Sisters of Code
1.03K subscribers
1.48K photos
3 videos
413 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
កម្មវិធីក្លឹបសរសេរកូដស្រ្តី នៅខេត្តតាកែវបានបញ្ចប់ដោយជោគជ័យ! 🎉

យើងមានមោទនភាពយ៉ាងខ្លាំងចំពោះសិស្សចំនួន ៣៥រូប ដែលបានចំណាយពេលរសៀល ថ្ងៃសៅរ៍ក្នុងរយៈពេល ១៧សប្តាហ៍កន្លងមក ដើម្បីរៀនអំពីការសរសេរកូដនិងជំនាញឌីជីថលផ្សេងៗតាមរយៈកម្មវិធីក្លឹបសរសេរកូដស្រ្តី (Sisters of Code Clubs) ។

Sisters of Code សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់ការគាំទ្រជាបន្តបន្ទាប់ ដែលបានធ្វើឱ្យកម្មវិធីនេះអាចប្រព្រឹត្តទៅបានសម្រាប់សិស្សស្រីនៅខេត្តតាកែវ។ 🙏 យើងក៏សូមថ្លែងអំណរគុណដល់វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន បាទី វិទ្យាល័យ សុខ អាន ត្រាំខ្នារ និងវិទ្យាល័យហ៊ុន សែន ១ មិថុនា សម្រាប់កិច្ចសហការដ៏ល្អពេញមួយកម្មវិធី។ 🏫

ជាចុងក្រោយ សូមថ្លែងអំណរគុណពិសេសដល់ Liechtenstein Development Service សម្រាប់ការគាំទ្រដល់គំនិតផ្តួចផ្តើមនេះ។ 🌟

យើងពិតជារំភើបក្នុងការប្រារព្ធពិធីអបអរសាទរសមិទ្ធផលសិក្សារបស់ពួកគេនៅខែក្រោយនេះ។ 🎓
10🎉1
ថ្ងៃចុងក្រោយនៃកម្មវិធីជំនាញការងារ វគ្គសហគ្រិនភាពឌីជីថលនិងទីផ្សារឌីជីថល នៅខេត្តសៀមរាប 🎉

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ កម្មវិធីសិក្សារបស់យើងនៅខេត្តសៀមរាបត្រូវបានបញ្ចប់ហើយយើងពិតជារំភើបណាស់ដែលឃើញសិស្សរបស់យើងបង្ហាញផែនការអាជីវកម្មរបស់ពួកគេ ដោយបង្ហាញពីគំនិត និងជំនាញទាំងអស់ដែលពួកគេបានអភិវឌ្ឍតាំងពីវគ្គដំបូងមក។ សិស្សានុសិស្សបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីប្រែក្លាយគំនិតរបស់ពួកគេទៅជាផែនការអាជីវកម្មដែលអាចអនុវត្តបាន។

ជាមួយគ្នានេះ យើងមានកិត្តិយសណាស់ដែលមានលោកស្រី ម៉ៅ សុផានី នាយិកាអង្គការស្លាបព្រាកម្ពុជា និងភោជនីយដ្ឋានស្ពូនកាហ្វេ ជាគណៈកម្មការសម្រាប់បទបង្ហាញចុងក្រោយរបស់សិស្ស។ មតិកែលម្អ និងការលើកទឹកចិត្តដ៏មានតម្លៃរបស់គាត់បានជម្រុញសិស្សរបស់យើងនូវការយល់ដឹងជាក់ស្តែងដើម្បីកែលម្អគម្រោងអាជីវកម្មរបស់ពួកគេ។

គាំទ្រដោយ៖ Liechtenstein Development Service (LED).
សហការជាមួយ៖ Caring for Cambodia
ស្វែងយល់បន្ថែមអំពីកម្មវិធីរបស់យើង៖ https://www.sistersofcode.org/
1🎉1
បើកទទួលពាក្យ៖ កម្មវិធី Sisters of Code Ambassadors ឆ្នាំ២០២៦!

ចូលរួមជា Sisters of Code Ambassador ឆ្នាំ២០២៦ អ្នកនឹងមានឱកាសទទួលបានការបណ្តុះបណ្តាលផ្នែកកូដ សិក្សាអំពីជំនាញឌីជីថល និងជំនាញដឹកនាំ រៀងរាល់ចុងសប្តាហ៍ដោយឥតគិតថ្លៃសម្រាប់សិស្សស្រីដែលមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ! 👍

បន្ទាប់ពីបញ្ចប់ដោយជោគជ័យ អ្នកនឹងអាចបង្កើតក្លឹបសរសេរកូដនៅក្នុងសហគមន៍របស់អ្នក និងបង្រៀនអ្នកដទៃបាន។ កម្មវិធីសិក្សានេះទទួលអ្នកចូលរួម ៣០នាក់ តែប៉ុណ្ណោះ។

បើអ្នកចាប់អារម្មណ៍ សូមបំពេញពាក្យចុះឈ្មោះអនឡាញ តាមតំណភ្ជាប់ខាងក្រោម។
👉 ចុះឈ្មោះនៅទីនេះ៖ https://forms.gle/Q39spqdNJR3FmSSc7
🗓 ថ្ងៃផុតកំណត់៖ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥

📚 សម្រាប់ព័ត៌មានបន្ថែម សូមអាន៖ https://www.sistersofcode.org/post/become-a-sisters-of-code-ambassador-2026
2👍1
🎉 សូមអបអរសាទរដល់សិស្ស Sisters of Code Club ២០២៥ ក្នុងខេត្តបាត់ដំបង!

នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៥ យើងមានមោទនភាពក្នុងការអបអរសាទរការបញ្ចប់កម្មវិធីសិក្សា Sisters of Code Club ២០២៥ រយៈពេល ១៨ សប្តាហ៍នៅខេត្តបាត់ដំបង។ សូមអបអរសាទរដល់សិស្សានុសិស្សចំនួន ៩ នាក់ដែលបានបញ្ចប់កម្មវិធីដោយការប្តេជ្ញាចិត្ត ការខិតខំប្រឹងប្រែង និងទំនុកចិត្តយ៉ាងខ្លាំង។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រងវិទ្យាល័យនេតយ៉ងនិងអាណាព្យាបាលសិស្ស ដែលបានចូលរួមអបអរសាទរ។ការគាំទ្ររបស់អ្នកពិតជាលើកទឹកចិត្តដល់ក្មេងស្រីឱ្យស្វែងយល់ពីការអប់រំបច្ចេកវិទ្យា។ 💙

👉ឧបត្ថម្ភដោយ៖ @LED – Liechtenstein Development Service
👉សហការជាមួយ៖ @វិទ្យាល័យនេតយ៉ង
👉សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមចូលទៅកាន់៖ https://www.sistersofcode.org/post/graduation-day-for-sisters-of-code-club-students-in-battambang

#SistersOfCode #GirlsInTech #WomenInSTEM #CodingForGirls #Battambang #TechEducation #YouthEmpowerment
3🎉2