាំ២០២៥។

តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញការងារ យើងមានមោទនភាពក្នុងការផ្តល់អាហារូបករណ៍ ១០០% ដល់សិស្សស្រីដើម្បីរៀនជំនាញសហគ្រិនឌីជីថល និងទីផ្សារឌីជីថល ដែលសុទ្ធសឹងតែជំនាញអនុវត្តជាក់ស្តែងដែលអាចយកទៅប្រើបានភ្លាមក្នុងការរៀន និងការងារ។

ការដាក់ពាក្យសុំបានបើកហើយសម្រាប់ឆ្នាំ២០២៦! 🌟

សិស្សានុសិស្សអាចជ្រើសរើសវគ្គសិក្សាមួយក្នុងចំណោមវគ្គសិក្សាពីរខាងក្រោម៖
1️⃣ សហគ្រិនភាពឌីជីថល & ទីផ្សារឌីជីថល
2️⃣ ការបង្កើតគេហទំព័រ & ការរចនា UX/UI

🔗 ចុះឈ្មោះនៅទីនេះ៖ https://forms.gle/C2ysh9CnRxQ7roSx6
📈 ថ្ងៃផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ (១១:៥៩ យប់)
📖 ស្វែងយល់បន្ថែមអំពីកម្មវិធីសិក្សា៖ https://www.sistersofcode.org/post/join-sisters-of-code-employment-skills-program-2026
4💘1
Sisters of Code នៅក្នុងវេទិកា I-Tech Media! ☺️

នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ អ្នកដឹកនាំគម្រោងរបស់យើងគឺ លោកស្រី ជីន ដាលីន បានតំណាងឱ្យ Sisters of Code ដោយចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងវេទិកា I-Tech Media Forum ក្រោមប្រធានបទ “AI and Digital Skills: Preparing Students for the Future Workforce”។

ក្នុងអំឡុងពេលនៃវេទិកា លោកស្រី ដាលីន បានចែករំលែកអំពីបេសកកម្មរបស់យើងក្នុងការដោះស្រាយបញ្ហា ជុំវិញគម្លាតយេនឌ័រក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជា ហើយបានបង្ហាញពីកម្មវិធីឥតគិតថ្លៃរបស់យើង ដែលផ្តល់ឱ្យ ក្មេងស្រីនូវជំនាញ AI និងជំនាញឌីជីថលដែលកំពុងមានតម្រូវការខ្ពស់។ លោកស្រីក៏បានបញ្ជាក់ពីសារៈសំខាន់ នៃការផ្តល់អំណាចដល់ស្ត្រីវ័យក្មេង ដើម្បីអាចប្រកួតប្រជែងបាន រួមចំណែក បង្កើតកម្លាំងការងារដែលមានភាពចម្រុះ នៅកម្ពុជា និងត្រៀមខ្លួនសម្រាប់ទីផ្សារការងារនាពេលអនាគត។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ I-Tech Media ដែលបានអញ្ជើញយើងចូលរួម និងបង្កើតវេទិកាដ៏មានន័យសម្រាប់ពិភាក្សាលើប្រធានបទសំខាន់នេះ។
3
ក្នុងឆ្នាំ ២០២៥ សិស្សស្រីរាប់រយនាក់ក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមជំហានដំបូងទៅក្នុងវិស័យបច្ចេកវិទ្យា 🚀💻

Sisters of Code មានមោទនភាពក្នុងការចែករំលែកអំពី របាយការណ៍ប្រចាំឆ្នាំស្ដីពីសមិទ្ធិផលក្នុងឆ្នាំ ២០២៥ ដែលបង្ហាញពីការលូតលាស់ មានជាដៃគូរ និងឱកាសថ្មីៗសម្រាប់ក្មេងស្រី និងយុវតី។ តាមរយៈកម្មវិធីសិក្សាឥតគិតថ្លៃនិងការបណ្តុះបណ្តាលជាក់ស្តែង សិស្សបានទទួលទំនុកចិត្ត ស្វែងរកឱកាសថ្មីៗ និងចាប់ផ្ដើមក្ដីស្រមៃក្នុងបច្ចេកវិទ្យាដែលពួកគេមិនធ្លាប់បានគិត។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូ និងអ្នកគាំទ្រទាំងអស់របស់យើង ជាពិសេស @Liechtenstein Development Service (LED) ចំពោះការគាំទ្រជាបន្តបន្ទាប់ក្នុងការលើកកម្ពស់ដល់ស្ត្រីវ័យក្មេងនៅទូទាំងប្រទេសកម្ពុជា។🤝🙌

👉 សូមស្វែងយល់លម្អិតរបាយការណ៍ពេញលេញនៅទីនេះ: https://www.sistersofcode.org/post/sisters-of-code-performance-and-achievements-report-in-2025
5
សក្ខីកម្មពីសិស្សក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញការងារឆ្នាំ២០២៥! 🎓

Ek Sopheaksetheariny បានចូលរួមកម្មវិធីបណ្តុះបណ្តាលជនាញការងារឆ្នាំ២០២៥ ក្នុងវគ្គសិក្សាសហគ្រិនភាពឌីជីថល និងទីផ្សារឌីជីថល។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ បន្ទាប់ពីបញ្ចប់វគ្គសិក្សានេះ គាត់បានធ្វើការសម្រេចចិត្តដ៏សំខាន់មួយដោយប្តូរជំនាញពី Software Engineering ទៅ E-commerce! 🙌

យើងពិតជាមានមោទនភាពយ៉ាងខ្លាំងក្នុងការដែលឃើញយុវតីដេញតាមចាប់ក្តីសុបិនរបស់ពួកគេ និងចាប់ផ្តើមចូលរួមក្នុងវិស័យសហគ្រិនភាព។ ប្រសិនបើអ្នកជាសិស្សស្រីដែលចង់បង្កើនចំណេះដឹងអំពីសហគ្រិនភាព និងទីផ្សារ វគ្គសិក្សានេះគឺសម្រាប់អ្នក! 👩‍💼

ការដាក់ពាក្យសុំបានបើកហើយសម្រាប់ឆ្នាំ២០២៦! 🌟

សិស្សានុសិស្សអាចជ្រើសរើសវគ្គសិក្សាមួយក្នុងចំណោមវគ្គសិក្សាពីរខាងក្រោម៖
1️⃣ សហគ្រិនភាពឌីជីថល & ទីផ្សារឌីជីថល
2️⃣ ការបង្កើតគេហទំព័រ & ការរចនា UX/UI

🔗 ចុះឈ្មោះនៅទីនេះ៖ https://forms.gle/C2ysh9CnRxQ7roSx6
📈 ថ្ងៃផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ (១១:៥៩ យប់)
📖 ស្វែងយល់បន្ថែមអំពីកម្មវិធីសិក្សា៖ https://www.sistersofcode.org/post/join-sisters-of-code-employment-skills-program-2026
4
កម្មវិធី Sisters of Code Ambassadors នៅភ្នំពេញ!👏

មេរៀនទី៣ អំពី HTML/CSS និង WIX ត្រូវបានបញ្ចប់ដោយជោគជ័យ! 🎉 Sisters of Code Ambassadors ឆ្នាំ២០២៦ បានទទួលបទពិសោធន៍អនុវត្តសរសេរកូដជាក់ស្តែង រៀនអំពី HTML/CSS ហើយថែមទាំងបានបង្កើតគេហទំព័រផ្ទាល់ខ្លួនរបស់ពួកគេទៀតផង។

សូមខំប្រឹងបន្តទៀត Ambassadors! 💪
1